Singapore

អគារមន្ទីពេទ្យដែលជាជំនួយរបស់ប្រទេសចិននឹងជួយលើកកម្ពស់គុណភាពថែទាំសុខភាពនៅកម្ពុជា

Khmer Times Share:
រូបថតពីលើអាកាសនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ បង្ហាញពីអគារពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្ពុជា​បាន​សម្ពោធ​អគារ​ពេទ្យ​ទំនើប​ដែល​ផ្តល់​ជំនួយ​ដោយ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ។ (រូបភាពដោយ លី ឡាយ/ស៊ីនហួ)

ស្ថិតនៅក្នុងរាជធានីនៃប្រទេសកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដែលទើបនឹងបង្កើតថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅកម្ពុជា។

សាងសង់ដោយសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន អគារ ១១ជាន់ ដែលរួមបញ្ជូលកន្លែងចុះចតឧទ្ធម្ភាគចក្រនៅលើដំបូល មានគ្រែចំនួន៤០០ គឺត្រូវបានបំពាក់យ៉ាងល្អជាមួយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។

អគារនេះត្រូវបានបែងចែកជាផ្នែកផ្សេងៗគ្នា រួមមាន ការវះកាត់ សេវាពិគ្រោះអ្នកជំងឺ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារពេទ្យកាលពីថ្ងៃច័ន្ទថា “វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សេវាសុខភាពក្នុងប្រទេស”។

លោក​បាន​បន្ត​ថា​៖ «​វា​មិន​ត្រឹម​តែ​ជា​កន្លែង​សង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​សម្រាប់​បណ្តុះបណ្តាល​និស្សិត​ពេទ្យ និង​មន្ត្រី​សុខាភិបាល​ផង​ដែរ​»​។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមន្ទីរពេទ្យរដ្ឋដែលផ្តល់សេវាព្យាបាលជម្ងឺគ្រប់ប្រភេទ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត មន្ទីពេទ្យនេះគឺមានសម្ថភាព​វះកាត់​ខួរក្បាល ព្រម​ទាំង​​​ឆ្អឹង និង​ឆ្អឹងខ្នងផងដែរ។

លោក តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អំពាវនាវឲ្យប្រជាពលរដ្ឋជ្រើសរើសមន្ទីរពេទ្យសម្រាប់ព្យាបាលជំនួសការស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ដោយលោកបាននិយាយថា មន្ទីរពេទ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាព្យាបាលប្រកបដោយគុណភាព ហើយថ្លៃព្យាបាលក៏ថោកជាង​មន្ទីរពេទ្យនៅ​ក្រៅ​ប្រទេស។

លោកបានបន្តទៀតថា “គ្រប់សម្ភារៈបរិក្ខារពេទ្យទាំងអស់គឺថ្មី និងទំនើប ហើយអ្នកជំនាញវេជ្ជសាស្ត្ររបស់យើងទាំងជនជាតិខ្មែរ និងចិនមានសមត្ថភាពខ្ពស់ ដូច្នេះខ្ញុំជឿជាក់ថាមន្ទីរពេទ្យនឹងផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាពដល់អ្នកជំងឺទាំងអស់”។

លោក សុគន្ធ បាននិយាយទៀតថា “នេះជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិ ដូច្នេះសេវាព្យាបាលនៅមន្ទីរពេទ្យយើងមិនខុសពីមន្ទីរពេទ្យនៅក្រៅប្រទេសទេ”។

អគារមន្ទីពេទ្យនេះគឺជាគម្រោងដ៏ធំបំផុតក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈរវាងកម្ពុជា និងចិន ហើយវាគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោក ទ្រី លីមធី អាយុ ២៩ឆ្នាំ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានប្រាប់ស៊ីនហួរថា “វាជាអំណោយដ៏ធំមួយសម្រាប់វិស័យសុខាភិបាល ដែលប្រទេសចិនបានផ្តល់ដល់ជូនកម្ពុជា”។ «មន្ទីរពេទ្យថ្មីនេះ នឹងបម្រើប្រជាជនកាន់តែប្រសើរឡើង ដោយសារវាបំពាក់យ៉ាងល្អជាមួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប»។

ដោយបានឃើញមន្ទីរពេទ្យដ៏ធំ ស្រស់ស្អាត និងទំនើបនៅកណ្តាលទីក្រុងភ្នំពេញ ប្រជាជនក្នុងស្រុកក៏បង្ហាញទំនុកចិត្តថា វានឹងផ្តល់សេវាវេជ្ជសាស្រ្តកាន់តែងាយស្រួល និងមានគុណភាពដល់ប្រជាជនក្នុងរាជធានី និងទូទាំងប្រទេស។

ស ស្រីវីរៈ អាយុ ៣៦ ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានប្រាប់ស៊ីនហួថា “មន្ទីរពេទ្យនេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា” ។

លោកបាននិយាយថា “ខ្ញុំជឿជាក់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រោះមន្ទីរពេទ្យមានទាំងគ្រូពេទ្យកម្ពុជា និងចិន ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រទំនើបៗផងដែរ”៕

Related Posts

Previous Article

News18.com បង្ហាញពីន្លែងកំពូលទាំង៥ ដែលត្រូវទៅទស្សនានៅពេលមកកម្ពុជា

Next Article

ជប៉ុន កម្ពុជា ឯកភាពធ្វើការរួមគ្នាលើសកម្មភាពដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង