Singapore

មន្ត្រី៖​ ​គ​.​ជ​.​ប​ ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជាធរមាន​

​បែន​ ​សុខ​ហ៊ាន​ / Share:
លោក​ ​ប្រាជ្ញ​ ​ច​័ន្ទ ​ប្រធាន​ ​គ​.​ជ​.​ប​ ក្នុងជំនួបពិភាក្សាជាមួយ​លោក​ ​V​i​tit​ ​Mun​tar​b​horn​ ​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ រូបភាព៖ ​គ​.​ជ​.​ប​

​លោក​ ​ប្រាជ្ញ​ ​ច​័ន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បានការ​ពារ​សមាសភាព​បច្ចុប្បន្ន​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ​នៅពេលដែល​លោក​ ​V​i​tit​ ​Muntarbhorn​ ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បាន​លើក​​យក​ការ​ពិភាក្សា​អំពី​ការ​ទទូច​របស់​គណបក្សប្រឆាំង​លើ​កំណែ​ទម្រង់​សមាសភាពមុន​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ​។​

​គណបក្ស​នយោបាយ​ចំនួន​៥​ ​រួម​ទាំង​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​គណបក្សប្រឆាំង​ ​បាន​ស្នើ​ ​គ​.​ជ​.​ប​ ​ឲ្យ​មានការ​​​ដឹកនាំ​ដោយ​បុគ្គល​ដែល​មាន​ប្រវត្តិ​ឯករាជ្យ​ ​និង​មិន​មាន​សមាជិកភាព​គណបក្ស​យ៉ាងហោចណាស់​ប្រាំ​ឆ្នាំ​ ​ហើយ​សមាជិកគណៈកម្មាធិការ​ទាំងបួន​ក្នុងចំណោម​សមាជិក​ទាំង​ប្រាំបួន​ ​មិន​ត្រូវ​មាន​ទំនាក់ទំនង​នយោបាយ​អ្វី​ទាំងអស់​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ ​គ​.​ជ​.​ប​ ​ធ្លាប់បាន​ចាត់​ទុក​សំណើ​របស់​ពួកគេ​ថា​មិន​ផ្អែកលើ​ច្បាប់​ដែល​មាន​ជាធរមាន ​ឬ​បទដ្ឋាន​គតិយុត្ត​នៅ​កម្ពុជា​។​ ​ដោយ​កត់​សម្គាល់​ថា​ ​គណបក្ស​ដែល​ស្វែង​រក​ការ​កែ​ទម្រង់​គឺជា​មតិ​ភាគតិច​ ​មិនមែន​មតិភាគ​ច្រើន​នោះ​ទេ​។​

​បញ្ហា​កំណែ​​ទម្រង់​ត្រូវ​បាន​លើកឡើង​ដោយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ហើយ​លោក​ ​V​i​tit​ ​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​លោក​ ​ប្រាជ្ញ​ ​ច​័ន្ទ ​ក្នុង​ជំនួប​ពិភាក្សា​នៅ​ទីស្នាក់ការ​ ​គ​.​ជ​.​ប​ ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃចន្ទ​។​

​​តាម​សេចក្តីប្រកាសព័ត៌មានរបស់​ ​គ​.​ជ​.​ប​ ​ដែល​ចេញ​ផ្សាយ​ក្រោយ​កិច្ចប្រជុំ​ ​លោក​ ​V​i​tit​ ​បាន​ស្នើ​ឲ្យ​ ​គ​.​ជ​.​ប​ ​បំភ្លឺ​អំពី​សមាសភាព​ ​គ​.​ជ​.​ប​ ​ដែល​មិនគួរ​ចេញពី​គណបក្ស​នយោបាយ​ ​ឬ​ជា​សមាសភាព​ដែល​អាច​ជឿជាក់ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​ប្រាជ្ញ​ ​ច​័ន្ទ ​បាន​និយាយ​​ថា​សមាសភាព​ ​គ​.​ជ​.​ប​ ​កន្លងមក​ ​និង​បច្ចុប្បន្ន​ ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​ ​និង​ច្បាប់​ស្ដីពី​ការរៀបចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ ​គ​.​ជ​.​ប​។​

​លោក​ ​សោម​ ​សូ​រី​ដា​ ​អគ្គលេខាធិការ​រង​ ​និង​ជា​អ្នក​នាំពាក្យ​ ​គ​.​ជ​.​ប​ ​បាន​និយាយ​កាល​ពីថ្ងៃអង្គារ​ថា​ចំណុច​នេះ​ ​ប្រហែលជា​លោក​ ​V​i​tit​ ​មិនបាន​សិក្សា​ទៅលើ​រូបមន្ត​នៃ​ការរៀបចំ​សមាសភាព​គ​.​ជ​.​ប​ ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​តាមរយៈ​ការ​ស្រុះស្រួល​គ្នា​រវាង​គណបក្ស​ដែល​មាន​អ​ស​នៈ​នៅ​ក្នុង​រដ្ឋសភា​ ​គឺ​គណបក្សប្រជាជន​កម្ពុជា​ ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​មាត្រា​ ​៦​ ​នៃ​ច្បាប់​ ​ស្ដីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ចែង​ថា​ ​គណៈកម្មាធិការ​នឹង​មាន​សមាជិក​ ​៤​រូប​ ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ ​សមាជិក​ ​៤​រូប​ ​ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ​ដែល​មិនបាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ ​និង​មួយ​រូប​ទៀត​ជ្រើសរើស​ដោយ​មាន​ការ​ព្រមព្រៀងគ្នា​រវាង​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​សភា​។​

​ប៉ុន្តែ​គណបក្សប្រឆាំង​បាន​និយាយ​ថា​អព្យាក្រឹត​ភាព​របស់​ ​គ​.​ជ​.​ប​ ​បាន​ធ្លាក់ចុះ​ចាប់តាំង​ពី​សមាជិក​ ​គ​.​ជ​.​ប​ ​៣រូប​ ​ក្នុងចំណោម​ ​៤​រូប​ ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​លាលែង​ពី​តំណែង​ ​បន្ទាប់ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​នៅ​កាលពី​ឆ្នាំ​ ​២​០​១​៧​។​

​លោក​ ​សោម​ ​សូ​រី​ដា​ ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​តាំង​ពី​ឆ្នាំ​២​០​១​៥​ ​មក​គឺជា​សមាស​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ផ្អែក​ទៅលើ​បញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​១​៥​២​ ​ថ្មី​ (​២​)​»​។​

​លោក​បន្ត​ថា​៖​ ​«​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ​អ្វី​ដែល​គាត់​ស្នើ​បញ្ជាក់​ពី​គ​.​ជ​.​ប​ ​ហាក់បីដូចជា​គាត់​ទទួលបញ្ញើ​ពី​ភាគី​ណាមួយ​ ​ឬ​ទទួល​ព័ត៌មាន​មិន​ច្បាស់លាស់​ណាមួយ​ដើម្បីឲ្យ​គ​.​ជ​.​ប​ ​បញ្ជាក់​»​។​

​យោង​តាម​សេចក្តីថ្លែង​ការណ៍​របស់​ ​គ​.​ជ​.​ប​ ​លោក​ ​V​i​tit​ ​ក៏បាន​ស្វែងរក​ការ​បំភ្លឺ​អំពី​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​គួរ​មាន​សមាសភាព​ចម្រុះ​។​

​លោក​បាន​កត់​សម្គាល់​នូវ​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ ​ឬ​ទម្រង់​ ​១​១​០​២​ ​ដែល​គណបក្សប្រឆាំង​បាន​ទាមទារ​ម្តង​ហើយ​ម្តងទៀត​ឲ្យគ​.​ជ​.​ប​ ​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ ​យក​ច្បាប់​ចម្លង​ដូចដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ការបោះឆ្នោត​កន្លងមក​។​

​លោក​V​i​tit​ ថា​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ (​ទម្រង់​បែបបទ​ ​១​១​០​២​) ​គួរ​មាន​ទិន្នន័យ​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​លោក​ក៏បាន​ជំរុញ​ទៅលើ​ការដែល​គួរ​មាន​បរិយាកាស​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្ដាប់ធ្នាប់​ល្អ​នៅមុន​ពេល​ ​ក្នុង​ពេល​ ​និង​ក្រោយពេល​ការបោះឆ្នោត​។​

​ទោះ​យ៉ាងណា​ ​លោក​ ​ប្រា​ជ្ជ ​ច​័ន្ទ ​បាន​និយាយ​ថា​តាម​ច្បាប់​ ​និង​តាម​គោលការណ៍​នៃ​ការ​ជ្រើសរើស​ ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ ​មាន​សមាសភាព​ជា​ប្រជាពលរដ្ឋ​ ​មន្ត្រី​រាជការ​ ​ក្នុង​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឃុំ​ ​សង្កាត់​ ​មិន​ប្រកាន់​និន្នាការនយោបាយ​នោះ​ទេ៕

Related Posts

Previous Article

បង់ក្លាដែសចាប់អារម្មណ៍លើការធ្វើកសិកម្មតាមកិច្ចសន្យា ចំណែកកម្ពុជាធានាការគាំទ្រ

Next Article

ប៉ូលិស​បន្ថែម​កំលាំង​ម​ន្រ្តី​តាម​មូលដ្ឋាន ​ភូមិ​ឃុំ ​ប​ង្រ្កា​ប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​