​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​- ​ស្រុក​ ​ទាំង​ប្រាំ​ដែល​ទើប​បង្កើត​ថ្មី​បិទ​បញ្ចប់​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ទាំងប្រាំដែលទើបបំបែក និងបង្កើតថ្មី។ រូបភាព៖ គ.ជ.ប

 

​ដំណើរ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ទាំង​ប្រាំ​ដែល​ទើប​បំបែក​ ​និង​បង្កើត​ថ្មី​ ​សម្រាប់​អាណត្តិ​ទី​១​ ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​ ​កំពង់ស្ពឺ​ ​និង​ខេត្ត​ក្រចេះ​ ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ ​និង​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ ​គ​.​ជ​.​ប​ ​កាល​ពីម្សិលមិញ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការបោះឆ្នោត​លើក​ទី​១​ ​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយ​ក្សត្រ​ ​ក្រុង​សំពៅ​ពូន​ ​នៃ​ខេត្ត​កណ្តាល​ ​ក្រុងឧដុង្គ​ម៉ែ​ជ័យ​ ​ស្រុក​សាមគ្គី​មុនី​ជ័យ​ ​នៃ​ខេត្ត​កំពង់ស្ពឺ​ ​និង​ស្រុក​អូរ​គ្រៀ​ង​សែន​ជ័យ​ ​នៃ​ខេត្ត​ក្រចេះ​ ​បាន​បិទ​បញ្ចប់​កាល​ពីព្រឹក​ថ្ងៃ​ទី​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​។​

​សេចក្ដីប្រកាស​បន្ថែម​ថា​ ​ការិយាល័យ​បោះឆ្នោត​ទាំង​៥​ ​បាន​បើក​ដំណើរការ​ព្រម​ៗ​គ្នា​នៅ​វេលា​ម៉ោង​ ​៧​:​០​០​នាទី​ព្រឹក​ ​ដើម្បី​អនុញ្ញាត​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មុខតំណែង​ចំណុះ​ឱ្យ​ក្រុង​ ​ស្រុក​ ​ដែល​ទើប​បំបែក​ ​និង​បង្កើត​ថ្មី​ខាងលើ​នេះ​។​

​គ​.​ជ​.​ប​ ​បន្ត​ថា​ ​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ត្រូវ​បាន​បិទ​បញ្ចប់​ការបោះឆ្នោត​ ​នៅ​ម៉ោង​៨​:​២​៥​នាទី​ ​ដោយសារ​អ្នក​មានសិទ្ធិបោះឆ្នោត​បាន​មក​បោះឆ្នោត​គ្រប់​ចំនួន​ ​ហើយ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ ​បាន​បន្ត​នីតិវិធី​ ​ដើម្បី​រាប់​សន្លឹកឆ្នោត​ជាបន្តបន្ទាប់​។​

​ស្ថាប័ន​ខាងលើ​បញ្ជាក់​ថា​៖​ ​«​ដំណើរការ​នៃ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​មាន​សន្តិសុខ​ ​សុវត្ថិភាព​ ​សណ្ដាប់ធ្នាប់​ល្អ​ ​គ្មាន​អំពើ​ហិង្សា​ ​និង​គ្មាន​ការ​គំរាមកំហែង​ៗ​»​។​

​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ឥសាន​ ​បាន​លើក​ឡើង​ថា​ ​រាល់​ការ​បោះឆ្នោត​ ​គឺជា​កា​ព្វ​កិច្ច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​គណបក្ស​តែង​ចូលរួម​ឈរ​ឈ្មោះ​ ​និង​ចូលរួម​គ្រប់​សកម្មភាព​។​ ​លោក​បន្ថែម​ថា​ ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ ​និង​ស្រុក​ខាងលើ​នេះ​ ​គណបក្ស​របស់​លោក​នៅតែ​ទទួល​បាន​ជោគជ័យ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​រាជរដ្ឋាភិបាល​បង្កើត​ក្រុង​ ​និង​ស្រុក​ថ្មី​ ​អ៊ីចឹង​ ​យើង​ត្រូវការ​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រុង​ ​និង​ស្រុក​ទាំង​នោះ​ ​ដើម្បី​ដឹកនាំ​ ​និង​អភិវឌ្ឍ​តំបន់​ទាំងនោះ​ឱ្យ​កាន់​តែ​ជឿនលឿន​ ​និង​រីក​ចម្រើន​ ​ជាពិសេស​ ​បង្កើន​ប្រសិទ្ធ​ភាព​បម្រើ​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​»​។​

​លោក​បន្ត​ថា​ ​គណបក្សប្រជាជន​កម្ពុជា​ ​តែង​មាន​ម្ចាស់​ការ​រាល់​គ្រប់​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ ​និង​ស្រុក​ ​ដែល​ទើប​បង្កើត​ថ្មី​ ​ដែល​អនុវត្ត​ទៅ​តាម​កម្មវិធី​របស់​ ​គ​.​ជ​.​ប​ ​បាន​ដាក់​ចេញ​។​

​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ​លោក​ កឹ​ម​ ​សួ​ភី​រិទ្ធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គណបក្ស​ភ្លើង​ទៀន​ ​មាន​អង្គ​បោះឆ្នោត​នៅ​គ្រប់​ក្រុង​ ​ស្រុក​ ​ទាំង​ប្រាំ​ខាងលើ​នេះ​ ​ប៉ុន្តែ​បើ​តាម​លទ្ធផល​បឋម​ ​នៅ​ស្រុក​អូរ​គ្រៀ​ង​ង​សែន​ជ័យ​ ​នៃ​ខេត្ត​ក្រចេះ​ ​គឺ​គណបក្ស​របស់​លោក​បាន​បាត់បង់​អាសនៈ​ចំនួន​មួយ​ ​ហើយ​នៅ​ស្រុក​សាមគ្គី​មុនី​ជ័យ​ ​នៃ​ខេត្ត​កំពង់ស្ពឺ​ ​ក៏​បាត់​អាសនៈ​ចំនួន​មួយ​ផង​ដែរ​។​

​លោក​បន្ថែម​ថា​ ​ក្រៅពី​ស្រុក​មួយ​នៅ​ខេត្ត​ក្រចេះ​ ​និង​ខេត្ត​កំពង់ស្ពឺ​ ​គឺ​អ្នកមានសិទ្ធិបោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ ​នៅ​ការិយាល័យ​ផ្សេង​រក្សា​សំឡេង​នៅតែ​ដដែល។​ ​លោក​បន្ត​ថា​ ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ ​ស្រុក​ ​គឺ​សំខាន់​បើ​បក្ស​មាន​អាសនៈ​តែ​៣​ ​បើ​បាត់​សំឡេង​តែ​១​ ​នឹង​មិន​ជាប់​ជា​ក្រុមប្រឹក្សា​ស្រុក​នោះ​ទេ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​អ្នក​ដែល​ជា​អង្គ​បោះឆ្នោត​ហ្នឹង​ ​គាត់​បាន​បោះ​ឱ្យ​គេ​ ​គឺ​ប្ដូរ​នឹង​ផលប្រយោជន៍​»​។​ ​អ្នកនាំពាក្យ​និយាយ​ថា​ ​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​នេះ​ ​គឺជា​ការបោះឆ្នោត​ជា​តំណាង​ ​ដូច្នេះ​ ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ​ ​ព្រោះ​បោះឆ្នោត​តែ​មួយម៉ោង​ ​ហើយ​អ្នក​មាន​សិទ្ធិបោះ​ឆ្នោត​មាន​មិន​ច្រើន​នោះ​ទេ​។​

​លោក​ កឹ​ម​ ​សួ​ភី​រិទ្ធ​ ​បន្ថែម​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ទាំង​ប្រាំ​ខាងលើ​នេះ​ ​គឺ​មានតែ​គណបក្ស​ភ្លើង​ទៀន​ ​និង​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​បាន​ចូលរួម​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​ ​គឺ​គណបក្ស​របស់​លោក​គ្រប់គ្រង​អង្គ​បោះឆ្នោត​របស់​ខ្លួន​មិនបាន​ល្អ​ ​ដែល​ជាហេតុ​បោះ​ឆ្នោត​ឱ្យ​បក្ស​ផ្សេង​ទៅ​វិញ​។​

​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ធ្លាប់​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​កាលពី​ថ្មីៗ​នេះ​ថា​ ​ការ​បង្កើត​ក្រុង​ ​និង​ស្រុក​ខាង​លើ​នេះ​ ​គឺជា​កិច្ចការ​នៃ​រដ្ឋបាល​ ​ដើម្បី​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ ​និង​ស្ថិតនៅ​ជិត​ប្រជាពលរដ្ឋ​ ​ព្រោះ​កន្លងមក​ ​គឺ​មន្ត្រី​នៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​។​ ​លោក​ថ្លែង​ថា​ ​ការ​បង្កើត​ក្រុង​ ​និង​ស្រុក​ ​គឺ​ពិនិត្យ​លើ​ចំនួន​ប្រជាពលរដ្ឋ​ ​និង​ភូមិសាស្ត្រ​ ​ជា​ចម្បង​។​

​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​បែប​ប្រជាធិបតេយ្យ​ ​នៅ​ថ្នាក់ក្រោម​ជាតិ​ ​ព្រោះ​ផ្ដោ​ត​សំខាន់​ទៅលើ​សេវាកម្ម​សាធារណៈ​ ​និង​ការចូលរួម​របស់​មហាជន​។​

​លោក​និយាយ​ថា​ ​ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​មហាជន​ ​គឺ​កាល​ណា​នៅ​កៀក​មហាជន​ ​គឺ​មន្ត្រី​បាន​ដឹងឮ​ថា​ ​តើ​ប្រជាពលរដ្ឋ​ត្រូវការ​អ្វី​? ​ចង់​បានអ្វី​? ​ព្រោះ​កម្ពុជា​អនុវត្ត​របប​ប្រជាធិបតេយ្យ​ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំង​ការ​សម្រេច​ ​អភិវឌ្ឍ​ ​និង​គោល​នយោបាយ​។​

​គួរ​រម្លឹក​ថា​ ​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ទាំង​ប្រាំ​ខាងលើ​នេះ​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ខាង​មុន​។​

​កាលពី​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ចេញ​អនុក្រឹត្យ​កំណត់​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​អរិយ​ក្សត្រ​ ​មាន​ចំនួន​សមាជិក​ ​១​៩​នាក់​ ​និង​ក្រុង​សំពៅ​ពូន​ ​មាន​ចំនួន​១​៩​នាក់​។​

​អនុក្រឹត្យ​បន្ត​ថា​ ​ចំពោះ​ក្រុងឧដុង្គ​ម៉ែ​ជ័យ​ ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ ​១​៧​នាក់​ ​និង​ស្រុក​សាមគ្គី​មុនី​ជ័យ​ ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ ​១​៩​នាក់​។​ ​អនុក្រឹត្យ​បន្ថែម​ថា​ ​ស្រុក​អូរ​គ្រៀ​ង​សែន​ជ័យ​ ​មាន​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ ​១​៥​នាក់៕​

Related Posts

Previous Article

​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

Next Article

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ស្នើ​ឱ្យ​បង្កើត​វង់​ភ្លេងពិណពាទ្យ​នៅ​គ្រប់​វត្តអារាម​