កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងទាក់ទាញការវិនិយោគមកកម្ពុជា

Khmer Times Share:

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គឺជាកត្តាសំខាន់ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា។

បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង ហើយ “កិច្ចព្រមព្រៀងទាំងនេះគឺជាកត្តាសម្រាប់ទាក់ទាញការវិនិយោគ

មកប្រទេសរបស់យើង” លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃសុក្រនៅទីក្រុងភ្នំពេញ ខណៈដែលលោកនិយាយអំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំនេះ។

កិច្ចព្រមព្រៀងRCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មធំៗចំនួន ៥ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាននៅថ្ងៃទី១ ខែមករា ហើយកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងចូលជាធរមាននាពេលខាងមុខ។

លោក វង្ស៊ី វិស្សុត បាននិយាយថា កិច្ចព្រមព្រៀងទាំងនេះមានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលវែង។

លោក​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​កំណើន ៥,៦ ភាគរយ​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន ៣ ភាគរយ។ កំណើន ៦.៥ ភាគរយត្រូវបានរំពឹងនៅឆ្នាំក្រោយ និងរហូតដល់៧ ភាគរយនៅឆ្នាំ២០២៤ ។

សេដ្ឋកិច្ចត្រូវបានគាំទ្រជាចម្បងដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ទេសចរណ៍ អចលនទ្រព្យ និងសំណង់ និងកសិកម្ម។ លោក វង្ស៊ី វិស្សុត បាន​ថ្លែង​ថា ឧស្សាហកម្ម​ទាំង​នេះ​នឹង​កើន​ឡើង​នៅ​ឆ្នាំ​នេះ។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​បាន​រៀបចំ​កញ្ចប់​ថវិកា​រ​ជាង ១ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត។

លោក​បាន​បន្ត​ថា អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​នៅ​​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​អាច​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​សង្គម​បាន​ពេញលេញ​ក្នុង​គ្រប់​វិស័យ​ចាប់តាំងពី​ខែវិច្ឆិកា​មក​។

ក្រសួង​សុខាភិបាល​បាន​និយាយ​ថា មានប្រជាពលរដ្ឋ១៤,៣៩ លាន​នាក់ ឬ ៨៩,៩ ភាគរយ​នៃ​ប្រជាជនកម្ពុជា ១៦ លាន​នាក់​បានចាក់វ៉ាក់សាំង​យ៉ាង​តិចណាស់​មួយ​ដូស។

ក្រសួងបាននិយាយថា ក្នុងចំណោមពួកគេមាន ១៣.៨ លាននាក់ ឬ ៨៦.៣ ភាគរយបានចាក់វ៉ាក់សាំងពេញលេញ ចំណែកចំនួនប្រជាជន៦.២៣ លាននាក់ ឬ ៣៨.៩ ភាគរយបានចាក់វ៉ាក់សាំងលើកទី៣ឬ ដូសជម្រុញ ហើយមាន ៧៣៩.២០១នាក់ទៀត ឬស្មើ ៤.៦ ភាគរយបានចាក់វ៉ាក់សាំងលើកទី៤ ។

វ៉ាក់សាំងភាគច្រើនដែលប្រើក្នុងការចាក់វ៉ាក់សាំងរបស់ប្រទេសគឺ Sinovac និង Sinopharm របស់ប្រទេសចិន។ China Daily

Related Posts

Previous Article

​ខណៈ​ការ​ចាក់​វ៉ាក់សាំង​កុមារ​អាយុ​ពី​ ​៣​ ​និង​ ​៤​ ​ឆ្នាំ​ ​ត្រូវ​បាន​ចាប់ផ្តើម​ ​វិធានការ​បុ​រេ​សកម្ម​បន្ថែម​ទៀត​គឺ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ចាក់​វ៉ាក់សាំង​

Next Article

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងជំរុញលំហូរវិនិយោគផ្ទាល់ របស់ជប៉ុនមកកម្ពុជា