Singapore

​ក្រសួង​សុខាភិបាល​ ​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​នៅ​មូលដ្ឋាន​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសិក្ខាសាលាស្តីពី ការចូលរួមរបស់សហគមន៍ដើម្បីសុខភាព កាលពីថ្ងៃពុធ។ ​ ​ រូបភាព៖ ក្រសួងសុខាភិបាល

 

​ក្រសួងសុខាភិបាល​ ​ជំរុញ​ដល់​មន្ទីរ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ ​ត្រូវ​យកចិត្ត​ទុក​ដាក់​ដល់​ដំណើរការ​របស់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ ​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​លើក​ក​ម្ពស់​សុខភាព​ក្នុង​ភូមិ​ ​បង្ការ​ ​និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​។​

​ក្នុង​សិក្ខាសាលា​ព្រាង​គោល​នយោបាយ​ស្តីពី​ ​ការ​ចូលរួម​របស់​សហគមន៍​ ​ដើម្បី​សុខភាព​ ​កាល​ពី​ថ្ងៃពុធ​ ​លោកស្រី​ ​វេជ្ជបណ្ឌិត​ ​យក់​ ​សម្បត្តិ​ ​រដ្ឋលេខាធិការ​ ​និង​ជានា​យក​គម្រោង​មូលនិធិ​សាកល​នៃ​ក្រសួង​សុខាភិបាល​ ​បាន​លើក​ឡើង​ថា​ ​សុខភាព​របស់​ប្រជាជន​នៅ​តាម​សហគមន៍​ ​គឺជា​ចំណុច​សំខាន់​ ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ ​និង​មន្ទីរ​សុខាភិបាល​ ​រាជធានី​ ​ខេត្ត​ ​ត្រូវ​យក​ចិត្ត​ទុកដ​ាក់​ខ្ពស់​ ​ដើម្បី​ធានា​នូវ​សុខ​មាល​ភាព​ ​និង​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍​ ​ជាពិសេស​ ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​រដ្ឋាភិបាល​ ​ក៏​ដូច​ក្រសួង​ ​បាន​បន្ត​កែ​លម្អ​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ ​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​សុខភាព​បុគ្គល​ ​សហគមន៍​ ​និង​ការ​គ្រប់គ្រង​សេវា​សុខភាព​ឱ្យ​កាន់​តែ​កៀក​ទៅ​នឹង​ប្រជាពលរដ្ឋ​តាមរយៈ​វិមជ្ឈការ​ ​និង​វិ​សហ​មជ្ឈការ​។​

​រដ្ឋលេខាធិការ​ខាងលើ​បន្ត​ថា​ ​ចំពោះ​កំណែ​ទម្រង់​តាមរយៈ​វិមជ្ឈការ​ ​និង​វិ​សហ​មជ្ឈការ​ ​ឬ​កំណែ​ទម្រង់ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក​់ក្រោម​ជាតិ​ ​គឺជា​កំណែ​ទម្រង់​អភិបាល​កិច្ច​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ ​ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ ​និង​ក្នុង​កម្មវិធី​ជាតិ​ស្តីពី​ ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក​់ក្រោម​ជាតិ​ ​ដំណាក់កាល​ទី​២​ ​ឆ្នាំ​២​០​២​១​។​

​លោកស្រី​និយាយ​ថា​ ​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​
វិ​សហ​មជ្ឈការ​ ​បាន​នាំ​ឱ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាងសំខាន់​នៅ​ក្នុង​រចនា​សម្ពន្ធ​ ​និង​អភិបាល​កិច្ច​នៃ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ ​ដែល​តម្រូវ​ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​ពី​គោល​នយោបាយ​ស្តីពី​ ​ការចូលរួម​ពី​សហគមន៍​ ​ដើម្បី​អភិវឌ្ឍ​មណ្ឌល​សុខភាព​ដែល​មាន​ស្រាប់​ឱ្យ​ឆ្លុះបញ្ចាំង​នូវ​បរិ​បទ​នៃ​ការ​អភិវឌ្ឍ​ ​និង​គោល​នយោបាយ​ថ្មីៗ​។​

​លោកស្រី​ ​យក់​ ​សម្បត្តិ​ ​បន្ថែម​ថា​ ​ក្រសួងសុខាភិបាល​ ​នៅ​តែ​ចាត់​ទុក​ការ​ចូលរួម​របស់​សហគមន៍​ ​គឺជា​អាទិភាព​សំខាន់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ទី​៤​ ​ដើម្បី​ធានា​អភិបាល​កិច្ច​ល្អ​។​ ​គណៈ​ក​ម្មា​ការ​គ្រប់គ្រង​មណ្ឌលសុខភាព​ ​គឺជា​យន្ត​ការសំខាន់​ដើម្បី​តភ្ជាប់​មណ្ឌលសុខភាព​ជាមួយ​អជ្ញាធរ​ ​និង​សហគមន៍​ ​សម្រាប់​គ្រប់គ្រង​ ​និង​ថែទាំ​សុខភាព​ប្រជាជន​ក្នុង​តំបន់​នីមួយៗ​។​

​លោកស្រី​បញ្ជាក់​ថា​ ​កន្លងមក​ ​ក្រសួងសុខាភិបាល​ ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ដំណើរការ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​មណ្ឌល​សុខភាព​ ​ដោយ​ដាក់​ជា​លក្ខខណ្ឌ​សំខាន់​មួយ​ក្នុង​ការ​វាយ​តម្លៃ​គុណភាព​សេវា​សុខាភិបាល​។​ ​ដំណើរការ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​មណ្ឌល​សុខភាព​ ​គឺជា​សូចនា​ការ​សំខាន់​មួយ​នៅ​ក្នុង​ចំណោម​សូចនា​ករ​សុខាភិបាល​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ឱ្យ​សម្រេច​បាន​ដោយ​មាន​ការ​ចូលរួម​ពី​ដៃគូ​ ​និង​សង្គម​ស៊ីវិល​នានា​។​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ខាងលើ​និយាយ​ថា​៖​ ​«​សម្រាប់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ ​បាន​ដើរតួ​រ​សំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​សុខភាព​ក្នុង​ភូមិ​ ​បង្ការ​ ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ ​ជាពិសេស​ ​ជំងឺ​របេង​ ​អេដស៍​ ​គ្រុនចាញ់​ ​និង​បញ្ហា​សុខភាព​ដ៏​ទៃ​ទៀត​ដូចជា​ ​កាល​នៅ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​គឺ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ជាមួយ​អាជ្ញាធរ​ ​ដើម្បី​អប់រំ​ ​និង​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ព្រមទ​ាំង​មាន​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​»​។​

​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖​ ​«​សូម​យកចិត្តទុកដាក់​ជំរុញ​ដំណើរការ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ ​ដែល​សព្វថ្ងៃនេះ​ ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​អប់រំ​ ​ផ្សព្វផ្សាយ​ ​និង​ជំរុញ​ឱ្យ​ប្រជាជន​មក​ទទួល​សេវា​ ​ព្រមទាំង​បាន​សម្រប​ស​ម្រួ​ស​សកម្មភាព​សុខភាព​ផ្សេងៗ​នៅ​ក្នុង​សហគមន៍​ ​​»​។​

​គួរ​រម្លឹក​ថា​ ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ ​គឺជា​ក្រុម​គ្រូពេទ្យ​សកម្ម​ក្នុង​ការ​ចុះ​អប់រំ​ ​និង​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​មេរោគ​ឆ្លង​នានា​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​លុបបំបាត់​មេ​រោ​ឆ្លង​ដូចជា​ ​របេង​ ​អេដស៍​ ​និង​ជំងឺគ្រុនចាញ់​ ​នៅ​ឆ្នាំ​២០២៥៕​

Related Posts

Previous Article

​ទេស​រដ្ឋ​ម​ន្រ្តី ​លី​ ធុ​ជ​ រំលែក​បទពិសោធន៍​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា​ ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​ទី​៧​៩​ ​របស់​ UN ​E​S​CAP​ ​នៅ​ប្រទេស​ថៃ​

Next Article

​អាជ្ញាធរ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ពង្រឹង​ខឿន​រួត​បា​កា​ណ​ផ្នែក​អាគ្នេយ៍​