អាល្លឺម៉ង់កោត​សរសើរពី​ការ​អភិវឌ្ឍយ៉ាងឆាប់រហ័ស​របស់​កម្ពុជា

Khmer Times Share:
រូបថតជាក្រុមនៃសមាជិកសភាអាល្លឺម៉ង់ (Bundestag) និងប្រធានរដ្ឋសភាកម្ពុជា។ AKP

លោកស្រី Gabriele KATZMAREK សមាជិកនៃ Bundestag របស់អាល្លឺម៉ង់ បានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។

ការកោតសរសើរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោកស្រី​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ នៅ​វិមាន​រដ្ឋសភា​កាលពី​ម្សិលមិញ​។

លោកស្រី KATZMAREK បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបានសមិទ្ធិផលថ្មីៗសម្រាប់ប្រទេសទាំងពីរ។

លោក ហេង សំរិន បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងកម្ពុជា និងអាឡឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការគាំទ្រ និងជំនួយដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសលើវិស័យអប់រំ វប្បធម៌ ការអភិវឌ្ឍន៍ជនបទ ថាមពល ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ កំណែទម្រង់ដីធ្លី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អ ជាដើម។ ផល សុផានិត – AKP

Related Posts

Previous Article

កម្ពុជាផ្ទេរ​ចំណេះដឹង​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​អំពី​វិធីសាស្ត្រ​បោសសម្អាត​មីន​សម័យ​សូ​វៀត​ដោយ​សុវត្ថិភាព​

Next Article

ករណី​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​៩​ភាគរយ​ក្នុង​ឆ្នាំ​២០២២ មក​នៅ​ត្រឹម​២៧៧០​ករណី ដោយ​មាន​មនុស្ស​ស្លាប់​២១៦​នាក់