កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ប្រទេសនៅតាមដងទន្លេបង្កើនកិច្ចសហប្រតិបត្តិការធនធានទឹក

Khmer Times Share:

លោក Yang Jinghao រាយការណ៍ថា ទន្លេ មេគង្គ-ឡានឆាង បានថែរក្សាប្រទេសចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយនាំឱ្យពួកគេកាន់តែជិតស្និទ្ធជាមួយគ្នា។ នៅពេលដែលពិភពលោកប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរជាញឹកញាប់ ប្រទេសចិនកំពុងធ្វើការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងរបស់ខ្លួនសម្រាប់អនាគតរួមគ្នាដ៏ល្អប្រសើរ។

នេះគឺជាទន្លេឡានឆាង ដែលមានដើមកំណើតនៅខ្ពង់រាប Qinghai-Tibet ភាគពាយព្យនៃប្រទេសចិន។

​ដំណើរ​តាម​ខ្សែ​ទឹកខាងក្រោម​គេ​ហៅ​ថា​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម។

នៅ​ផ្នែកខ្សែទឹក​ខាង​លើ មាន​ស្ថានីយ​វារី​អគ្គិសនី​ជា​ច្រើន​បម្រើ​ដល់​ប្រទេស​ចិន និង​ប្រទេស​ជិត​ខាង។

លោក Yang Jinghao បានឱ្យដឹងថា “ខ្ញុំនៅទីនេះនៅស្ថានីយ៍វារីអគ្គិសនី Jinghong ក្រៅពីបង្កើតថាមពលស្អាតបានយ៉ាងច្រើនជារៀងរាល់ឆ្នាំ វាក៏មានតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសខ្សែទឹកខាងក្រោមនៃទន្លេឱ្យទប់ទល់នឹងស្ថានភាពទឹកជំនន់ ឬគ្រោះរាំងស្ងួតក្នុងរដូវផ្សេងៗគ្នា។

បម្រែបម្រួលអាកាសធាតុកំពុងបង្កឲ្យមានសីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ ហើយអាងទន្លេមេគង្គ-ឡានឆាង ក៏មិនមានករណីលើកលែងដែរ។

ទិន្នន័យពីប្រតិបត្តិកររបស់ស្ថានីយ៍វារីអគ្គិសនី Jinghong បង្ហាញថា នៅចន្លោះខែវិច្ឆិកាឆ្នាំមុន ដល់ខែឧសភា ឆ្នាំនេះ លំហូរទឹកចូលស្ថានីយ៍មាន ៨៣១ ម៉ែត្រគូបក្នុងមួយវិនាទី ខណៈដែលវាបញ្ចេញរហូតដល់ ១,៤៣១ ម៉ែត្រគូបក្នុងមួយវិនាទី ដែលខ្ពស់ជាងលំហូរធម្មជាតិប្រហែល ៧២ ភាគរយ។

លោក Zhou Jian អនុប្រធានក្រុមហ៊ុនវារីអគ្គិសនីទន្លេ Huaneng Lancang បានឱ្យដឹងថា “យើងគ្រប់គ្រងអាងស្តុកទឹកនៃស្ថានីយ៍វារីអគ្គិសនីរបស់យើង ដូច្នេះលំហូរចេញនៃស្ថានីយ៍ Jinghong តែងតែមានច្រើនជាង ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ វាធានាសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍នៅតំបន់ខ្សែទឹកខាងក្រោមពេញមួយឆ្នាំ”។

ទន្ទឹមនឹងនោះ ប្រទេសចិនបានយកចិត្តទុកដាក់ក្នុងការចែករំលែកព័ត៌មាន។ ការនោះអនុញ្ញាតឱ្យបណ្តាប្រទេសខ្សែទឹកខាងក្រោមត្រៀមសម្រាប់គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអាចកើតមាន។

ក្នុងឆ្នាំ២០០៣ ប្រទេសចិនបានចាប់ផ្តើមចែករំលែកទិន្នន័យកម្រិតទឹក និងទឹកភ្លៀងចាប់ពីខែមិថុនាដល់ខែតុលា ដែលភាគច្រើនត្រូវបានកត់ត្រានៅស្ថានីយជលសាស្ត្រចំនួនពីរ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសចិនបានពង្រីកកាលវិភាគចែករំលែកដោយផ្តល់ទិន្នន័យពេញមួយឆ្នាំ។ មន្ត្រីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹកបន្ថែមទៀត។

លោក Hao Zhao អគ្គលេខាធិការមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង បានឱ្យដឹងថា “ខ្ញុំគិតថា យើងត្រូវមានការផ្លាស់ប្តូរបច្ចេកទេសបន្ថែមទៀត ដូច្នេះយើងអាចដឹងថា តើគួរប្រើវិធីសាស្រ្តបែបណា ដើម្បីគ្រប់គ្រងគ្រោះរាំងស្ងួត។ នេះមិនត្រឹមតែមានន័យថា គោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកទេស និងឧបករណ៍ផងដែរ ដូច្នេះ​មនុស្ស​អាច​សម្រប​តាម​លក្ខខណ្ឌ​បាន​ល្អ​បំផុត»។

ក្នុងអំឡុងពេលនៃការធ្វើដំណើរនាពេលថ្មីៗនេះទៅកាន់កន្លែងពាក់ព័ន្ធនៅតាមបណ្តោយ ទន្លេឡានឆាង អ្នកការទូត និងនិស្សិតក៏បានសម្តែងការរំពឹងទុកសម្រាប់ការផ្លាស់ប្តូរបន្ថែមទៀត។

លោក Zin Mar Htwe ភារធារី ស្ថានទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសចិន បានឱ្យដឹងថា “ខ្ញុំសូមស្នើរដ្ឋាភិបាលចិន មេត្តាផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់តំណាងយុវជនមកពីបណ្តាប្រទេសសមាជិកមេគង្គ ព្រោះការកសាងសមត្ថភាពមនុស្សក៏ជាបញ្ហាសំខាន់មួយផងដែរ សម្រាប់ការធ្វើឱ្យប្រសើរឡើងកិច្ចសហប្រតិបត្តិការធនធានទឹករបស់យើង។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនៅតាមដងទន្លេក្នុងវិស័យជាច្រើនទៀត រួមទាំងសេដ្ឋកិច្ចឌីជីថល លំហ និងសុខភាពសាធារណៈ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន៕ CGTN

Related Posts

Previous Article

សិស្សកម្ពុជាទទួលបានអាហារតាមរយៈភាពជាដៃគូ

Next Article

តៃវ៉ាន់​អះអាង​ថា ពលរដ្ឋ​ខ្លួន ​១១​នាក់​ផ្សេង​ទៀត​ដែល​ជាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​វិញ