អនុស្សរណៈនៃការយោគយល់ស្តីពីការប្រឆាំងការបោកប្រាស់ នឹងត្រូវចុះហត្ថលេខារវាងប្រទេសថៃ និងកម្ពុជា

Share:
បុរស​អាយុ​១៨​ឆ្នាំម្នាក់​បាន​ឱប​ម្តាយ​របស់​គាត់ បន្ទាប់​ពី​បាន​ជួប​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មក​យក​គាត់​នៅ​ជិត​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​ស្រះកែវ។ Photo supplied

រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និងសង្គមថៃបាននិយាយកាលពីថ្ងៃអង្គារថា អ្នកបោកប្រាស់តាមទូរស័ព្ទរបស់ប្រទេសថៃកំពុងស្ថិតក្នុងភាពភ័យខ្លាចដោយសារតែមានការបង្រ្កាបកាន់តែខ្លាំងពីរដ្ឋាភិបាល ដែលឥឡូវនេះពួកគេកំពុងព្យាយាមបោកបញ្ឆោតមន្ត្រីប៉ូលីស។

លោក Chaiwut Thanakhamanusorn បាននិយាយថា នាយករដ្ឋមន្ត្រី Prayut Chan-o-cha បានណែនាំភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ឱ្យចូលរួមកម្លាំង ដើម្បីបង្ក្រាបជនខិលខូចទាំងនោះ និងការពារសាធារណជនពីការបោកប្រាស់របស់ពួកគេ។

លោក Chaiwut បានបន្ថែមថា ការបង្រ្កាបកាន់តែខ្លាំងបានធ្វើឱ្យអ្នកបោកប្រាស់កាន់តែពិបាកស្វែងរកជនរងគ្រោះ ដូច្នេះហើយពួកគេថែមទាំងបានចាប់ផ្ដើមហៅមន្ត្រីប៉ូលីសដើម្បីព្យាយាមបោកប្រាស់ពួកគេទៀតផង។

លោករដ្ឋមន្ត្រីបាននិយាយថា ពេលនេះភ្នាក់ងាររដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមខិលខូច រួមទាំងស្វែងរកកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាង ដើម្បីលុបបំបាត់មូលដ្ឋានប្រតិបត្តិការរបស់ពួកគេ។

លោក Chaiwut បាននិយាយថា នៅក្នុងវិធានការសកម្មមួយផ្សេងទៀត រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ទោសអ្នកដែលអនុញ្ញាតឱ្យប្រើឈ្មោះរបស់ពួកគេដើម្បីបើកគណនីដើម្បីទទួលបានការផ្ទេរប្រាក់ពីជនរងគ្រោះនៃទៅក្រុមឆបោកតាមទូរសព័្ទ។

លោកក៏បានថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះពុម្ពផ្សាយរបាយការណ៍ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអ្នកបោកប្រាស់ និងវិធីដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់ពួកគេ។

កាលពីខែមករា ជនជាតិថៃអាយុ១៨ឆ្នាំម្នាក់បានស្វែងរកការការពារពីក្រសួងយុត្តិធម៌ថៃ ដោយប្រាប់ពីរឿងដ៏អាក្រក់មួយបន្ទាប់ពីបានរត់គេចពីក្រុមឆបោកតាមទូរស័ព្ទដែលគាត់ត្រូវបានបោកបញ្ឆោតឱ្យធ្វើការនៅក្នុងប្រទេសកម្ពុជា។

ដោយ​បញ្ជាក់​ថា​ខ្លួន​គ្រាន់​តែ​ឈ្មោះ Surasak ក្មេង​ជំទង់​រូប​នេះ​បាន​និយាយ​ថា គាត់​បាន​ទទួល​ទូរស័ព្ទ​គំរាម​ចាប់​តាំង​ពី​ត្រូវ​បាន​គេ​ជួយ​ឲ្យ​រត់​គេច​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

គាត់បាននិយាយថា គាត់បានឃើញការផ្សាយពាណិជ្ជកម្មមួយនៅលើបណ្តាញសង្គមសម្រាប់ការងារនៅក្រុងប៉ោយប៉ែតដែលមានប្រាក់ខែ ៤០,០០០ បាតក្នុងមួយខែ និងការដឹកជញ្ជូនដោយឥតគិតថ្លៃនៅទីនោះ ហើយបានដាក់ពាក្យសុំកាលពីខែកញ្ញាឆ្នាំមុន។

គាត់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ទៅ​ជួប​បុរស​ជនជាតិ​ថៃ​ម្នាក់​នៅ​ស្រុក​ខក់ស៊ុង ខេត្ត​ស្រះកែវ។ បុរស​នោះ​បាន​នាំ​គាត់​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ទុក​គាត់​នៅ​អគារ​ព័ទ្ធ​ជុំវិញ​ដោយ​របង​អគ្គិសនី។

លោក​បាន​បន្ត​ថា នៅ​ទី​នោះ លោក​បាន​ឃើញ​ជនជាតិ​ថៃ​ប្រមាណ ១០០ នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ល្បួង​ឲ្យ​ធ្វើ​ការ​ហៅទូរស័ព្ទបោកប្រាស។ ក៏មានជនជាតិហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។

“មានបន្ទប់ជាច្រើន ដែលក្នុង១បន្ទាប់មាគ្នាប្រាំនាក់ ហើយពួកគេទទួលបានអាហារបីពេលក្នុងមួយថ្ងៃ។ ពួក​គេ​ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ការ​ហៅ​ទូរសព្ទ​បោកប្រាស់។ លោក Surasak បាន​និយាយ​ថា សៀវភៅ​នីមួយៗ​មាន​ផ្ទុក​ព័ត៌មាន​របស់​ប្រជាជន​ថៃ​ប្រហែល ២០០ នាក់»។

អ្នកបោកប្រាស់ត្រូវតែធ្វើពុតជាមន្ត្រីរដ្ឋាភិបាលដោយទូស័ព្ទទៅជនរងគ្រោះដែលអាចបោកបាន ហើយប្រាប់មនុស្សថាពួកគេជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ហើយពួកគេត្រូវផ្ទេរប្រាក់ទៅឱ្យក្រុមខិលខូចទាំងនោះ។

បុរស​នោះ​បាន​និយាយ​ថា​៖ «​មានការក្លែងបន្លំសំឡេង​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អោយដូច​បរិយាកាស​នៅក្នុងអគារ​ការិយាល័យ​រដ្ឋាភិបាល ឬ​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ធ្វើ​ឲ្យ​ជនរងគ្រោះ​ជឿថា​ពួកគេ​កំពុង​និយាយ​ជាមួយ​ប៉ូលិស ឬ​មន្ត្រី​រដ្ឋាភិបាល​»។

លោក​បាន​បន្ត​ថា​៖ «​ជនរងគ្រោះបាន​ផ្ទេរ​ប្រាក់ ២ ទៅ ៣ លាន​បាត​ក្នុង​មួយ​ថ្ងៃ​ទៅ​ឲ្យ​ក្រុម​ខិលខូចទាំងនោះដោយដកប្រាកតាមរយៈទូ ATMនៅស្រុកអារញ្ញ ខេត្តស្រះកែវ។
Bangkok Post/the Nation/Khmer Times

Related Posts

Previous Article

យីហោម៉ូដសម្លៀកបំពាក់ OVS របស់ប្រទេសអ៊ីតាលី បង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា

Next Article

RCEP បង្កើតឱកាសពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគនៅកម្ពុជា