Singapore

ក្រុមហ៊ុន​មួយ​ ​នឹងចូល​ជួយ​ដល់​អ្នក​ចង់​បង្កើត​ក្រុមហ៊ុន​តាក់ស៊ី​ផ្ទាល់ខ្លួន​

ឈុត ប៊ុនធឿន / Khmer Times Share:
taxi app
អ្នកបើកបរ​តាក់ស៊ី​ចេញ​មកធ្វើការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នា​ពេល​កន្លង​មក។ KT/ ប៉ាន់ រចនា

​ដោយ​មា​នបំ​ណ​ងប្រ​គួត​ប្រជែង​ទីផ្សារ​សេវា​តាក់ស៊ី​ក្នុង​ស្រុក​ដែល​កំពុង​រីកចម្រើន​ ​ដោយ​នាំមក​ជាមួយនឹង​គំរូ​អាជីវកម្ម​ថ្មី​ ​ក្រុមហ៊ុន​ ​Onde​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ​បេឡារុស្ស​ ​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ចូល​មកកាន់​ប្រទេស​កម្ពុជា​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ខ្មែ​រថា​មស៍​ ​អ្នកតំណាង​អាជីវកម្ម​នេះ​បាន​និយាយ​ថា​ ​ពួកគេ​នឹង​ផ្តល់​នូវ​កម្មវិធី​ហៅ​តាក់ស៊ី​ដែល​សហគ្រិន​ត្រូវការ​ ​ដើម្បី​ប្រកបរបរ​ជា​ក្រុមហ៊ុន​តាក់ស៊ី​ផ្ទាល់ខ្លួន​។​

​កម្មវិធី​របស់​ក្រុមហ៊ុន​ ​Onde​ ​ត្រូវ​បាន​ប្រើប្រាស់​ដោយក្រុម​ហ៊ុន​តាក់ស៊ី​ជាង​ ​២០០​ ​នៅ​ជុំវិញ​ពិភពលោក​ ​នេះ​បើ​យោង​តាម​លោក​ ​Eugene​ ​Suslo​ ​នាយក​ប្រតិបត្តិ​ ​និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​នេះ​។​

​លោក​ ​Suslo​ ​បាន​និយាយ​ថា​ ​“​ប្រសិនបើ​អ្នក​ចង់បើ​ក​ក្រុមហ៊ុន​តាក់ស៊ី​ផ្ទាល់ខ្លួន​ ​Onde​ ​នឹង​បង្កើត​កម្មវិធី​ដែល​អ្នក​អាច​ប្រើប្រាស់​ហៅ​តាក់ស៊ី​បាន​រហ័ស​ ​និង​កម្មវិធី​គ្រប់គ្រង​ការ​បង់ប្រាក់​សម្រាប់​ក្រុមហ៊ុន​អ្នកផង​ដែរ​”​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​យើង​ជួយ​អ្នក​ឱ្យ​ប្តូរ​អ្វី​ៗ​គ្រប់យ៉ាង​តាម​តម្រូវការ​ដូចជា​ ​ស្លាក​សញ្ញា​ ​ឡូហ្គោ​ជាដើម​”​។​ ​លោក​បាន​ចង្អុលបង្ហាញ​ថា​ថ្លៃ​សេវា​រៀបចំ​គឺ​អប្បបរមា​ចំនួន​ ​៧០០០ដុល្លារ​។​

​ក្រុមហ៊ុន​របស់​យើងខ្ញុំ​អាច​ទទួល​បាន​ប្រាក់ចំណូល​ ​អាស្រ័យ​ទៅលើ​អ​ថិ​ជន​របស់​យើង​ដែល​រកបាន​ប្រាក់ចំណូល​តាមរយៈ​ការប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​។​ ​មានន័យថា​ ​ការ​ទូទាត់​ថ្លៃ​សេវា​ប្រចាំខែ​ ​គឺ​ស្របតាម​ចំណូល​ដែល​អតិថិជន​នោះ​អាច​រកបាន​។​

​លោក​បាន​និយាយ​ថា​កម្មវិធី​របស់​ ​Onde​ ​អនុញ្ញាត​ឱ្យ​សហគ្រិន​ផ្តោត​លើ​ការ​ដំណើរការ​ក្រុមហ៊ុន​របស់​ខ្លួន​ ​ដោយ​រួចផុត​ពី​ការ​ចំណាយ​ជាមួយ​ផ្នែក​បច្ចេកទេស​ ​និង​បច្ចេកវិទ្យា​នៃ​ដំណើរការ​។​

​លោក​ ​Suslo​ ​បាន​បញ្ជាក់​ថា​ទីផ្សារ​កម្មវិធី​ផ្តល់​សេវា​តាក់ស៊ី​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​មានឱកាស​ជាច្រើន​ក្នុង​ការ​ប្រកបរបរ​នេះ​។​

​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ ​ដែល​យើង​មើល​ឃើញ​សក្តា​នុ​ពល​ជាច្រើន​ពី​អ្នកប្រើ​ប្រាស់​បច្ចេកវិទ្យា​វ័យក្មេង​ ​និង​សហគ្រិន​ដែល​ចង់​ក្លាយជា​ម្ចាស់​ដោយ​ឯករាជ្យ​ ​និង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​ក្រុមហ៊ុន​តាក់ស៊ី​ ​និង​ដឹកជញ្ជូន​កំពុងតែ​រីក​លូតលាស់​នៅក្នុង​តំបន់​ដែល​នេះ​ជា​សញ្ញា​នៃ​កំណើន​សេដ្ឋកិច្ច​។​ ​យើង​នៅ​ទីនេះ​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍន៍​នេះ​”​។​

​ក្រុមហ៊ុន​ ​Grab​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ ​គឺជា​អ្នកដើរតួ​យ៉ាង​សំខាន់​មួយ​នៅក្នុង​ទីផ្សារ​ផ្តល់​សេវា​តាក់ស៊ី​ក្នុង​ស្រុក​រួម​ជាមួយ​ក្រុមហ៊ុន​ ​Pasapp​ ​ដែល​គ្រប់គ្រង​បច្ចេកវិទ្យា​បង្កើត​ដោយ​ជនជាតិ​កម្ពុជា​។​

​ឥឡូវនេះ​ក្រុមហ៊ុន​ ​Grab​ ​ត្រៀមខ្លួន​ចូលក្នុង​វិស័យ​ចែកចាយ​ស្បៀងអាហារ​ ​និង​វិស័យ​នាំ​សំបុត្រ​នៅ​កម្ពុជា​ ​ដែល​ជា​យុទ្ធសាស្ត្រ​មួយ​ធ្វើ​ឱ្យ​វា​ស្ថិត​ក្នុង​ទីតាំង​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ចាប់​យក​ទីផ្សារ​ផ្តាច់​មុខ​។​

​Passapp​ ​ដែល​មាន​ចំនួន​អ្នកបើកបរ​ប្រហាក់​ប្រហែល​នឹង​ ​Grab​ ​ដែរ​ ​(​ប្រហែល​ ​១០,០០០នាក់​)​ ​ក៏​កំពុង​ចាប់ផ្តើម​ផ្តល់​សេវា​ដឹកជញ្ជូន​ ​និង​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​ផង​ដែរ​៕​

Previous Article

មន្រ្តី​បរិស្ថានៈ​ ​រួមគ្នា​ដើម្បី​ទីក្រុង​ស្អាត​ ​និង​បរិស្ថាន​ស្អាត​

Next Article

​អតីត​អង្គរក្ស​របស់​លោក ​សម​ ​រង្ស៊ី​ ​៥នាក់ត្រូវចោទ​​ពី​បទ​​រួមគំនិតក្បត់​ជាតិ