​ស្ពាន​អាកាស​ចោម​ចៅ​​គ្រោង​បើក​ដំណើរការឆាប់ៗ​នេះ​

ស​ ​សុជាតិ​ / Khmer Times Share:
​ស្ពាន​អាកាស​ចោម​ចៅ​ ​គ្រោង​នឹង​ស​ម្ភោ​ធ​ប្រើប្រាស់​ជា​ផ្លូវការ​។ សហការី

លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​មានប្រសាសន៍ថា​ ​គម្រោង​សាង​សង់ស្ពាន​អាកាស​ចោម​ចៅ​ ​សម្រេច​បាន​ ​៩​៩​ ​ភាគរយ​ហើយ​ ​ហើយនឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុងពេលឆាប់ៗ​នេះ​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​

​លោក​បាន​មានប្រសាសន៍​នៅ​ពេល​លោក​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃចន្ទ​ថា​៖​ ​«​យ៉ាងហោចណាស់​រយៈពេល​ប្រាំ​ថ្ងៃ​ទៀត​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​ ​ហើយ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​ត្រូវ​ស្នើ​ឲ្យ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​»​។​​

លោក​បាន​បន្ថែម​ថា​ ​បន្ទាប់ពី​គម្រោង​នេះ​បាន​បញ្ចប់​ ​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​សម្ពោធ​វា​ ​ប៉ុន្តែ​កាលវិភាគ​មិនទាន់​បាន​កំណត់​នៅឡើយ​ទេ​។​

​លោក​​​មានប្រសាសន៍ថា​ ​គម្រោង​នេះ​មានការ​យឺតយ៉ាវ​បន្តិច​ ​ដោយសារ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវិ​ត​១​៩​ ​ប៉ុន្តែ​ស្ពាន​អាកាស​ ​និង​ផ្លូវ​ក្រោម​នៃ​គម្រោង​នៅ​រង្វង់​មូល​ចោម​ចៅ​ ​នឹង​បើក​ជា​សាធារណៈ​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​។​

​ស្ពាន​អាកាស​ ​និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ (OC​I​C) ​ហើយ​ថវិកា​សម្រាប់​គម្រោង​នេះ​គឺ​ប្រហែល​ ​២​២​ ​លាន​ដុល្លារ​អាមេរិក​ ​ជាមួយនឹង​អាយុកាល​ ​១​០​០​ ​ឆ្នាំ​។​

​យោង​តាម​ផែនការ​មេ​ ​ផ្នែក​សំខាន់​នៃ​ស្ពាន​អាកាស​តភ្ជាប់​ពី​មហាវិថី​សហព័ន្ឋ​រុស្សី​ទៅ​ផ្លូវជាតិ​លេខ​៣​ ​នឹង​មាន​ប្រវែង​៤​០​៨​ម៉ែត្រ​ ​និង​ទទឹង​១​៥​.​៨​ម៉ែត្រ​។​ ​ចំណែក​ទី​២​ ​តភ្ជាប់​ពី​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​ទៅ​ផ្លូវ​វេ​ង​ស្រេង​ ​នឹង​មាន​បណ្តោយ​៤​០​ម៉ែត្រ​ ​ទទឹង​៥​,​២​៥​ម៉ែត្រ​ ​។​ ​ទី​៣​ ​តភ្ជាប់​ផ្លូវ​វេ​ង​ស្រេង​ ​ដល់​ផ្លូវជាតិ​លេខ​៣​ ​នឹង​មាន​បណ្តោយ​៦​០​ម៉ែត្រ​ ​ទទឹង​៥​,​២​៥​ម៉ែត្រ​ ​។​

​ហើយ​ផ្លូវ​ក្រោម​ដី​តែមួយ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​នឹង​មាន​បណ្តោយ​ប្រវែង​៤​៧​០​ម៉ែត្រ​ ​និង​ទទឹង​៨​,​៥​ម៉ែត្រ​ ​។​

​លោក​ ​លន់​ ​ពន្លក​ ​ប្រជាពលរដ្ឋ​រស់នៅ​ជាយក្រុង​ខាងលិច​រាជធានី​ភ្នំពេញ​ ​បាន​សម្តែង​នូវ​ក្តី​សប្បាយរីករាយ​ ​ដោយ​និយាយ​ថា​ ​ស្ពាន​អាកាស​នេះ​នឹង​ជួយ​សម្រួល​ដល់​ស្ថានភាព​ចរាចរណ៍​ជុំវិញ​រង្វង់​មូល​ចោម​ចៅ​។​

​លោក​ថា​៖​«​ខ្ញុំ​សង្ឃឹម​ថា​ ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រង្វង់​មូល​ចោម​ចៅ​នឹង​ល្អ​នៅពេលដែល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ ​ដោយសារ​រង្វង់​មូល​ចោម​ចៅ​ជា​ច្រក​សំខាន់​ទៅកាន់​ទី​ក្រុងភ្នំពេញ​»​។​

​លោក​ ​ទេព​ ​បញ្ញា​ ​អ្នកដំណើរ​ក្នុងស្រុក​បាន​និយាយ​ថា​ ​នេះ​គឺជា​សមិទ្ធិ​ផល​ថ្មី​មួយ​ក្នុងចំណោម​សមិទ្ធិ​ផល​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​លោក​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​នឹង​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បន្ថែម​ទៀត​។​

​គម្រោង​ស្ពាន​អាកាស​ចោម​ចៅ​ ​និង​ផ្លូវ​ក្រោម​ដី​ត្រូវ​បាន​ចាប់ផ្តើម​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៨​ ​ហើយ​វា​ជា​ស្ពាន​អាកាស​ទី​៦​ក្នុង​រាជធានី​។​ ​ក្រៅពី​នេះ​ ​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាង​សង់ស្ពាន​អាកាស​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្សេងទៀត​ ​រួម​មាន​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥​ ​ដែល​ទើប​សាងសង់​ថ្មី​ក្នុង​ខណ្ឌ​ឬស្សី​កែវ​ ​និង​ស្ពាន​អាកាស​ដែល​ស្ថិតនៅ​ប្រសព្វ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​និង​មហាវិថី​គង់​សំអុល​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​កង​រក្សា​សន្តិ​ភាពស្ត្រី​កម្ពុជា​ទទួល​មេដាយ​អង្គការសហប្រជាជាតិ​

Next Article

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៏