ក្រសួង​អប់រំ​ដាក់​ចេញ​វិធានការ​ទប់​ស្កាត់​គ្រោះថ្នាក់​ពេល​សិស្ស​ធ្វើដំណើរ​មកសាលារៀន​

​ត​ន​ ​វិបុល​ / Share:
សិស្សានុសិស្សជិះទូកទៅរៀននៅសាលា។ រូបភាព UNICEF

​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​រហូតដល់​បាត់បង់ជីវិត​សិស្ស​ចំនួន​១​១​នាក់​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ខេត្ត​កណ្ដាល​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ ​និង​ទប់​ស្កាត់​គ្រោះថ្នាក់​ពេល​ពួកគេ​ធ្វើដំណើរ​មកកាន់​គ្រឹះស្ថានសិក្សា​ ​ដោយ​សង្ឃឹម​ថា​ ​វិធានការ​នេះ​នឹង​កាត់បន្ថយ​គ្រោះថ្នាក់​ជា​អតិបរមា​។​

​វិធានការ​នេះ​ត្រូវ​បាន​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ប្រកាស​នៅ​ថ្ងៃព្រហស្បត្តិ៍​ ​គឺ​ចំ​ថ្ងៃ​ដែល​អ្នកភូមិ​កោះ​ចំរើន​ ​ឃុំ​កំពង់​ភ្នំ​ ​ស្រុកលើ​ក​ដែក​ ​ខេត្ត​កណ្ដាល​ ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ប្រាំពីរ​ថ្ងៃ​របស់​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ឧ​ទ្ទ​វ​ហេតុ​លិច​ទូក​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​តុលា​។​

​ក្នុង​សេចក្ដីប្រកាស​នោះ​ ​គឺ​ក្រសួង​អប់រំ​បាន​ទទួលស្គាល់​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​សិស្ស​និង​បុគ្គលិក​អប់រំ​មួយ​ចំនួន​បាន​រងគ្រោះ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​មកកាន់​សាលារៀន​ទាំង​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​គោក​និង​ផ្លូវទឹក​ ​ជាពិសេស​នៅ​រដូវវស្សា​ ​និង​អំឡុង​ពេល​ទឹកជំនន់​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ថា​ ​គ្រឹះស្ថានសិក្សា​ភាគច្រើន​នៅ​តាម​ដងទន្លេ​ ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ ​និង​ទី​ទំនាប​ផ្សេងទៀត​ ​តែង​រង​នូវ​ការ​ជន់​លិច​ ​ហើយ​បាន​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

​លោក​បន្ត​ថា​ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​មកសាលារៀន​ ​ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​ស្ថាប័ន​នៅ​ក្រោម​ក្រសួង​ ​រួម​នឹង​អាជ្ញាធរ​ដែនដី​ ​និង​អាណាព្យាបាល​ ​ត្រូវ​តាមដាន​រាល់​ការ​ព្យាករ​អាកាសធាតុ​ ​ហើយ​ត្រូវ​ពិនិត្យមើល​ក​ម្រិ​ត​ហា​និ​ភ័យ​ដែល​នឹង​អាច​កើតមាន​ ​ដូចជា​ស្ថានភាព​ផ្លូវ​ ​ខ្យល់ព្យុះ​ ​ជំនន់​ទឹកភ្លៀង​។​

​លោក​បន្ថែម​ថា​៖​ ​«​ត្រូវ​ណែនាំ​ឱ្យ​កែ​លម្អ​ដល់​ម្ចាស់​អាជីវកម្ម​ ​និង​អ្នកបញ្ជា​មធ្យោបាយ​ដឹកជញ្ជូន​សិស្ស​ ​និង​ ​បុគ្គលិក​អប់រំ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​គោរពច្បាប់​ចរាចរណ៍​ ​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​។​ ​ដោយឡែក​សម្រាប់​ទូក​ ​ឬ​កាណូត​ ​ត្រូវ​បំពាក់​ឧបករណ៍​សុវត្ថិភាព​ ​ឬ​អាវ​ពោង​សុវត្ថិភាព​ ​និង​កុំ​ដឹក​លើសចំណុះ​ ​ឬ​បញ្ជា​លើស​ល្បឿន​»​។​

​ជាមួយនឹង​គ្នា​នោះ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​ជំរុញ​ឱ្យ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ ​អាជ្ញាធរ​អប់រំ​ ​និង​អាជ្ញាធរ​ដែនដី​ចុះ​ត្រួតពិនិត្យមើល​ទីតាំង​ ​លិខិត​ ​ឬ​គោលការណ៍​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​លើ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​សិស្ស​ប្រើប្រាស់​រួម​។​ ​ជាពិសេស​លោកគ្រូ​អ្នក​គ្រូ​ត្រូវ​ណែនាំ​សិស្ស​ជាប់​ជាប្រចាំ​អំពី​ហា​និ​ភ័យ​ដែល​នឹង​កើតមានឡើង​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​។​

​ជាង​នេះ​ទៅទៀត​ ​គឺ​ណែនាំ​ឱ្យ​សិស្ស​ចេះ​គ្រប់គ្រង​អារម្មណ៍​ ​គ្រប់គ្រង​ស្ថានការណ៍​ ​និង​វិធី​រំ​ដោះខ្លួនចេញ​ពី​គ្រោះថ្នាក់​ ​ព្រមទាំង​សម្របសម្រួល​ផ្ដល់​ព័ត៌មាន​រវាង​សាលារៀន​និង​សហគមន៍​ជុំវិញ​ការ​ច​ចូលរួម​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ទប់​ស្កាត់​គ្រោះថ្នាក់​នានា​ ​និង​សម្រប​សម្រួល​ជាមួយ​ម្ចាស់​អាជីវកម្ម​មធ្យោបាយ​ដឹកជញ្ជូន​ដើម្បី​សម្រួល​ដល់​សិស្ស​។​

​ខ្មែរ​ថា​ម​ស៍​មិន​អាច​ទាក់ទង​ឆ្លើយតប​ពី​លោក​ ​ហ៊ា​ង​ ​សុធា​យុត្តិ​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានទេ​ពីម្សិលមិញ​ ​ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពី​ពេល​កន្លងមក​​​ថា​ ​បញ្ហា​នេះ​ក្រសួង​មិនបាន​ព្រងើយកន្ដើយ​ទេ​ ​ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការងារ​នេះ​ជាមួយគ្នា​ ​បន្ទាប់ពី​ថ្នាក់​មូលដ្ឋាន​ត្រូវ​រាយការណ៍​មកកាន់​ថ្នាក់​កណ្ដាល​។​

​លោក​បាន​ណែនាំ​ម្ចាស់​អាជីវកម្ម​រត់​ទូកចម្លង​ទាំងអស់​ថា​៖​ ​ត្រូវ​គោរព​តាម​បទដ្ឋាន​ដែល​ដាក់​ចេញ​ដោយ​ក្រសួងសាធារណការ​ស្ដីពី​ការ​ផ្ទុក​ចំនួន​មនុស្ស​ ​ត្រូវ​បំ​ពាក់អាវ​ពោង​សម្រាប់​ការពារ​សុវត្ថិភាព​ ​និង​អ្នកបញ្ជា​ទូកដ​ធំ​ៗ​ត្រូវ​ស្នើសុំ​ប​ណ្ណ​បើកបរ​ពី​ក្រសួង​។​

​លោក​និយាយ​ថា​៖​ ​«​ជាទូទៅ​យើង​មើលមិនឃើញ​ថា​នោះ​ជា​បញ្ហា​ទេ​ ​ប៉ុន្តែ​ពេល​ជួប​សោកនាដកម្ម​នេះ​ [​លិច​ទូក​នៅ​ខេត្ត​កណ្ដាល​] ​ទើប​ដឹង​ថា​នោះ​ជា​បញ្ហា​។​ ​ដូច្នេះ​ហើយ​សូម​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ប្រយែង​លើ​ករណី​នេះ​ទាំងអស់គ្នា​»​។​

​លោក​ ​ហៀង​ ​ហ​យ​ ​ប្រធាន​ភូមិ​កោះ​ចំរើន​ ​ឃុំ​កំពង់​ភ្នំ​ ​ស្រុក​លើ​ក​ដែក​ ​ខេត្ត​កណ្ដាល​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​មស៍​ពីម្សិលមិញ​ថា​ ​អាជ្ញាធរ​មូល​រដ្ឋា​ន​បាន​ទទួល​កិច្ច​សហការ​គ្នា​ជាមួយនឹង​មន្ទីរអប់រំ​ ​ដែល​បាន​ចុះ​មក​ផ្សព្វផ្សាយ​ ​និង​ណែនាំ​ដល់​អ្នកធ្វើ​ជីវកម្ម​ទូកចម្លង​មិន​ត្រូវ​ផ្ទុះ​លើស​ទម្ងន់​ ​ជាពិសេស​ត្រូវ​បំ​ពាក់អាវ​ពោង​សុវត្ថិភាព​ជាដើម​។​

​លោក​និយាយ​ថា​៖​ ​«​យើង​មាន​ប្រជា​ការពារ​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​សិស្ស​តាមមធ្យោបាយ​ផ្លូវទឹក​និង​ផ្លូវគោក​ទាំង​ការ​ឆ្លងផ្លូវ​និង​ឆ្លង​ទឹក​ទៅមក​។​ ​ចំណែក​លោកគ្រូ​អ្នក​គ្រូ​ ​ក៏បាន​ណែនាំ​ដល់​អាណាព្យាបាល​និង​សិស្ស​ផង​ដែរ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេល​ធ្វើដំណើរ​ទៅមក​»​។​

​លោក​ គួ​ច​ ​ម៉េង​លី​ ​អ្នកជំនាញ​ដែល​ឈឺឆ្អាល​លើ​វិ​ស​័​យ​អប់រំ​ ​បាន​និយាយ​ថា​ ​វិធានការ​បង្ការ​និង​ទប់​ស្កាត់​នេះ​ ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ ​និង​ការដាស់តឿន​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ទៅលើ​សុវត្ថិភាព​របស់​សិស្ស​និង​បុគ្គលិក​អប់រំ​។​ ​ប្រសិនបើ​មិន​មាន​ការដាស់តឿន​ពី​សំណាក់​ក្រសួង​អប់រំ​ទេ​ ​គឺ​ប្រជាជន​ខ្មែរ​កាន់តែ​អាច​មាន​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​។​

​យ៉ាងណា​លោក​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ចេញ​សេចក្ដី​ដាស់​តឿន​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​សិស្ស​ឱ្យ​បាន​ញឹកញាប់​ ​គឺ​មិន​មែន​ពេល​មាន​បញ្ហា​រួចហើយ​ទើប​ចេញ​សេចក្ដីណែនាំ​ ​ឬ​បង្កើត​ច្បាប់​បង្ការ​តាម​ក្រោយ​នោះ​ទេ​។​

​លោក​និយាយ​ថា​៖​ ​«​មិនមែន​តែ​គ្រោះថ្នាក់​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ទេ​ ​សូម្បីតែ​មធ្យោបាយ​តាមផ្លូវ​គោក​ក៏​មានការ​គ្រោះថ្នាក់​ដែរ​។​ ​នេះ​ជា​រឿង​មួយ​ដែល​ខាង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក៏ដូចជា​អាណាព្យាបាល​សិស្ស​គួរតែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ​ដែល​កន្លង​មក​ហាក់​បីដូចជា​មិន​សូវ​មាន​នរណា​ខ្វាយខ្វល់​ទាល់តែសោះ​»​។​

​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​មាន​ករណី​លិច​ទូក​ដ​ចម្លង​ដឹក​សិស្ស​នៅ​ភូមិ​កោះ​ចំរើន​ ​ឃុំ​កំពង់​ភ្នំ​ ​ស្រុកលើក​ដែក​ ​ខេត្ត​កណ្ដាល​ ​ដែល​បណ្តាល​ឱ្យ​សិស្ស​បាត់បង់ជីវិត​ចំនួន​១​១​នាក់​ ​ដោយសារ​ម្ចាស់​ទូកដ​មិន​មាន​បំ​ពាក់អាវ​ពោង​សុវត្ថិភាព​ ​និង​ស្ថានភាព​ទូក​មាន​លក្ខណៈ​បច្ចេកទេស​មិន​ត្រឹមត្រូវ​ ​ខណៈ​មន្ត្រី​អង្គការសង្គម​ស៊ីវិល​ថា​ ​បញ្ហា​នេះ​ ​ជា​ការ​ឆក​ល្វែង​របស់​អាជ្ញាធរ​ដែល​ត្រូវតែ​មានការ​រួមចំណែក​ទទួលខុសត្រូវ​៕​

Related Posts

Previous Article

វិទ្យាស្ថាន​បារាំង​ ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​ ព្រះបាទ​ ​នរោត្តម​ ​សី​ហ​នុ ​ក្នុង​ឱកាស​ខួប​គ​ម្រប់​១​០​០​ឆ្នាំ​

Next Article

មន្ត្រី​បើក​យុទ្ធនាការ​​​​បញ្ឈប់​ការ​ជួញ​ដូរ​សត្វព្រៃ​​នៅ​មណ្ឌលគីរី