Singapore

CamDX នឹងបន្ថែមក្រសួងចំនួនបីទៀតទៅក្នុងបណ្តាញរបស់ខ្លួន

ទិន សុខាវុធ / ខ្មែរថាមស៍ Share:

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងចូលរួមជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដែលទើបបង្កើតថ្មីដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយក្រសួងផ្សេងទៀត ក៏ដូចជាជាមួយវិស័យឯកជនផងដែរ។

លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានឲ្យដឹងកាលពីម្សិលមិញថាក្រសួងចំនួន ៣ នឹងចូលរួមជាមួយស្ថាប័នរដ្ឋាភិបាលចំនួន ៥ ផ្សេងទៀតដែលមានរួចហើយនៅលើវេទិការនេះ។

លោកនិយាយថា៖ «CamDX គឺជាថ្នាលផ្លាស់ប្តូរទិន្នន័យសម្រាប់ក្រសួង និងមន្ទីររដ្ឋាភិបាល ព្រោះឥឡូវនេះមានសេវាកម្ម និងប្រព័ន្ធជាច្រើនដែលអាចដំណើរការតាមឌីជីថលបាន»។

លោកបន្តថាក្រសួងចំនួន ៥ ផ្សេងទៀតដែលភ្ជាប់ទៅនឹងវេទការនេះរួមមានក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ៕

Related Posts

Previous Article

ភូមិចំនួន២ក្នុងស្រុកពួក ក្លាយជាតំបន់ក្រហម

Next Article

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបន្ទោសប្រទេសលោកខាងលិចដែលបរាជ័យក្នុងការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន