Singapore

អណ្តើកហ្លួងដ៏កម្រចំនួន ១២២ ក្បាលបានញាស់ដោយជោគជ័យ

Khmer Times Share:
រូបថត​នេះ​ថត​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ បង្ហាញពី​កូន​អណ្តើក​កម្រ​នៅ​ខេត្ត​កោះកុង។ Xinhua

របាយការណ៍របស់ KKRCC បានអោយដឹងកាលពីថ្ងៃអង្គារថា កូនអណ្តើកហ្លួងជិតផុតពូជចំនួន១២២ ក្បាលបានញាស់នៅលើឆ្នេរខ្សាច់សិប្បនិមិ្មតនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង (KKRCC) ហើយនេះគឺជាលើកទី៣ដែលអណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។

ក្នុងអំឡុងរដូវកាលដាក់សំបុកឆ្នាំ២០២៣ អណ្តើកហ្លួងបានពងចំនួន២៧២ដោយនៅក្នុងនោះមាន២១សំបុក ហើយមានពងចំនួន១២២ បានញាស់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ នៅពេលដែលពងចំនួន៣៥ក្នុងចំណោម៨១ពងនៃសំបុកចំនួន៩ បានញាស់ដោយជោគជ័យ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានសេចក្តីសោមនស្សរីករាយដែលបានឃើញការកើនឡើងនៃការភ្ញាស់អណ្តើកហ្លួងថ្មី ដោយលោកបាននិយាយថា វាជាការវិវត្តដ៏សំខាន់មួយក្នុងការអភិរក្សអណ្តើកហ្លួងនៅកម្ពុជា។

លោក​បាន​ប្រាប់​ស៊ីនហួរ​ថា៖ «នេះ​ជា​លទ្ធផល​ដ៏​អស្ចារ្យ និង​ជា​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ការ​អភិរក្ស​សត្វ​អណ្តើក​ក្នុង​ប្រទេស​កម្ពុជា។ “យើងគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីបង្កាត់ពូជសត្វនេះសម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វដែលជិតផុតពូជនាពេលអនាគត ហើយយើងសង្ឃឹមថាប្រភេទសត្វនេះនឹងរស់រានមានជីវិតសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង”។

អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក និងត្រូវបានចាត់ជាសត្វល្មូនជាតិរបស់កម្ពុជា ដោយព្រះរាជក្រឹត្យចេញក្នុងឆ្នាំ ២០០៥។

អណ្តើកហ្លួងត្រូវបានគេជឿថាផុតពូជនៅក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ២០០០ នៅពេលដែលវាត្រូវបានរកឃើញឡើងវិញដោយអ្នកអភិរក្សនៅក្នុងទន្លេស្រែអំបិលក្នុងខេត្តកោះកុង។

​បច្ចុប្បន្ន KKRCC មាន​អណ្តើក​ហ្លួង​ចំនួន ២៨២ ក្បាល​ ហើយចាប់តាំងពីឆ្នាំ២០១៥ មក អណ្តើកហ្លួងចំនួន ១៦៧ ក្បាលត្រូវបានដោះលែងទៅក្នុងព្រៃ។ Xinhua

Related Posts

Previous Article

កម្ពុជា និងអង្គការសហប្រជាជាតិ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

Next Article

កម្ពុជាអំពាវនាវឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីការពារសត្វព្រៃ