Singapore

អ្នកជំនាញនិយាយថាការផ្លាស់ប្តូរពន្ធគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាប្រាក់ចំណូលរបស់រដ្ឋាភិបាល

Michael Firn / ខ្មែរថាមស៍ Share:
អគ្គនាយកដ្ឋានពន្ធដារ។ KT/ ស៊ីវ ចាន់ណា

រដ្ឋាភិបាលកំពុងដាក់សម្ពាធបន្ថែមលើសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាដើម្បីចុះឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានពន្ធដារ។ ដោយចង់ឲ្យពួកគេដើរស្របច្បាប់ ដើម្បីការពារអ្នកប្រើប្រាស់ ក៏ដូចជាធ្វើឲ្យប្រាកដថារដ្ឋាភិបាលមិនបាត់បង់ចំណូល។

ខណៈពេលដែលវាអាចជាការពិបាកសម្រាប់ក្រុមហ៊ុនក្នុងការដើរតាមបទប្បញ្ញត្តិ និងធ្វើអ្វីដែលត្រឹមត្រូវ។​សារពី Ernst & Young គឺថាពួកគេត្រូវប្រមូល ប្រកាស និងប្រគល់ពន្ធអាករលើតម្លៃបន្ថែម (VAT) ឲ្យបានទាន់ពេលវេលា។

ឥឡូវនេះ ក្រុមហ៊ុនត្រូវដាក់ពាក្យបញ្ចូនអាករលើតម្លៃបន្ថែមរបស់ខ្លួននៅថ្ងៃទី ២៥ បន្ទាប់ពីប្រាំថ្ងៃក្រោយបទប្បញ្ញត្តិមុនៗ ដើម្បីផ្តល់ឲ្យក្រុមហ៊ុននូវពេលវេលាបន្ថែមដើម្បីបំពេញបែបបទរបស់ពួកគេ។

អ្នកចូលរួមក្នុងសិក្ខាសាលាតាមអ៊ិនធរណេតដែលរៀបចំដោយសភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាកាលពីម្សិលមិញក៏បានឭពីលោកស្រី Chamnan Vajiravann អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកពន្ធនៅ DFDL ក្នុងរាជធានីភ្នំពេញ។ អ្នកស្រីបានពន្យល់ថាខណៈ ផលិតផលភាគច្រើនត្រូវបានគិតថ្លៃក្នុងអត្រាស្តង់ដារ ១០ ភាគរយមានផលិតផលផ្សេងទៀតដែលត្រូវបង់អាករពិសេស (SPTs​)។

ទាំងនេះរួមមានពន្ធ ២០ ភាគរយលើបារី ៣៥ ភាគរយលើគ្រឿងស្រវឹងនិង ៣០ ភាគរយលើប្រេងម៉ាស៊ីន។ ម៉្យាងវិញទៀត SPT លើសំបុត្រយន្តហោះ និងសេវាកម្មកម្សាន្តដូចជាការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាមានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ។

រដ្ឋាភិបាលមានបំណងប្រមូលពន្ធទាំងអស់ដែលជំពាក់ ព្រោះជំងឺរាតត្បាតកូវីដ-១៩ បានរារាំងការចំណាយក្នុងប្រទេស។ នាយកដ្ឋានពន្ធដាររបស់កម្ពុជាទទួលបានពន្ធជាង ១.​៩ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះ ៧.​៣ ភាគរយពីខែមករាដល់ខែសីហាឆ្នាំ ២០២០៕

Related Posts

Previous Article

កម្ពុជាកំពុងស្វែងរកការគាំទ្រពីធនាគារពិភពលោកលើវិស័យកសិកម្ម

Next Article

CPP ច្រានចោលការអះអាងរបស់អតីតCNRPថាលោកនាយករដ្ឋមន្រ្តីគាំទ្រការចរចានយោបាយជាមួយពួកគេ