Singapore

កម្ពុជា​នឹង​ទទួល​​វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់​អូស្ត្រាលី​នៅ​ចុង​សប្តាហ៍​នេះ

Khmer Times Share:

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ-១៩ Pfizer ប្រមាណ ២,៣ លាន​ដូស ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី​នៅ​ចុង​សប្តាហ៍​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា វ៉ាក់សាំង​នឹង​មកដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​២៦ និង​២៨ ខែធ្នូ​។

យោងតាមលោកនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ ប្រជាជនកម្ពុជាជាង ១៤ លាននាក់ ឬជិត ៨៩%នៃប្រជាជនសរុប ១៦ លាននាក់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩  ដោយមិនរាប់បញ្ចូលប្រជាជនដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន។ល។

ប៉ុន្តែលោកបានកត់សម្គាល់ថា ដំណើរការចាក់ដូសជំរុញគឺមានភាពសភាពយឺត ដោយសារមានប្រជាជនប្រមាណតែ ៣ លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងលើកទី៣ ទោះបីជាប្រទេសនេះមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញអោយប្រជាជនជាង១២ លាននាក់ទៀតក៏ដោយ នៅពេលដែលយើងទទួលបានវ៉ាក់សាំងកាន់តែច្រើនពីប្រទេសជាមិត្តរបស់យើង និង ជាមួយនឹងការបញ្ជាទិញបន្ថែម មុនពេលវ៉ាក់សាំងនេះត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីយុទ្ធនាការចាក់ដូសជំរុញសម្រាប់ក្រុមប្រជាជនអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២២។

នេះជាវ៉ាក់សាំងបាច់ដំបូងរបស់ Pfizer ដែលកម្ពុជាទទួលបាន បន្ទាប់ពីបានទទួលវ៉ាក់សាំង Moderna កាលពីសប្តាហ៍មុន។

អ្នកវិភាគយល់ថា ការបញ្ចេញឈ្មោះវ៉ាក់សាំងអាចមានផលវិជ្ជមាន និងអវិជ្ជមាន ខណៈដែលអ្នកខ្លះនឹងរង់ចាំចាក់វ៉ាក់សាំង Pfizer ឬ Moderna ជំនួសឲ្យ AstraZeneca ឬ Sinovac ដែលមានក្នុងពេលបច្ចុប្បន្ន។

 

Related Posts

Previous Article

Yeo Hiap Seng ប្រកាស​ផ្តល់ដំណោះស្រាយ​ជាមួយ​អ្នក​ចែកចាយ​នៅ​កម្ពុជា

Next Article

ពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងកើនដល់ ៨៦៩ លានដុល្លារក្នុងខែមករាដល់វិច្ឆិកា