ប្រទេសថៃ​ជំរុញ​ឲ្យ​មាន​ការ​ឃ្លាំ​មើល​ជំងឺ​ផ្ដាសាយ​បក្សី ក្រោយមានករណី​ស្លាប់​កុមារី​ខ្មែរ

Khmer Times Share:

កុមារីអាយុ១១ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលជំរុញឱ្យមានការអំពាវនាវឱ្យបង្កើនការឃ្លាំមើលជំងឺនេះ ដោយភ្នាក់ងារសុខាភិបាលរបស់រដ្ឋាភិបាល។

ឆ្លើយតបនឹងហេតុការណ៍នេះ វេជ្ជបណ្ឌិត Anan Jongkaewwattana អ្នកជំនាញខាងមេរោគនៅមជ្ឈមណ្ឌលជាតិហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត បានជំរុញរដ្ឋាភិបាលតាមរយៈការបង្ហោះតាមហ្វេសប៊ុក បង្កើនការតាមដានមេរោគ H5N1 ដែលត្រូវបានគេស្គាល់ជាទូទៅថាជាជំងឺផ្តាសាយបក្សី។

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ក្មេងស្រីដែលរស់នៅក្នុងភូមិមួយក្នុងខេត្តព្រៃវែង ជាប់ព្រំដែនប្រទេសវៀតណាម មានរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃទី ១៦ ខែកុម្ភៈ។

របាយការណ៍​មួយ​បាន​បញ្ជាក់​ថា អ្នកជំងឺ​មាន​ការ​ក្អក និង​ឈឺ​ក ហើយកម្តៅ​របស់​នាង​ឡើង​ដល់ ៣៩ អង្សារសេ។ នាង​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​កុមារ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​នាង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ H5N1 ។ ស្ថានភាព​របស់​នាងវិវត្តធ្ងន់ធ្ងរ​យ៉ាង​ឆាប់រហ័ស ហើយ​ទីបំផុត​នាង​បាន​ស្លាប់​ដោយសារ​ជំងឺនេះ ​នៅ​ថ្ងៃទី២២ ខែកុម្ភៈ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ វេជ្ជបណ្ឌិត អាណាន់ បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ និងរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់។ នេះអាចរាប់បញ្ចូលទាំងការបង្កើនការឃ្លាំមើលនៅតាមច្រកចូលដូចជាអាកាសយានដ្ឋាន និងច្រកឆ្លងកាត់ព្រំដែន ការត្រួតពិនិត្យបសុសត្វ និងកសិដ្ឋានចិញ្ចឹមសត្វបក្សី និងធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំលើមនុស្សដែលធ្វើការជិតស្និទ្ធជាមួយសត្វ។

បន្ថែមពីលើនេះ អ្នកជំនាញខាងមេរោគបានណែនាំថា ការអប់រំសាធារណៈជនអំពីហានិភ័យនៃការឆ្លងជំងឺផ្តាសាយបក្សី និងការលើកកម្ពស់ការអនុវត្តអនាម័យល្អ អាចជួយកាត់បន្ថយលទ្ធភាពនៃការឆ្លងរីករាលដាលនៃមេរោគទាំងនេះ។ NNT

Related Posts

Previous Article

ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ក្រុម​ឧទ្ទាម​បាន​ផ្ទុះ​ឡើង​នៅ​ជិត​ព្រំដែន​​ថៃ

Next Article

វៀតណាមខាងត្បូងដាក់ការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយបក្សី បន្ទាប់មានករណីឆ្លងនៅកម្ពុជា