​ជំនួយ​ទឹកប្រាក់​ ​១​១​០​ ​លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ​ដើម្បី​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ ​ទៅ​ខេត្ត​ព្រះ​សី​ហ​នុ

Share:
​អ្នក​បើកបរ​​​រថយន្ត​និង​អ្នក​ជិះ​ម៉ូតូ​ ​បាន​ធ្វើដំណើរ​យឺត​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៤​ ​ឆ្នាំ​២​០​២​០​។​ ​ ខ្មែរ​ថា​ម​ស៍/​ឆ​ ​សុគន្ធា​

​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចាប់ផ្តើម​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ (NR4) ​ក្រោម​ហិរញ្ញប្បទាន​ ​១​១​០​លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ​ក្នុង​គោលបំណង​ឆ្លើយតប​កំណើន​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​។​

​ក្រសួង​បានឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃចន្ទ​ថា​ ​ការ​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​ ​៤​ ​ចាប់ផ្តើម​ពី​ឃុំ​បែក​ចាន​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​ដល់​ឃុំ​បិត​ត្រាំ​ង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ​។​

​ក្រសួង​បាន​បន្ថែម​ថា​ ​គម្រោង​នេះ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៦​។​

​យោង​តាម​ក្រសួង​ ​ការ​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ ​រួម​មាន​ការពង្រីក​ផ្លូវ​បច្ចុប្បន្ន​ពី​ ​៧​ ​ទៅ​ ​១​០​ ​ម៉ែត្រ​ ​ការ​កែ​លម្អ​ស្ពាន​បេតុង​និង​លូ​បង្ហូរទឹក​ ​ចំនួន​ ​៤​៦​ ​កន្លែង​ ​និង​ការ​សាង​សង់ស្ពាន​ថ្មី​ចំនួន​ ​៨​ ​ដើម្បី​ធានា​ចរាចរណ៍​ ​និង​ទប់ទល់​​​នឹង​ទឹកជំនន់​។​

​ផ្លូវជាតិ​លេខ​៤​ ​មាន​ប្រវែង​ជាង​ ​២​៣​០​គីឡូម៉ែត្រ​ ​តភ្ជាប់​ពី​រាជធានី​ ​ទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៥​០​ ​ជា​មរតក​នៃ​ទំនាក់ទំនង​រវាងប្រទេស​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​។​

​បច្ចុប្បន្ន​ ​រដ្ឋាភិបាល​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ​ប្រវែង​ ​១​៩​០​ ​គីឡូម៉ែត្រ​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​។​ ​ផ្លូវ​នេះ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុង​ខែ​កក្កដា​ខាងមុខនេះ​។​ ​ជា​ ​វណ្ណៈ​ – ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​ ​A​K​P​

Related Posts

Previous Article

​មិន​មាន​ករណី​ស្លាប់​ដោយ​វ៉ា​រ្យ៉ង់​អូ​មី​ក្រុង​ថ្មី​ ​ត្រូវ​បាន​រាយការណ៍​ ​២​ថ្ងៃជា​ប់​ៗ​គ្នា​ ​ទោះបីជា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ ​៣​៥​៦​ ​ក៏ដោយ​

Next Article

ធនាគារ​ ​Oriental​ ​Bank​ ​នៅ​ប្រទេស​កម្ពុជា​ ​និង​ B​P​C ​ចាប់ដៃ​គូ​ ​សម្រាប់​ធនាគារ​ឌី​ជី​ថល​