Singapore

ការអភិវឌ្ឍឧស្សាហកម្ម៖ ការលើកស្ទួយស្ត្រីនៅកម្ពុជា

Khmer Times Share:
 កញ្ញា ជា កេសរភារម្យ មន្ត្រីនៃនាយកដ្ឋានវិភាគយុទ្ធសាស្រ្តផ្នែកវិនិយោគឯកជន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)

កញ្ញា ជា កេសរភារម្យ ដែលជាមន្ត្រីនៃនាយកដ្ឋានវិភាគយុទ្ធសាស្រ្តផ្នែកវិនិយោគឯកជន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានមានប្រសាសន៍ថា “ខ្ញុំចង់ប្រាប់ទៅស្ត្រីទាំងឡាយថា ត្រូវមានការជឿជាក់លើខ្លួនឯង, មានជំនឿលើអ្វីដែលខ្លួនធ្វើ, អភិរក្ស និងហ៊ាននិយាយចេញ ហ៊ានលើកឡើងយោបល់របស់ខ្លួន។ មិនមែនមានតែបុរសទេ ស្ត្រីក៏អាចធ្វើបានដែរ, ដូចជារូបខ្ញុំជាដើម, ខ្ញុំអាចមានឥទ្ធិពលក្នុងដំណើរ និងការដឹកនាំគោលនយោបាយឧស្សាហកម្មដែលមានសក្តានុពល នាំអោយមានការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលរីកចម្រើនជាងមុន”។

កញ្ញា ជា កេសរភារម្យ គឺជាស្ត្រីដ៏ស្វាហាប់ម្នាក់ដែលមានទស្សនវិស័យមុតមាំ និងបានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីពង្រឹងសមត្ថភាពរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ចាប់តាំងពីខែឧសភាឆ្នាំ ២០១៩។ កញ្ញា គឺជាអ្នកសម្របសម្រួល និងជាប្រធានក្រុមនៃក្រុមការងារដែលទទួលខុសត្រូវក្នុងការប្រមូលនិងចងក្រងបោះពុម្ពរបាយការណ៍។​ កញ្ញា ក៏ជាសមាជិកនៃក្រុមការងារផ្តល់អនុសាសន៍សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (អាយឌីភី) ។

មុនពេលចូលធ្វើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) កញ្ញា គឺជាអ្នកសម្របសម្រួលសម្រាប់គម្រោង“ អណ្តើកក្លាហាន” ដែលមានបំណងផ្សារភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល។ នាងសង្ឃឹមថានឹងជួយតភ្ជាប់មនុស្សជំនាន់ចាស់ជាមួយមនុស្សជំនាន់ថ្មី និងពង្រីកឥទ្ធិពលនៃគម្រោងដល់សង្គមកម្ពុជាទាំងមូលតាំងពីថ្នាក់មូលដ្ឋាន។

នៅឆ្នាំ ២០១៧ កញ្ញាបានដាក់ពាក្យចូលធ្វើការនៅ ក.អ.ក និងទទួលភារកិច្ចពីររាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រួតពិនិត្យផែនការអនុវត្តរបស់គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម (IDP) និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យឧស្សាហកម្ម។

“ ដំបូងខ្ញុំមានភារកិច្ចរៀបចំ វិភាគរបាយការណ៍ដំបូងនៃវឌ្ឍនភាពនៃការអនុវត្ត(អាយឌីភី) ជាមួយក្រុមយុវជន និងមនុស្សសកម្មដ៏ទែទៀត។ នៅពេលដែលយូនីដូកម្ពុជាផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដោយផ្អែកលើសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងប្រពន្ធត្រួតពិនិត្យនិងវាយតម្លៃ (M&E) និងធ្វើការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីអភិវឌ្ឍឧស្សាហកម្ម IDP។ ដោយមើលឃើញពីសក្តានុពលរបស់ខ្ញុំ អ្នកគ្រប់គ្រងរបស់ខ្ញុំបានចាត់ឱ្យខ្ញុំធ្វើបទបង្ហាញអំពីប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ (M&E​) ដែលបង្កើតឡើងក្រោម IDP ដល់អ្នកជំនាញ UNIDO ។ លើសពីនេះខ្ញុំត្រូវបានចាត់តាំងជាមន្ត្រីទំនាក់ទំនងរបស់ ក.អ.ក ហើយខ្ញុំក៏បានចាប់ផ្តើមធ្វើការទំនាក់ទំនងជាមួយយូនីដូកម្ពុជាចាប់តាំងពីពេលនោះមក” ។

នៅឆ្នាំ ២០២០ ប្រព័ន្ធ M&E សម្រាប់ IDP ត្រូវបានអភិវឌ្ឍ និងជោគជ័យគួរឱ្យកត់សម្គាល់ ដោយមានការចូលរួមពីលេខាធិការដ្ឋាន IDP រួមទាំងកញ្ញា ជា កេសរភារម្យ ផងដែរ ដោយមានការគាំទ្រយ៉ាងខ្លាំងពី UNIDO ។

“ ការដែលត្រូវបានតែងតាំងជាប្រធានក្រុមនៃក្រុមការងារដ៏សំខាន់ ក្នុងការរៀបចំការពិនិត្យរបាយការណ៍ ពាក់កណ្តាលអាណត្តិរបស់ IDP ខ្ញុំមានអារម្មណ៍ថាមានកិត្តិយសនិងមានឥទ្ធិពល។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំល្អដែលមិនមើលរំលងពីសក្តានុពលនិងទេពកោសល្យរបស់ស្ត្រី។ ទាំងនេះគឺបានបង្ហាញថាការលើកស្ទួយស្ត្រី ពិតជាត្រូវការការចូលរួមចំណែកពីមនុស្សគ្រប់រូបជាពិសេសដៃគូដែលជាបុរស និងភាគីពាក់ព័ន្ធដ៏ទៃទៀត” ។

“ កម្មវិធីយូនីដូ នេះបានបង្រៀនខ្ញុំច្រើនណាស់ ខ្ញុំបានផ្លាស់ប្តូរពីការមិនស្គាល់អ្វីទៅជា (M&E) ទៅជាអ្នកតស៊ូមតិលើផ្នែកនេះ។ ចាប់តាំងពីកម្មវិធីនេះចាប់ផ្តើមមក ខ្ញុំជឿជាក់ថាគោលនយោបាយទាំងអស់ត្រូវការប្រព័ន្ធ M & E នៅនឹងកន្លែង។ សូម្បីតែកិច្ចការសាមញ្ញៗ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏ត្រូវការ M&E វិធីមួយឬផ្សេងទៀតដើម្បីមើលថាតើផែនការដែលយើងបានដាក់ចេញទៅ ថាតើវាបានទៅតាមផែនការរឺអត់ ទោះបីមិនចាំបាច់ខ្លាំងដូចប្រព័ន្ធដែលខ្ញុំបាននិងកំពុងដំណើរការក៏ដោយ។

នៅពេលសួរថាតើអ្វីដែលធ្វើឱ្យកញ្ញាទទួលបានជោគជ័យក្នុងការងារ កញ្ញាបានឆ្លើយថា៖“ ការតស៊ូនិងការធ្វើការងារជាក្រុមគឺជាគោលការណ៍សំខាន់ដែលតែងតែណែនាំខ្ញុំក្នុងអាជីពការងាររបស់ខ្ញុំ… .. ស្មារតីនៃការធ្វើការងារជាក្រុមនឹងអនុញ្ញាតឱ្យខ្ញុំនិងក្រុមរបស់ខ្ញុំដើរបានលឿននិងឆ្ងាយជាមួយគ្នា។  សារព័ត៌មានមីរ៉ាស/ ឆាយ ពិដោ អ្នកសម្របសម្រួលគម្រោងជាតិការិយាល័យ UNIDO ប្រចាំប្រទេសកម្ពុជា

Related Posts

Previous Article

កម្ពុជាបង្ហាត់សត្វឆ្កែហិតរកមេរោគ

Next Article

កម្ពុជាទាមទារកម្មសិទ្ធិទាំងស្រុងនៃប្រេងឆៅដែលបានលួចយកដែលផ្ទុកនៅលើនាវា MT Strovolos