Singapore

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ២៧​ម៉ឺន​នាក់​កាល​ពី​ចុង​ខែ​ឧសភា

Khmer Times Share:

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរក្នុងស្រុកសរុបចំនួន ២៧៤,០២៦ នាក់បានមកទស្សនាប្រទេសកម្ពុជានៅសប្តាហ៍ទី៤ នៃខែឧសភា ក្នុងនោះ ២៥៩,៣៩៣ នាក់ជាភ្ញៀវទេសចរជាតិ និង ១៤,៦៣៣ នាក់ជាភ្ញៀវទេសចរបរទេស។

តួលេខនេះបង្ហាញពីការធ្លាក់ចុះចំនួន ៩.៥១ ភាគរយ បើធៀបនឹងចុងសប្តាហ៍មុន ប៉ុន្តែគឺជិតទៅនឹងមុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ (ជាមធ្យមប្រហែល ២៥០,០០០ ទៅ ៣០០,០០០ នាក់)។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​ជាង​គេ​គឺ​ខេត្តឆ្នេរសមុទ្រ​ព្រះសីហនុ បន្ទាប់​មក​គឺ​ខេត្ត​បាត់ដំបង រាជធានី​ភ្នំពេញ និង​ខេត្ត​កំពត សៀមរាប កែប កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់។

ភ្ញៀវទេសចរក្នុងស្រុកជាង ១០ លាននាក់ត្រូវបានប៉ាន់ប្រមាណថានឹងមកទស្សនាប្រទេសនេះពេញមួយឆ្នាំ២០២២ កើនឡើងជាង ១០០ ភាគរយពី ៤.៦៦ លាននាក់ ក្នុងឆ្នាំ២០២១។

កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណពី ៦០ម៉ឺន ទៅ ៧០ម៉ឺននាក់នៅឆ្នាំនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានបន្ធូរបន្ថយនីតិវិធីចូលប្រទេសនាពេលថ្មីៗនេះ៕ ផល សុផានិត – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

Related Posts

Previous Article

សហគ្រិនភាព ការចាប់ផ្តើមអាជីវកម្មដំបូង និង មន្ទីរពិសោធន៍ចំណេះដឹងនិងនវានុវត្តន៍បានចាប់ផ្តើម

Next Article

ពាណិជ្ជកម្មកម្ពុជាត្រូវបានស្វាគមន៍នៅទីក្រុងណូសា ប្រទេសអូស្ត្រាលី