Singapore

អូស្ត្រាលីជួយកសាងជំនាញប្រតិបត្តិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន

Khmer Times Share:
AKP

អតីតនិស្សិតអូស្ត្រាលីចំនួន ២៤ នាក់ ក្នុងមុខតំណែងគ្រប់គ្រងពីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនបានបញ្ចប់វគ្គខ្លីមួយក្នុងជំនាញប្រតិបត្តិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន (ដំណាក់កាលទី២) នាពេលថ្មីៗនេះ។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សិក្ខាសាលារយៈពេលបីថ្ងៃនេះ ផ្តោតលើការអភិវឌ្ឍន៍គោលនយោបាយ សេចក្តីសម្រេច និងសកម្មភាពដោយមេដឹកនាំកម្ពុជា ដើម្បីឆ្លុះបញ្ចាំងពីភាពចម្រុះនៃតម្រូវការ និងផលប្រយោជន៍នៅក្នុងសហគមន៍របស់ពួកគេ រួមទាំងក្រុមដែលជួបការលំបាក និងក្រុមដែលខ្វះខាត។

សិក្ខាសាលាបានបង្ហាញពីផ្នែកសិក្សាសំខាន់ៗចំនួន ៤ ស្តីពីការសម្របខ្លួន និងភាពជាអ្នកដឹកនាំប្រកបដោយបរិយាប័ន្ន ការធ្វើការសម្រេចចិត្ត និងក្រមសីលធម៌សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងវគ្គបង្វឹកមួយទល់នឹងមួយ ស្តីពីចក្ខុវិស័យរបស់អ្នកចូលរួមម្នាក់ៗសម្រាប់ឥទ្ធិពលនៃការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ននៅកន្លែងធ្វើការរបស់ពួកគេ តាមរយៈការរចនា និងការអនុវត្តគម្រោងផ្ទាល់ខ្លួន។

អតីតសិស្សនៃវគ្គសិក្សាបានកត់សម្គាល់ថា “វាបានផ្ដល់កន្លែងមួយសម្រាប់ពួកយើងដើម្បីផ្អាកខ្លួនឯង និងចំណាយពេលដើម្បីឆ្លុះបញ្ចាំងពីរបៀបភាពជាអ្នកដឹកនាំរបស់យើងម្នាក់ៗ ហើយថែមទាំងរៀនពីអ្នកដទៃផងដែរ” ។

ស្ថានទូតបានឱ្យដឹងថា សិក្ខាសាលានេះគឺជាឧទាហរណ៍នៃការគាំទ្រជាបន្តបន្ទាប់នៃកម្មវិធីអាហារូបករណ៍ Australia Awards ដើម្បីបន្តការបណ្តុះវិជ្ជាជីវៈរបស់អតីតនិស្សិតអូស្ត្រាលី នៅពេលដែលពួកគេបានបញ្ចប់ដំណើរសិក្សារបស់ពួកគេពីប្រទេសអូស្ត្រាលី ដោយបានជូនពរដល់សិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងដំណើរអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នរបស់ពួកគេ៕ AKP-ផល សុផានិត

Related Posts

Previous Article

ក្រុមហ៊ុនផលិតបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ BYD (H.K.) Co., Ltd. នៅកម្ពុជាត្រូវបានរឹតបន្តឹងដោយច្បាប់ប្រឆាំងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធន របស់សហរដ្ឋអាមេរិក

Next Article

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) រៀបចំវគ្គបណ្តុះបណ្តាល “ការទូតអាហារ”