គម្រោង​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប​ដើម្បី​គាំទ្រ​ដល់​សហគមន៍​នេសាទ​នៅ​បឹង​ទន្លេសាប និង​ខេត្ត​ជាប់​មាត់​សមុទ្រ​បាន​ចាប់​ផ្ដើម​ដំណើរការ

Khmer Times Share:

គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៧ ខែតុលា នូវគម្រោងចំនួនបួនដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ សេវាសង្គម និងការការពារធនធានធម្មជាតិអោយកាន់តែប្រសើរឡើងសម្រាប់សហគមន៍នេសាទ ក្នុង​តំបន់​បម្រុង​ជីវមណ្ឌល​ទន្លេសាបចំនួន១០ និង​ខេត្ត​ជាប់​មាត់សមុទ្រ​។

មានអ្នកចូលរួមប្រមាណ៣២០នាក់មកពីក្រសួង ស្ថាប័ន ខេត្ត ក្រុមការងារបច្ចេកទេសជលផល សហគមន៍នេសាទ អង្គការក្រៅរដ្ឋាភិបាល រួមទាំងដៃគូអនុវត្ត សមាជិកសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតបានចូលរួមបើកដំណើរការសិក្ខាសាលារួមគ្នាតាមប្រព័ន្ធអនឡាញ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ប្រធានកិច្ចសហប្រតិបត្តិការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Bryan Fornari បាននិយាយថា ការដាក់ឱ្យដំណើរការគម្រោងទាំង ៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ នៅក្នុងតំបន់ ដែលនាំមកនូវឱកាសសេដ្ឋកិច្ចថ្មី និងជីវភាពរស់នៅអោយកាន់តែប្រសើរឡើងសម្រាប់គ្រួសារជាង ៥ ម៉ឺនគ្រួសារ។

លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានគាំទ្រកម្មវិធីដ៏ធំបំផុតនេះក្នុងការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា៕ ជា វណ្ណៈ – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Related Posts

Previous Article

គិតត្រឹមថ្ងៃទី ២៧ ខែតុលា មានប្រជាជនពេញវ័យកម្ពុជាចំនួន ១១.០០០ នាក់ឬស្មើ ០.១០% នៅតែមិនទាន់បានចាក់វ៉ាក់សាំង

Next Article

វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ស្តីពី “ការកសាងសមត្ថភាពលើយន្តការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា” ដោយ KOICA