Singapore

​កម្ពុជា​-​កូរ៉េ​ ​ពិភាក្សា​អំពី​សក្តានុពល​ពាណិជ្ជកម្ម​

Share:

​កម្ពុជា​ ​និង​សាធារណៈ​រដ្ឋ​កូរ៉េ​ ​បាន​ពិភាក្សាគ្នា​អំពី​សក្តានុពល​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​ ​ជាពិសេស​គឺ​ការនាំចូល​ផ្លែស្វាយ​របស់​កម្ពុជា​។​

ការពិភាក្សា​នេះ​ធ្វើឡើង​រវាង​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​G​y​u​h​w​a​ J​an​g​ ​អនុប្រធានសមាគម​អ្នកនាំ​ចូល​កូរ៉េ​ (KO​I​MA​) ​និង​កញ្ញា​ ​Y​u ​L​in​ ​ប្រធាន​ក្រុមហ៊ុន​ ​GAD​OS​H​ K​ore​a​ ​Co​., ​L​t​d​. ​នៅ​ទីស្តីការ​ក្រសួង​កាលពី​រសៀល​ម្សិលមិញ​។​

​លោក​ J​an​g​ ​បាន​ជម្រាប​ប្រាប់​លោក​រដ្ឋមន្ត្រី​អំពី​សាវតារ​ប​ស់​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ KO​I​MA​ ​ដោយ​លោក​បាន​បន្ថែម​ថា​ ​សមាគម​នេះ​មាន​ក្រុមហ៊ុន​ប្រហែល​ ​១​៥​,​០​០​០​ក្រុមហ៊ុន​ ​ដែល​វិនិយោគ​លើ​គ្រប់​វិ​ស័​យ​។​

​ចំណែក​លោកស្រី​ ​L​in​ ​បាន​ជម្រាប​ជូន​លោក​ ​សូរ​ស​័ក្តិ ​អំពី​បំណង​របស់​ក្រុមហ៊ុន​ ​GAD​OS​H​ ​ក្នុង​ការនាំចូល​ផ្លែស្វាយ​យ៉ាងតិច​ ​១​០​,​០​០​០​ ​តោន​ក្នុង​មួយ​ឆ្នាំ​ ​ពី​ប្រទេស​កម្ពុជា​ ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​សូរ​ស័ក្តិ ​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ល្អ​រវាង​ក្រសួង​ ​និង​ក្រុមហ៊ុន​ KO​I​MA​ ​រហូត​មកដល់ពេលនេះ​ ​និង​បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួង​ក្នុង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បន្ថែម​ទៀត​អំពី​ការ​ត្រៀម​ខ្លួន​របស់​​​ក្រសួង​ក្នុង​ការ​គាំទ្រ​ ​និង​សម្រួល​ដល់​ពាណិជ្ជករ​ក្នុង​ការ​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​ ​និង​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​កូរ៉េ​សិក្សា​ពី​លទ្ធភាព​នៃ​ការនាំចូល​ផលិតផល​កសិកម្ម​ដ៏​មាន​សក្តានុពល​ផ្សេងទៀត​របស់​កម្ពុជា​ ​ដូចជា​ ​ផ្លែ​មាន​ ​និង​ចេក​ ​បន្ថែម​លើ​ផ្លែស្វាយ​។​

​លោក​ ​សូរ​ស​័ក្តិ ​ក៏បាន​ស្នើ​ដល់​វិនិ​យោគិន​កូរ៉េ​ក្នុង​ការ​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​កសិកម្ម​សម្រាប់​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​។​ ​L​ ​V​y​ – ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​ ​A​K​P

Related Posts

Previous Article

ភាពទាក់ទាញរបស់កម្ពុជាក្នុងការគ្រប់គ្រងការវិនិយោគ

Next Article

​អ្នកស្រុក​អង្គរ​ធ្វើពិធី​បួងសួង​សុំ​ទឹកភ្លៀង​តាម​បែប​ប្រពៃណី​