Singapore

ការនាំចេញផលិតផល​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​កើនឡើង៨០ភាគរយ

Man​oj ​Mat​hew​ / Share:
វ៉ាលិសធ្វើដំណើរដាក់តាំងលក់នៅផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ។ កំណើននៃការនាំចេញផលិតផលធ្វើដំណើរនាំឱ្យមាន​ការ​ពង្រីក​ចំនួនរោងចក្រផលិតនៅកម្ពុជា។ ខ្មែរថាមស៍៖ យ៉ន សូវៀត

​យោង​តាម​ការ​ប៉ាន់ប្រមាណ​ថ្មីៗ​នេះ​ ​តម្រូវ​​ការ​ផលិត​ផល​​ធ្វើដំណើរ​​ដែល​កើន​ឡើង​ ​ជំរុញ​ឲ្យ​មាន​​​ការលូតលាស់​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ ​។​ ​

តាម​របាយការណ៍​សង្ខេប​ទំនិញ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​និង​ធ្វើដំណើរ​ (​G​F​T​) ​ដែល​បាន​ចេញផ្សាយ​រួម​គ្នា​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ (​E​uroC​ham​) ​និង​សមាគម​វាយនភណ្ឌ​ ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា​ (​T​AFT​A​C) បញ្ជាក់​ថា​ ​ការ​នាំចេញ​៨​០​ភាគរយ​នៃ​ការនាំចេញ​ផលិតផល​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២​០​២​១​ ​ប្រៀបធៀប​ឆ្នាំ​ ​
២​០​១​២​ គឺ​​មាន​ចំនួន​ ​២​០​ភាគរយ​។​

​យោង​តាម​ចំនួន​នេះ​គឺ​ស្មើ​នឹងអត្រា​លូតលាស់​ជា​ធ​ម្យ​ម​ ​ ១​០​២​ភាគរយ​ក្នុង​មួយ​ឆ្នាំ​នៃ​ការនាំចេញ​ទៅ​អាមេរិក​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​១​៧​ ​ទៅ​ ​២​០​២​១​ ​ក្នុង​នោះ​ត្រឹម​៦​ភាគរយ​នៃ​ការ​នាំ​ចេញ​ផលិតផល​ធ្វើដំណើរ​ត្រូវ​បាន​កំណត់​សម្រាប់​សហគមន៍​អឺរ៉ុប​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​ជាមួយ​នោះ​ ​១​៤​ភាគរយ​នាំ​ចេញ​ទៅ​ទី​ផ្សារ​ផ្សេងទៀត​។​

​យោង​តាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​​ ក្នុង​ឆ្នាំ​ ​២​០​២​១​ ​ការនាំចេញ​ផលិតផល​ធ្វើដំណើរ​កើន​ឡើង​ ​១​៥​ភាគរយ​ ​ខណៈ​ការនាំចេញ​តែឯង​កើន​ឡើង​ ​៥​៥​ភាគរយ​ ​។​

​មានការ​លើកឡើង​ថា​ ​ដោយសារ​ចំណែក​នៃ​ការ​នាំ​ចេញ​ ​T​G​ ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​មាន​ ក​ម្រិ​ត​ទាប​ ​ការ​ដក​ផ្នែក​ខ្លះ​ប្រព័ន្ធអនុគ្រោះពន្ធ​E​B​A​ ​របស់​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​ 2020 ​មានផល​ប៉ះពាល់​តិចតួច​ដល់​វិ​ស​័​យ​ ​T​G​នៅ​កម្ពុជា​។​

​យ៉ាង​ណាក៏ដោយ​ ​ការ​ដក​ផ្នែក​ខ្លះ​ ​E​B​A​ ​បាន​ធ្លាក់​ចុះ​នៃ​ការ​ចែករំលែក​ផលិតផល​T​G​ ​នៅ​កម្ពុជា​កំណត់​សម្រាប់​E​U​។​ ​ជាមួយ​នឹង​ការ​លើក​លែង​ពន្ធ​ទំនិញ​ចំនួន​ ​៥​ ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ដក​ផ្នែក​ខ្លះ​ ​E​U ​បាន​កំណត់​ការ​នាំចេញ​T​G​ ​១​២​ភាគរយ​ក្នុង​ឆ្នាំ​ ​២​០​១​៩​។​

​ការលូតលាស់​វិ​ស័​យផលិតផល​ធ្វើដំណើរ​បាន​ធ្វើឲ្យ​មាន​ការ​ពង្រីក​ក្រុមហ៊ុន​ផលិតផល​ធ្វើដំណើរ​ ​ក៏ដូចជា​ចំនួន​ការងារ​កើន​ឡើង​ផង​ដែរ​។​ ​ខណៈ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​កម្មករ​ ​ចំនួន​ ​៤​៦​,​២​០​៧​ ​ធ្វើការ​ក្នុង​រោងចក្រ​៩​១​ ​ហើយ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​មាន​ចំនួន​ ​៨​៤​,​៦​៨​៦​ ​ក្នុង​រោងចក្រ​ ​១​២​១​។​

​យ៉ាងណាក៏ដោយ​មាន​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​ចំនួន​រោង​ចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ​ចំនួន​ ​១​១​៤​ ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​ចំនួន​ពលកម្ម​ធ្វើការ​កើន​ឡើង​ ​៩​៨​, ​២​៨​២​ ​នាក់​។​

​រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ​មាន​កើន​ឡើង​ ​ខណៈ​ការ​នាំចេញ​ ​និង​ ​ពលកម្ម​កើន​ឡើង​ ​។​ ​ប្រាក់ចំណូល​ ​ប្រចាំ​ឆ្នាំ​នៃ​វិ​ស​័​យ​ទំនិញ​ធ្វើដំណើរ​កើន​ឡើង​ ​១​៣​០​លាន​ ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​ដល់​ ​២​៨​៥​លាន​ដុល្លារ​ក្នុង ​ឆ្នាំ​ ​២​០​២​១​។​

​ការពង្រីក​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ (​G​S​P​) ​ក្នុង​ឆ្នាំ​ ​២០១៦​គឺ​ជា​ការ​ចួ​ល​រួមចំណែក​ធំ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​ ​គឺ​កើន​ឡោះ​ង​ ​០​,០​២ ​​​ភាគរយ​លើ​ទី​ផ្សារ​សាកល​ក្នុង​ឆ្នាំ​ ​២​០​១​២​ ​ទៅ​ ​១​,​៦​ភាគរយ​ក្នុង​ឆ្នាំ​ ​២​០​២​១​។​

​ទោះបីជា​ការ​អនុគ្រោះ​ទាំងនេះ​អាច​នាំ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ ​និង​មធ្យម​ក៏ដោយ​ ​ពួកគេ​ក៏​ទុកឲ្យ​វិ​ស័យ​ ​G​F​T​ ​របស់​កម្ពុជា​ងាយ​រងគ្រោះ​នឹង​ទទួលការ​ប៉ះពាល់​។​

​ថ្លែងប្រាប់​ខ្មែរ​ថា​ម​ស៍ ​កាលពី​ពេលថ្មីៗនេះ​ ​សេដ្ឋ​វិទូ​ជាន់ខ្ពស់​ ​លោក​ ​គី​ ​សេរី​វ​ឌ្ឍន៍ ​អគ្គនាយក​វិទ្យាស្ថាន​សិក្សា​ចិន​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ទាំងនេះ​ដែល​និយាយ​ថា​នេះ​ជា​ការ​ធ្វើ​ពិពិធ​កម្ម​ទី​ផ្សារ​នាំ​ចេញ​ ​និង​ផលិតផល​ទាំងនោះ​គឺ​កូនសោ​រ​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការប្រកួតប្រជែង​ទី​ផ្សារ​ពិភពលោក​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

 

Related Posts

Previous Article

ការនាំចេញ​រវាង​កម្ពុជា​និង​ថៃ​មានការ​កើន​ឡើង​ជាលំដាប់ ​ពិសេស​​ពាណិជ្ជកម្ម​តាម​ច្រក​ព្រំដែន​

Next Article

ខេត្តសៀមរាបរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅស្រុកជីក្រែង និងស្វាយលើ