NGOs ថា​ ​កង្វះ​ការ​ទទួលយក​ពី​បក្ស​នយោបាយ​កាត់បន្ថយ​ភាពជោគជ័យ​របស់​ស្ត្រ​ីក្នុង​នយោបាយ

​ត​ន​ ​វិបុល​ / Khmer Times Share:
តំណាងរាស្រ្តជាស្រ្តីកាលពីនីតិកាលទី៦ ចុះ​ឈ្មោះ​មុន​ចូល​ប្រជុំសភា។ ខ្មែរថាមស៍៖ ជរ សុគន្ធា

 

​​ក្រុម​ស្ត្រី​នៃ​អង្គការសង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា​ ​កង្វះ​ការ​ទទួល​យក​ពី​គណបក្ស​នយោបាយ​និង​បញ្ហា​ប្រឈម​ផ្សេងទៀត​បាន​កាត់បន្ថយ​ជោគជ័យ​របស់​ស្ត្រី​ក្នុង​វិ​ស​័​យ​នយោបាយ​ ​ទោះបីជា​មាន​ការចូលរួម​កាន់តែ​ច្រើន​ក៏ដោយ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ពីម្សិលមិញ​ ​កញ្ញា​ ​សង្វា ​ភួង​វី​ណា​ ​ប្រធាន​តស៊ូ​មតិ​និង​បណ្ដាញ​នៃ​អង្គការ​ហ្គេ​ត​ស៊ី​
(​GAD​C) ​បាន​លើកឡើង​ថា​ ​ទោះបីជា​ចំនួន​បេក្ខជន​ជា​ស្ត្រី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​មាន​ការ​កើន​៧​.​២​ភាគរយ​ ​ប៉ុន្តែ​ចំនួន​នេះ​នៅ​តែ​មាន​គ​ម្លា​ត​ឆ្ងាយ​គ្នា​រវាង​បុរស​និង​ស្ត្រី​។​ ​រីឯ​ស្ត្រី​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​បាន​ថយ​ចុះ​គួរ​កត់​សម្គាល់​។​

​កញ្ញា​បន្ត​ថា​ ​ការ​ថយ​ចុះ​នេះ​ដោយសារ​មានការ​ប្រឈម​កង្វះ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​អ្នក​ដឹកនាំ​ ​ជាពិសេស​គណបក្ស​ដែល​មានសំឡេង​គាំទ្រ​ច្រើន​មិន​ជំរុញ​សមភាព​យេ​ន​ឌ​័​រ​ក្នុង​វិ​ស​័​យ​នយោបាយ។​ ​ក្នុង​នោះ​គណបក្សប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុ​ន​ស៊ិន​ប៉ិច​ដាក់​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​ក្នុង​ចំនួន​តិច​តួច​សម្រាប់​ការ​បោះឆ្នោត​នីតិកាល​ទី​៧​។​

​កញ្ញា​បន្ថែម​ថា​ ​បញ្ហា​ប្រឈម​បន្ថែម​លើស​ពី​នេះ​ ​គឺ​នៅ​ក្នុង​គណបក្ស​នយោបាយ​ខ្វះ​គោល​នយោបាយ​សមភាព​យេ​ន​ឌ​័​រ​ជាក់លាក់​ជាលាយលក្ខណ៍អក្សរ​។​ ​មិន​មាន​ចែង​ជាក់​លាក់​អំពី​វិធានការ​ពិសេស​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះឆ្នោត​ ​ដើម្បី​គាំទ្រ​និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ចូលរួម​ដោយ​ស្មើគ្នា​នឹង​បុរស​ក្នុង​វិ​ស​័​យ​នយោបាយ​ ​ជាពិសេស​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​និង​ជាប់ឆ្នោត​ក្លាយ​ជា​អ្នកដឹកនាំ​។​

​កញ្ញា​និយាយ​ថា​៖​ ​«​រចនា​ស​ម្ព័ន្ធ​នៃ​ការ​គ្រប់គ្រង​ភាគច្រើន​លើស​លុប​ជា​បុរស​ ​ហើយ​បុរស​នៅតែ​បន្ត​រក្សា​តំណែង​ ​របស់​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​ឱកាស​ទទួល​បាន​មុខតំណែង​របស់​ស្ត្រី​កាន​់តែ​រួម​តូច​។​ ​ចំណែក​ថវិកា​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ឈរ​ឈ្មោះ​ជាបេក្ខជន​ ​ដែល​គណបក្ស​តម្រូវ​ឱ្យ​ចំណាយ​លើ​ការ​ឃោសនាប​ោះឆ្នោត​។​ ​នេះ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​ដែល​ស្ត្រី​បាន​ប្រឈម​»​។​

​កញ្ញា​បន្ត​ថា​៖​ ​«​បទដ្ឋាន​វប្បធម៌​និង​សង្គម​មួយ​ចំនួន​ដែល​មាន​ផ្នត់គំនិត​អវិជ្ជមាន​ក្នុង​ការ​លើក​ក​ម្ពស់​ភាពជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ ​គឺជា​ឫសគល់​បញ្ហា​បង្ក​ជា​រនាំង​រារាំង​ដល់​ការ​ចូលរួម​របស់​អ្នកនយោបាយ​ស្តី​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធ​ភាព​»​។​

​លោកស្រី​ ​សឺ​ន​កេត​ ​សិរី​លក្ខណ៍​ ​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ​និង​យេ​ន​ឌ​័​រ​របស់​ខុ​ម​ហ្វ្រែ​ល​ ​បាន​និយាយ​ថា​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នេះ​ ​ក្រុម​ស្ត្រី​នៃ​អង្គការសង្គម​ស៊ីវិល​ត្រូវ​ស្នើ​គណបក្ស​នយោបាយ​ដាក់បញ្ចូល​បេក្ខជន​បម្រុង​ឱ្យ​បានជា​ប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​ ​ហើយ​គណបក្ស​ទាំងអស់​ធានា​ការ​បង្កើត​គោល​នយោបាយ​សមភាព​យេ​ន​ឌ​័​រ​នៅ​ក្នុង​បក្ស​។​

​លោកស្រី​បន្ត​ថា​៖​ ​«​យើង​ស្នើ​រដ្ឋាភិបាល​គួរ​បង្កើន​ចំនួន​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ ​និង​មាន​តួនាទី​សម្រេច​ចិត្ត​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​នីមួយៗ​យ៉ាងហោច​៣​៥​ភាគរយ​ ​ដោយ​គិត​ពី​តួនាទី​ប្រធាន​នាយកដ្ឋាន​រហូតដល់​រដ្ឋមន្ត្រី​ ​និង​ឧបនាយក​រដ្ឋមន្ត្រី​ ​ដើម្បី​ចូលរួម​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​។​ ​យើង​ស្នើ​រដ្ឋាភិបាល​គួរ​បង្កើន​ការ​វិនិយោគ​និង​ផ្ដល់​គាំទ្រ​គ្រប់​បែប​យ៉ាង​ជា​លក្ខណៈ​ប្រព័ន្ធ​ ​ដូចជា​ធនធាន​ថវិកា​និង​ធនធាន​មនុស្ស​ដល់​អ្នក​ដឹកនាំ​ស្ត្រី​និង​ស្ត្រី​ជាប់ឆ្នោត​ ​ដើម្បី​បង្កើន​គុណភាព​ចូល​រួម​នយោបាយ​»​។​

​បន្ថ​ែម​ពី​នេះ​លោកស្រី​បាន​ជំរុញឲ្យរដ្ឋសភា​និង​ព្រឹទ្ធ​សភា​ឲ្យ​ធានា​ថា​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​ឆ្លើយតបនឹង​យេ​ន​ឌ​័​រដែ​ល​មាន​ចែង​ពី​វិធានការ​ពិសេស​ ​ដើម្បី​សមភាព​យេ​ន​ឌ​័​រ​និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ចូលរួម​ដោយ​ស្មើភាព​ក្នុង​វិ​ស​័​យ
​នយោបាយ​។​

​លោក​ ​សុខ​ ​ឥ​សាន្ត​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​គណបក្ស​បាន​យកចិត្តទុកដាក់​លើក​ក​ម្ពស់​តួនាទី​ស្ត្រី​។​ ​ដូច្នេះ​ការ​កសាង​ធនធានមនុស្ស​មាន​ទាំង​បុរស​និង​ស្ត្រី​ស្របតាម​គោ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​កាន់កាប់​ដោយ​គណបក្សប្រជាជន​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​កសាង​ធនធានមនុស្ស​ផ្អែកលើ​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​ម្នាក់ៗ​។​

​លោក​បន្ត​ថា​ ​ផ្អែកលើ​ករណី​នេះ​ ​គឺ​មិនមែន​ចេះ​ដាក់​បេក្ខជន​ស្ត្រី​ដើម្បី​បាន​ចំនួន​ច្រើន​ ​ហើយ​មិន​មាន​សមត្ថភាព​ ​គ្មាន​គោលជំហរ​ការងារ​ច្បាស់លាស់​សម្រាប់​បម្រើ​ប្រជាជន។​ ​
ដូច្នេះ​បក្ស​ជ្រើសរើស​ស្ត្រី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​ដើម្បី​បាន​ទទួល​ការតែងតាំង​ ​ហើយ​បំពេញ​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធ​ផល​ការងារ​។​

​លោក​ ​សុខ​ ​ឥ​សាន្ត​ ​បាន​ឆ្លើយតបនឹង​ការ​ស្នើសុំ​គណបក្ស​ដាក​់បញ្ចូល​បេក្ខជន​បម្រុង​ឱ្យ​ជាប់​ជា​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​ថា​៖​ ​«​ខាង​អង្គការសង្គម​ស៊ីវិល​មិនទាន់​យល់​អំពី​ការ​រៀបចំ​បេក្ខជន​ ​ហើយ​ការ​យក​បេក្ខជន​បម្រុង​ឱ្យ​ជាប់​តំណាង​រាស្ត្រ​បាន​ប្រយោជន៍អ្វី​។​ ​គេ​ទទួល​យក​តែ​
បេក្ខជន​ពេញ​សិទ្ធិ​ប៉ុណ្ណោះ​ ​ជាប់​ជា​តំណាងរាស្ត្រ​ ​គឺ​មិនមែន​បេក្ខជន​បម្រុង​ជាប់​ជា​តំណាង​រាស្ត្រ​ទេ​»​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​
ទី​៧​ ​មាន​គណបក្ស​នយោបាយ​ចំនួន​១​៨​ ​បាន​ដាក់​បេក្ខជន​ប្រកួត​ប្រជែក​ចំនួន​ ​១​ ​៦​១​៤​នាក់​។​ ​ក្នុង​នោះ​មាន​បេក្ខជន​ជា​ស្ត្រី​៣​២​.​៤​ភាគរយ​ ​ឬ​ស្មើនឹង​៥​២​៣​នាក់​។​ ​ចំនួន​នេះ​កើន​
៧​.​២​ភាគរយ​ ​បើ​ធៀប​នឹង​នីតិកាល​ទី​៦​ ​ដែល​មាន​ចំនួន​
២​៥​.​២​ភាគរយ​ ​ឬ​ស្មើនឹង​៤​៩​៨​នាក់​នៃ​បេក្ខជន​ប្រកួតប្រជែង​ចំនួន​ ​១​ ​៩​៧​២​នាក់​មកពី​គណបក្ស​នយោបាយ​ចំនួន​២​០​។​

​ចំនួន​បេក្ខជន​ជា​ស្ត្រី​កើន​ឡើង​នេះ​ ​ដោយសារ​តែ​បក្ស​នយោបាយ​ដែល​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នីតិកាល​ទី​៦​បាន​បង្កើន​បេក្ខជន​ស្ត្រី​ក្នុង​នីតិកាល​ទី​៧​ ​ហើយ​គណបក្ស​ថ្មី​ដែល​ទើប​តែ​ចូលរួម​ប្រកួត​ការបោះឆ្នោត​នីតិកាល​ទី​៧​បាន​ដាក់​បេក្ខជន​ជា​ស្ត្រី​ច្រើន​លើក​លប់​។​ ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​និង​ហ្វ៊ុនស៊ិនប៉ិច​បែរជា​ដាក់​បេក្ខជន​ជា​ស្ត្រី​ថយ​ចុះទៅ​វិញ​។​ ​ជា​លទ្ធផល​ ​បេក្ខជន​ស្ត្រី​ជាប់​ឆ្នោត​ចំនួន​១​៦​នាក់​ ​ឬ​ស្មើនឹង​១​២​.​៨​ភាគរយ​ក្នុង​ចំណោម​អ្នក​ជាប់​ឆ្នោត​តំណាងរាស្ត្រ​១​២​០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​៥​នាក់​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច៕​

Related Posts

Previous Article

រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ

Next Article

​ស្ត្រី​មានផ្ទៃពោះ​ទទួល​សេវា​ពិនិត្យ​ ​និង​សម្រាល​កូន​ ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣​ ​កើន​ឡើង​៣​៥​%