Singapore

អត្រា​មរណភាព​មាតា និងទារកនៅ​កម្ពុជា​ថយ​ចុះ​គួរឲ្យ​កត់​សម្គាល់​

យឹម​ ​ស្រី​លីន​ / Share:
ក្រុមស្ត្រីមានផ្ទៃពោះទទួល​ការ​អប់រំពីការថែទាំសុខភាពពី​អ្នកជំនាញ។ រូបភាព៖ ហ្វេសប៊ុក

​របាយការណ៍​ថ្មី​របស់​​​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា​ ​អត្រា​មរណភាព​មាតា​ និង​ទារក​មានការ​ថយ​ចុះ​គួរឲ្យ​កត់​សម្គាល់​។​

​យោង​តាម​ការ​វិភាគ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ឆ្នាំ​ ​២០២១​-​២០២២​ ​រ​ប្រៀបធៀប​រវាង​ឆ្នាំ​ ​២​០​១​៤​ ​និង​ ​២​០​២​២​ ​បាន​បង្ហាញ​ថា​អត្រា​មរណភាព​មាតា​បាន​ធ្លាក់ចុះ​ពី​ប្រាំ​នាក់​ក្នុង​ចំណោម​ ​១​ 000 ​នាក់​មក​ ​៤​ ​នាក់​ក្នុងចំណោម​ ​១​ 000។​

​អត្រា​ម​រណៈ​របស់​ទារក​ទើបនឹង​កើត​គឺ​ការ​ស្លាប់​ចំនួន​ ​៨​ ​នាក់​ក្នុង​ ​១​ 000 ​នាក់​ក្នុង​ឆ្នាំ​ ​២​០​២​២​ដែល​ធ្លាក់ចុះ​ពី​ការ​ស្លាប់​ចំនួន​ ​១​៨​ ​នាក់​ក្នុងចំណោម​ ​១​ 000​នាក់​។​

​អត្រា​ម​រណៈ​របស់​ទារក​ក៏បាន​ធ្លាក់ចុះ​ផង​ដែរ​ ​ពី​ការ​ស្លាប់​ ​២​៨​ ​នាក់​ក្នុង​ ​១​ 000 ​កំណើត​មក​ ​១​២​ ​នាក់​ក្នុង​
​១ 000 ​កំណើត​។​

​ការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​ ​៥​ ​ឆ្នាំ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ ​៣​៥​ ​នាក់​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​មក​ ​១៦នា​​ក់​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​។​

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ ​ និង​ទារក​ ​លោកស្រី​ ​គឹម​ ​រតនា​ ​បានមាន​ប្រសាសន៍​​ថា​ ​អត្រា​ធ្លាក​់ចុះ​នេះ​គឺជា​សញ្ញា​ល្អ​ក្នុង​ការថែទាំ​ទារក​ ​កុមារ​ ​និង​ម្តាយ​។​

​អ្នកស្រី​បាន​បន្ត​ថា​៖​ ​«​វា​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ ​ដោយសារ​តែ​ ​រដ្ឋាភិបាល​ ​និង​សាធារណជន​​អនុវត្ត​តាម​អ្វី​ដែល​អ្នកជំនាញ​បាន​ណែ​នាំឲ្យ​ស្ត្រី​មានផ្ទៃពោះ​ ​និង​ស្ត្រី​​ក្រោយ​សម្រាល​កូន​គួរ​ធ្វើ​»​។​

​អ្នកស្រី​បន្ថែម​ថា​៖​ ​«​ ​អត្រា​មរណភាព​មាតា​កំពុង​ធ្លាក់ចុះ​បន្តិច​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២​០​១​៤​ ​វា​ជា​ដំណឹង​ល្អ​ ​ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង​ថា​ ​យើង​គួរតែ​ធ្វើ​បន្ថែម​ទៀត​ ​ព្រោះ​ចាប់តាំង​ពី​ឆ្នាំ​ ​២០១៤​ ​មាន​សកម្មភាព​ជាច្រើន​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ដល់​ស្ត្រី​មានផ្ទៃពោះ​ទាំងអស់​ ​ដើម្បី​ចៀសវាង​ការ​ស្លាប់​របស់​មាតា​​។​ ​អត្រា​នេះ​កំពុង​ធ្លាក់ចុះ​បន្តិច​បន្តួច​ប៉ុណ្ណោះ​»​។​

​លោកស្រី​បន្ថែម​ថា​ ​ហេតុដូច្នេះហើយ​ ​មាន​ច្រើន​ណាស់​ដែល​យើង​ត្រូវធ្វើ​ ​ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​ខ្លាំង​ ​ដើម្បី​កាត​់បន្ថយ​អត្រា​មរណភាព​មាតា​ ​ដូចជា​ការ​បង្រៀន​ស្ត្រី​មាន​ផ្ទៃពោះ​អំពី​ការថែទាំ​ខ្លួន​។​

​លោកស្រី​បាន​មាន​ប្រសាសន​៍ថា​ ​សេវា​សុខភាព​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ត្រូវតែ​ពង្រឹង​ ​ហើយ​ស្ត្រី​មានផ្ទៃពោះ​ត្រូវតែ​យល់​ដឹង​បន្ថែម​ទៀត​អំពី​សុវត្ថិភាព​ចំណីអាហារ​។​

​លោកស្រី​ថា​៖​ ​«​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​គឺ​ជាហេតុ​ផល​ដែល​ធ្វើឲ្យ​អត្រា​នេះ​ធ្លាក់ចុះ​។​ ​មាតាបិតា​ដែល​ធានា​ថា​កូន​របស់​ពួក​គេ​ត្រូវ​បាន​ចាក់​បញ្ចូល​វ៉ាក់សាំង​ជា​កាតព្វកិច្ច​ទាំងអស់​ក​៏បាន​កាត់​បន្ថយ​អត្រា​មរណភាព​របស់​កុមារ​ផង​ដែរ​»​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​អាហារូបត្ថម្ភ​ន​ៅត​ែ​ជា​កង្វល់​ ​ហើយ​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​កុមារ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។​

​ទីប្រឹក្សា​នៃ​គម្រោង​សន្តិសុខ​ស្បៀង​ ​និង​អាហារូបត្ថម្ភ​ ​GIZ​-​ពហុ​វិ​ស​័​យ​ ​លោកស្រី​ S​an​n​e​ ​Sigh​ ​មាន​ប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​ ​ការ​កត់ត្រា​អត្រា​មរណភាព​មាតា​ ​និង​ទារក​ទាប​ ​គឺជា​អ្វី​ដែល​មន្ត្រី​មាន​មោទនភាព​។​

​លោកស្រី​ថា​៖​ ​«​ ​ទោះជាយ៉ាងណាក៏ដោយ​ ​អាហារូបត្ថម្ភ​ក៏ប៉ះពាល់​ដល់​អត្រា​ ​ដូច្នេះ​យុទ្ធនាការ​យល់​ដឹង​ (ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​សង្គម​) ​អំពី​អាហារ​ ​និង​អាហារ​សម្រន់​ណា​ដែល​ល្អ​សម្រាប់​កុមារ​ ​និង​របៀប​ដែល​វា​អាច​ធ្វើ​ទៅ​បាន​គួរតែ​ត្រូវ​បាន​បង្កើន​។​ ​គ្រួសារ​ ​និង​កុមារ​ផលិត​ដើម្បី​ធ្វើការ​ជ្រើសរើស​ដែល​មាន​សុខភាព​ល្អ​»​។​

​លោកស្រី​បន្ថែម​ថា​៖​ ​«​ ​ការ​គ្រប់គ្រង​អាហារ​ ​កា​រវេច​ខ្ចប់​ ​និង​អាហារ​សម្រន់​ដែល​ផ្តោត​លើ​កុមារ​។​ ​ជាពិសេស​លើ​សមាសភាព​អាហារូបត្ថម្ភ​ ​ការ​ទាមទារ​ដែល​មាន​សុខភាព​ល្អ​ ​និង​ការ​បន្ថែម​វីតាមីន​ ​និង​សារធាតុ​រ៉ែ​ ​ធ្វើ​ឱ្យ​ផលិតផល​មើលទៅ​មាន​សុខភាព​ល្អ​»​។​

​លោក​ ​ជា​ ​សំណាង​ ​សហប្រធាន​នៃ​ ​WASH​ ​and​ ​Nutrition​ ​Sub​-​Working​ ​Group​ (​W​&N S​W​G​) ​បាន​មាន​ប្រសាសន៍​ថា​ ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​មា​ន​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​ ​ដែល​ធ្វើឲ្យ​ពួកគេ​ងាយ​ឆ្លង​មេរោគ​។​

​ដូច្នេះ​ ​អន្តរាគមន៍​ ​WASH​ ​គឺជា​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​ការ​ការពារ​ជំងឺ​រាគ​រូស​ ​ការ​ឆ្លង​មេរោគ​ប៉ា​រ៉ា​ស៊ី​ត​ពោះវៀន​ ​និង​ជំងឺ​ផ្សេងៗ​។​

​លោកស្រី​ S​an​n​e​ ​ក៏បាន​បន្ថែម​ថា​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើការ​លើ​ ​WASH​ ​និង​សមាហរណ​កម្ម​អាហារូបត្ថម្ភ​ ​បាន​បង្កើត​ផ្ទាំង​រូបភាព​ ​ខិត្តប័ណ្ណ​ វីដេអូ​ ​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ (SBCC) ​ជាដើម​ ​សម្រាប់​ចែកចាយ​ ​និង​អប់រំ​ដល់​សហគមន៍​៕​

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

អភិបាល​ខេត្ត​កោះ​កុង​ ​ស្នើ​ឱ្យ​ជួយ​ទិញ​​កាក់​រូប​សម្ដេច​តា​ ​តម្លៃ​ពី​ ​២០ ០០០​ ​ដល់​ ​២៤ ០០០​រៀល​

Next Article

មន្ទីរពេទ្យ​កុមារ​អង្គរ​តម្រូវ​ឱ្យ​អ្នកជំងឺ​បង់​ភាគទាន​ ​ក្រោយ​ធ្លាក់ចុះ​ជំនួយ​សប្បុរស​ធម៌​