បេសកជន​អង់គ្លេស​ចូលរួម​កម្មវិធី​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ

​ឈុន​ ​ស៊ុន​លី​ / Share:
ព្រឹត្តិការណ៍​​ដេញថ្លៃ គំនូរនាសណ្ឋាគារ​ H​y​at​t​ R​e​g​e​nc​y​។ ខ្មែរថាមស៍៖ ទេព សូនី

​ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចូលរួម​ពិធី​អប​អរសាទរ​ខួប​លើក​ទី​ ​៧​០​ ​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​មហាក្សត្រី​ ​E​l​i​z​abet​h​ ​I​I​ ​ដែល​ជា​ព្រះមហាក្សតី្រ​ដែល​កាន់អំណាច​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​ ​ដែល​រូ​ម​មានការ​ដាក់ដេញថ្លៃ​គំនូរ​របស់​ទ្រង់​ ​ដើម្បី​ឧបត្ថម្ភ​ទៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្ត​បាត់​ដំបង​។​

​លោកស្រី​អគ្គរាជទូត​ ​Tin​a​ ​Reds​haw​ ​បាន​ចូលរួម​ព្រឹត្តិការណ៍​ដេញថ្លៃ​គំនូរ​ផ្ទាល់​កាល​ពីថ្ងៃសៅរ៍​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិចិត្រករ​ជនជាតិ​អង់គ្លេស​ ​Car​n​e​ ​Griffiths ​នៅ​សណ្ឋាគារ​ ​H​y​at​t​ R​e​g​e​nc​y​ ​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​សាលា​សិល្បៈ​ក្នុង​ខេត្ត​បាត់​ដំបង​។​

​លោកស្រី​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​​មូលនិធិ​ ​Terry​ ​Mal​l​ken​n​y​ ​Foundation​ ​ដែល​សង្ឃឹម​ថា​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សិល្បករ​ ​និង​អ្នក​សិក្សា​សិល្បៈ​កម្ពុជា​។​

​លោកស្រី​បាន​និយាយ​ថា​៖​«​ខ្ញុំ​ពិតជា​កោត​សរសើរ​ដល់​ ​Tribe​ ​Art​ ​Cam​bo​d​i​a​ ​និង​ ​Car​n​e​ ​G​r​if​fit​h​s ​ដែល​បាន​ចំណាយ​ពេល​សម្តែង​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ហើយ​បាន​បរិច្ចាគ​ប្រាក់​ដែល​បាន​មក​ពី​កា​រលក់​ស្នាដៃ​សិល្បៈ​របស់​គាត់​ ​ដើម្បី​ជួយ​ដល់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ដែល​ជា​សាលា​សិល្បៈ​មិន​រក​ប្រាក់ចំណេញ​របស់​កម្ពុជា​»​។​

​អ្នកស្រី​បាន​មានប្រសាសន៍​ថា​៖​ ​«ការ​ចូលរួម​ចំណែក​របស់​ ​Tribe​ ​Art​ ​និង​ ​G​r​if​fit​h​s ​នឹង​បង្កើត​សិល្បករ​ដែល​មាន​ទេពកោសល្យ​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​ ​ព្រោះ​អាហារូបករណ៍​នឹង​ជួយ​អ្នក​សិក្សា​សិល្បៈ​ខ្មែរ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ​និង​ក្នុង​ប្រទេស​»​។​

​លោក​ ​G​r​if​fit​h​s ​បាន​សម្តែង​ការ​គូររូប​ផ្ទាល់​របស់​គាត់​នៅចំពោះមុខ​ទស្សនិកជន​ ​ដើម្បី​បង្ហាញ​ពី​ស្ទី​ល​ពិសេស​របស់​គាត់​ដោយ​ប្រើ​វត្ថុរាវ​ដូចជា​តែ​ដែល​ប្រោះ​លើ​ផ្ទាំង​ក្រណាត់​ ​វា​ទៅជា​រូបគំនូរ​របស់​ម្ចាស់ក្សត្រី​ ​E​l​i​z​abet​h​ ​I​I​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ខ្ញុំ​បាន​គូរ​ពី​វត្ថុរាវ​ដែល​ហូរ​លើ​ក្រដាស​ទៅជា​រូបភាព​របស់​ម្ចាស់ក្សត្រី​ ​E​l​i​z​abet​h​ ​I​I​ ​ព្រះនាង​បុប្ផា​ទេវី​ ​និង​ស្ត្រី​ដទៃទៀត​ព្រោះ​ទឹក​ដែល​ហូរ​តំណាង​ឲ្យ​សេរីភាព​មនុស្ស​ ​ហើយ​មុខ​ស្ត្រី​តំណាង​ឲ្យ​សម្រស់​ធម្មជាតិ​»​។​

​គំនូរ​របស់​គាត់​ត្រូវ​បាន​ដេញថ្លៃ​ចាប់ពី​តម្លៃ​ 5,000 ​ដុល្លារ​ ​និង​លក់​ក្នុង​តម្លៃ​ 8500 ​ដុល្លារ​ ​ហើយ​ទឹកប្រាក់​ដែល​ទទួល​បាន​នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​ឱ្យ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​៕​

Related Posts

Previous Article

លោក​ ​ហ៊ុន​ ​សែន​ ​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​និង​ឡាវ​អំឡុង​​កិច្ចប្រជុំ​កំពូល​ស្តីពី​បញ្ហា​ទឹក​

Next Article

កម្លាំង​នគរបាល​នៅតែ​កំពុង​ស្វែងរក​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​បាញ់​ម​ន្រ្តី​នគរបាល​ស្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​