ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា គ្រប់ដណ្តប់លើ​ផ្ទៃ​ដី ៨,៥ លាន​ហិកតា

Khmer Times Share:
AKP

របាយការណ៍របស់ក្រសួងបរិស្ថានបង្ហាញថា ការគ្របដណ្តប់ព្រៃឈើនៅកម្ពុជាមានចំនួន ៤៦,៨៦ ភាគរយ ឬប្រមាណ ៨,៥ លានហិកតានៃផ្ទៃដីរបស់ប្រទេស។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបានមានប្រសាសន៍នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ព្រឹក​ម្សិលមិញថា ក្នុងចំណោមគម្របព្រៃឈើសរុបប្រមាណ ៧,៣ លានហិកតា ស្មើនឹង ៤១ ភាគរយនៃផ្ទៃដីរបស់កម្ពុជា គឺជាតំបន់ការពារ និងជាច្រករបៀងជីវចម្រុះ។

លោក​បាន​គូស​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​តំបន់​ការពារ និង​ច្រករបៀង​ជីវៈចម្រុះ​ចំនួន ៧៦ ដែល​ក្នុង​នោះ​ប្រហែល ១០០ ទីតាំង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

លោកបានមានប្រសាសន៍ថា “ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន ប្រសិទ្ធភាពលើកកម្ពស់ការអប់រំ និងពាក្យស្លោកបំផុសគំនិត “កម្ពុជា មាតុភូមិខ្ញុំ” បានប្រែក្លាយវិស័យបរិស្ថានទៅជា “ខ្សែក្រវាត់បៃតង” និងទេសចរណ៍សហគមន៍”៕ AKP- ជា វណ្ណៈ

Related Posts

Previous Article

ការលក់ផលិតលផល NSP Oxymetazoline nasal spray ត្រូវបានហាមឃាត់

Next Article

មន្ត្រី៖ កម្ពុជា​ផលិត​សំរាម​ជាង​៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ