Singapore

GMAC បកស្រាយអំពី DCTS របស់ចក្រភពអង់គ្លេសដែលថាអាចផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញទំនិញធ្វើដំណើររបស់កម្ពុជា

Khmer Times Share:
Shutterstock

ថ្មីៗនេះ ចក្រភពអង់គ្លេសបានចេញសេចក្តីលម្អិតមួយចំនួនបន្ថែមទៀតនៃគម្រោងកំណែលម្អទៅនៃប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់ខ្លួន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៣ ដែលតាមសេចក្តីរាយការណ៍ថា ការកែសម្រួលនេះអាចផ្តល់អត្ថប្រយោជន៍ដល់ទំនិញកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជាកាន់តែច្រើន ជាពិសេសទំនិញធ្វើដំណើរ។

យ៉ាង​ណា​ក៏​ដោយ ការ​អះអាង​នេះ​ត្រូវ​បាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) មានយោបល់ផ្សេងទៅវិញ។

ខណៈដែលសមាគមន៍ទំនិញធ្វើដំណើរ និងស្បែករបស់កម្ពុជា (CTLA) បានសាទរចំពោះព័ត៌មានលម្អិតចុងក្រោយបំផុតនៃប្រព័ន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ DCTS របស់ចក្រភពអង់គ្លេស នៅក្នុងលិខិតមួយកាលពីពេលថ្មីៗនេះ GMAC បាននិយាយថា (DCTS) នៃចក្រភពអង់គ្លេសនឹងមិនមានអ្វីផ្លាស់ប្តូរនៅក្នុងការអនុគ្រោះពន្ធសម្រាប់កម្ពុជានោះទេ ទោះបីជាទទួលស្គាល់ថាគ្រោងការណ៍នេះនឹងមានលក្ខណៈ “ធូរជាងមុនបន្តិចសម្រាប់ទំនិញធ្វើដំណើរ” ។

GMAC បាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងរក្សារចនាសម្ព័ន្ធថ្នាក់ដដែលដូចនៅក្នុងប្រព័ន្ធមុន(three –tiered system)  – ក្របខ័ណ្ឌទូទៅ ក្របខ័ណ្ឌប្រសើរឡើង និងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយផ្អែកលើថ្នាក់ទូទៅនៃប្រព័ន្ធអនុគ្រោះពន្ធ GSP + និងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។

ប្រព័ន្ធអនុគ្រោះពន្ធ(the tiers of preference)នៃ DCTS នឹងត្រូវបានប្តូរឈ្មោះទៅជាប្រពន្ធអនុគ្រោះពន្ធ​(standard preference) ដោយធ្វើអោយប្រសើរឡើងនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលជាចុងក្រោយត្រូវបានកំណត់គោលដៅជាពិសេសចំពោះប្រទេសអភិវឌ្ឍន៍តិចតួច ។

GMAC បាននិយាយថា “នឹងនៅតែមានការអនុគ្រោះពន្ធ​(duty free) និងគ្មានកូតាសម្រាប់គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធសម្រាប់កម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ នៅក្រោមថ្នាក់ទូលំទូលាយ (comprehensive tier)”។

“ទោះជាយ៉ាងណាក៏ដោយ ផលិតផលមួយចំនួនទៀតត្រូវបានធ្វើឱ្យរួចពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធ(tier)។ នោះមានន័យថាប្រហែល ៨៥ ភាគរយនៃបន្ទាត់ពន្ធរបស់ចក្រភពអង់គ្លេសឥឡូវនេះគឺរួចពន្ធក្រោមថ្នាក់ធ្វើអោយប្រសើរឡើង (enhanced tier) ខណៈដែលប្រហែល ៨០ ភាគរយបានកាត់បន្ថយពន្ធក្រោមថ្នាក់ស្តង់ដារ​(standard tier)។ ទំនិញធ្វើដំណើរគឺរួចពន្ធនៅក្រោមប្រព័ន្ធថ្នាក់ទាំងអស់ ប៉ុន្តែសម្លៀកបំពាក់គឺរួចពន្ធនៅក្រោមថ្នាក់ប្រសើរឡើង និងថ្នាក់ទូលាយ(enhanced and comprehensive tier) តែប៉ុណ្ណោះ”។

GMAC បានបន្ថែមថា “លក្ខណៈវិនិច្ឆ័យសម្រាប់ថ្នាក់ប្រសើរឡើង [the enhanced tier] ឥឡូវនេះគឺជាលក្ខណៈវិនិច្ឆ័យនៃភាពងាយរងគ្រោះសេដ្ឋកិច្ចសាមញ្ញ ដែលផ្ទុយពីលក្ខណៈវិនិច្ឆ័យសិទ្ធិមនុស្សនៅក្នុងគម្រោង GSP+ របស់សហភាពអឺរ៉ុប។ នោះមានន័យថា ស្ទើរតែប្រទេសទាំងអស់ដែលមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច ឥឡូវនេះគឺជាផ្នែកនៃថ្នាក់ប្រសើរឡើង​(enhanced tier) ហើយដូច្នេះមានសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់សម្លៀកបំពាក់ និងទំនិញធ្វើដំណើរទាំងអស់”

ទំនិញធ្វើដំណើររួមមាន វ៉ាលី កាបូបស្ពាយ កាបូប  និងរបស់របរស្រដៀងគ្នាផ្សេងទៀត៕ Fibre2Fashion News Desk (DS)

Related Posts

Previous Article

RCEP និង FTA កម្ពុជា-ចិន រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា

Next Article

ខេត្តវៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារព្រំដែន