Singapore

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងរោងចក្រកាត់ដេរថ្មីនៅកំពង់ស្ពឺ

Share:

រោងចក្រកាត់ដេរដែលមានតម្លៃ ៣.៥លានដុល្លារ នឹងត្រូវសាងសង់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបង្កើតការងារប្រមាណ ៧០០កន្លែង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីម្សិលមិញ។

ប្រភពដដែលបានបន្ថែមថា គម្រោងរោងចក្រកាត់ដេរនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ។

ការវិនិយោគបែបនេះបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគលើម៉ាក្រូសេដ្ឋកិច្ច នយោបាយ និងស្ថិរភាពសង្គមរបស់កម្ពុជា ខណៈដែលប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។ AKP-C.Nika

Related Posts

Previous Article

លោកនាយករដ្ឋមន្ត្រី ទទួលជួបអតីតឯកអគ្គរដ្ឋទូតជប៉ុន

Next Article

ធនាគារពិភពលោក រកឃើញថា ការកើនឡើងរបស់កម្ពុជា ក្នុងបរិយាប័ន្នហិរញ្ញវត្ថុលឿនបំផុត ក្នុងចំណោមប្រទេស នៅក្នុងតំបន់