អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលបាន៧៦ លានដុល្លារ ពីពន្ធនាំចូលលើរថយន្តចង្កូតស្តាំ

Share:
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលពន្ធនាំចូលនិងពន្ធអាករ ប្រមាណ ៧៦ លានដុល្លារអាមេរិក លើរថយន្តចង្កូតស្តាំ និងរថយន្តនាំចូលខុសច្បាប់។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែកក្កដា លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា រថយន្តចង្កូតស្តាំ និងរថយន្តនាំចូលខុសច្បាប់ចំនួន ៩,៧៥៣គ្រឿង បានចុះបញ្ជី និងបង់ពន្ធនាំចូល និងពន្ធអាករ។

ក្នុងជំនួបកាលពីម្សិលមិញជាមួយគណៈប្រតិភូកម្ពុជាដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្ឌូនេស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំដែលនៅសល់ក្នុងប្រទេសបង់ពន្ធដោយមិនបាច់ប្តូរទៅឆ្វេង។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រថយន្តចង្កូតស្តាំទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យនាំចូលក្នុងប្រទេសកម្ពុជាទៀតទេ ។ AKP-ជា វណ្ណៈ

Related Posts

Previous Article

ពិព័រណ៍ទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៥ នឹងត្រូវបានរៀបចំឡើង

Next Article

លោក Tedros ជំរុញ Pfizer ធ្វើឱ្យថ្នាំប្រឆាំងវីរុសកូវីដ-១៩ អាចដាក់ចេញប្រើប្រាស់អោយបានឆាប់