កម្ពុជាផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់

Khmer Times Share:
ទឹកជំនន់បានបំផ្លាញផ្លូវប្រវែងរាប់ពាន់គីឡូម៉ែត្រក្នុងប្រទេសប៉ាគីស្ថាន។ រូបថត៖ Abdul Majeed/AFP

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជា ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ឆ្នាំ ២០២២ បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារ ដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់។

លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជំនួយមនុស្សធម៌គឺ “ដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាពអន្តរជាតិសម្រាប់ប៉ាគីស្ថាន” ។

លោក  ជុំ សុន្ទរី បានបន្តថា នេះជាលើកទី២ហើយ ដែលកម្ពុជាផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីការបរិច្ចាកលើកទី១ចំនួន ៥០,០០០ ដុល្លារ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១០ ក្នុងអំឡុងពេលទឹកជំនន់ស្រដៀងគ្នានេះ។

យោងតាមស្ថិតិចុងក្រោយដែលចេញដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសប៉ាគីស្ថានដោយសារភ្លៀងមូសុង និងទឹកជំនន់ក្នុងរដូវកាលនេះ ចាប់តាំងពីពាក់កណ្តាលខែមិថុនា បានកើនឡើងដល់ប្រហែល ១,២៩០ នាក់ រួមជាមួយអ្នករងរបួសចំនួន ១២,៥៨៨ នាក់។ Xinhua

Related Posts

Previous Article

ពិធីបុណ្យសមុទ្រឆ្នាំ ២០២២ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយគោលដៅឆ្នេរសមុទ្រកម្ពុជា

Next Article

រដ្ឋសភា​ ​បដិ​សេ​ធ​សំណើ​សុំ​ចូល​ជួប​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤​