Singapore

ប្រទះឃើញ​ខ្លារខិន​​ញីឥណ្ឌូចិន ​នៅ​មណ្ឌលគិរី​

Khmer Times Share:

ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអង្គការ WWF នៅសប្តាហ៍នេះ បានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លារខិនញីឥណ្ឌូចិន ពីការអង្កេតតាមកាមេរ៉ារបស់ពួកគេ ដែលធ្វើឡើងនៅក្នុងព្រៃនៃវាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ខ្លារខិនឥណ្ឌូចិន ដែលត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN បានបាត់ខ្លួនពីស្ទើរតែគ្រប់ពូជរបស់វានៅទូទាំងអាស៊ីអាគ្នេយ៍។

ទីវាលទំនាបភាគខាងកើតរបស់ប្រទេសកម្ពុជានៅតែជាជម្រកចុងក្រោយសម្រាប់ចំនួនចុងក្រោយដែលត្រូវបានគេស្គាល់តិចតួចប៉ុណ្ណោះ។ ទោះបីជាយ៉ាង​ណា​ក៏​ដោយ សត្វ​មំសាសី​ដ៏​កម្រ​បំផុត​នេះ​ត្រូវ​បាន​គំរាម​កំហែង​នឹង​ការ​ផុត​ពូជ​ដោយ​វិបត្តិ​អន្ទាក់ ដែល​ជំរុញ​ដោយ​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់។

ខ្លារខិនឥណ្ឌូចិនអាចប្រឈមមុខនឹងវាសនាដូចគ្នានឹងខ្លាឥណ្ឌូចិនដែលផុតពូជរួចទៅហើយ ដោយសារចំនួនតិចតួចបំផុតរបស់វាដែលនៅសល់ក្នុងប្រទេសកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ដែលលាក់នៅក្នុងជម្រកព្រៃរង់ចាំស្ទាក់ចាប់ហ្វូងសត្វ និងប្រភេទសត្វព្រៃធំៗដែលរងការសម្លាប់ដោយមិនរើសមុខ។

ក្រៅ​ពី​នេះ លទ្ធផល​អង្កេត​ក៏​បាន​បង្ហាញ​ពី​វត្តមាន​សត្វព្រៃមួយចំនួន​ដែល​រួម​មាន​ជ្រូក​ព្រៃ ក្តាន់ និង​សត្វ​ក្តាន់សំាបា ដ៏​កម្រ ព្រម​ទាំង​សត្វ​ស្លាប និង​សត្វ​ស្វា។

ដើម្បីដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗមកពីក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល និងអង្គការអភិរក្សអន្តរជាតិបានចាប់ផ្តើមយុទ្ធនាការអន្ទាក់សូន្យ (Zero-Snaring) នៅក្នុងតំបន់ការពាររបស់កម្ពុជាកាលពីដើមខែមីនា ឆ្នាំ២០២២ ហើយបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចប់វិបត្តិការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់សម្រាប់អនាគតរបស់ប្រជាជនកម្ពុជា និងសត្វព្រៃ។  ហេង បញ្ញា – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

 

Related Posts

Previous Article

អ្នក​ដំណើមក​ដល់​ប្រទេស​ថៃ ៧​នាក់​ទៀត​ពី​កម្ពុជា​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ-១៩

Next Article

កម្ពុជាប្រធានអាស៊ានឆ្នាំ២០២២ ៖ កិច្ចប្រជុំកំពូលពិសេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកបន្ថែមទៀត