លោក ប្រាក់ សុខុន ឧបានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានារអោយបាននូវការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ រួមមានការសម្រេចអោយបាននូវក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន និងការធ្វើប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ASEAN Centre for Public Health Emergency and Emerging Diseases-ACPHEED)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្រ្តីកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នេះ នៅអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២ ខែសីហា តាមប្រព័ន្ធវីដេអូ។
លោក បានសង្កត់ធ្ងន់ថា សារៈសំខាន់នៃការធានាការចូលរួមរបស់អាស៊ានជាមួយដៃរគូរខាងក្រៅគឺគាំទ្រដល់មជ្ឈភាពអាស៊ានដែលស្របនឹងគោលការណ៍អាស៊ាន រួមមានទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក( ASEAN Outlook on Indo-Pacific -AOIP)។
ក្នុងអំឡុងពេលកិច្ចប្រជុំ តំណាងកម្ពុជាបាននិយាយថា ខណៈដែលអាស៊ានកំពុងប្រឈមមុខនឹងផលប៉ះពាល់ដែលបង្កដោយជំងឺកូវីដ៩-១៩ ដែលបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើប្រជាជនក្រីក្រ នោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺត្រូវការជាចាំបាច់ក្នុងការកាត់បន្ថយការលំបាករបស់ពួកគេ និងបន្តវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រ។
លោកក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទិ្ធមនុស្ស និងសេរីភាព ក្នុងការលើកកំពស់ពីភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ និងការបន្លំប្រើប្រាស់គោលការណ៍ទាំងនេះ ដើម្បីបង្កអោយមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃ។
លោកបានសង្កត់ធ្ងន់ថា ការយល់ដឹង និងការគោរពសិទិ្ធមនុស្ស ត្រូវមានភាពគ្រប់ជ្រុងជ្រោយរួម ដោយគ្មានស្តង់ដារពីរ និងគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតកិច្ចការផ្ទៃក្នុង។ VNA