សមាជិក​សភា​កម្ពុជា​បង្ហាញ​សាមគ្គីភាព​ក្រោយ​ឧបទ្ទវហេតុ​នៅសណ្ឋាគារមួយនៅប្រទេស​គុយបា

Khmer Times Share:
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា លោកស្រី ជា ច័ន្ទ​ទេវី បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្រជាជន​គុយបា ជាមួយលោកស្រី Liurka Rodríguez។ Prensa Latina

កម្ពុជាបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសគុយបា បន្ទាប់ពីឧបទ្ទវហេតុដ៏អកុសលនៅសណ្ឋាគារ Saratoga ក្នុងទីក្រុង Havana ដែលមនុស្សរាប់សិបនាក់បានបាត់បង់ជីវិត និងរងរបួស។

សមាជិកសភា​កម្ពុជា​បាន​ទៅ​ស្ថានទូតគុយបា​ក្នុងរាជធានី ហើយ​បាន​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ដ៏​អកុសល​នេះ ជាមួយ​ ​លោកស្រី ​​Liurka Rodríguez។

ប្រធានក្រុមមិត្តភាពសភាជាមួយប្រទេសគុយបា លោកស្រី និន សាផុន បានធានាថា ប្រជាជាតិការ៉ាបៀនអាចពឹងផ្អែកលើមិត្តភាព និងសាមគ្គីភាពរបស់ព្រះរាជាណាចក្រ និងប្រជាជនកម្ពុជា ជាពិសេសក្នុងគ្រាដ៏សោកសង្រេងដូចក្នុងហេតុការណ៍នាពេលនេះ។

តំណាងអោយព្រឹទ្ធសភា លោកស្រី ជា ច័ន្ទទេវី ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា ក៏បានចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋគុយបា ជាពិសេសចំពោះក្រុមគ្រួសារនៃសព។

លោកស្រី សាផុន លោកស្រី ច័ន្ទទេវី និងសមាជិកសភាផ្សេងទៀតបានប្រាប់ លោកស្រី Rodríguez ថាចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងគុយបា បានដើរតួនាទី និងបង្ហាញពីសាមគ្គីភាពដ៏ជ្រាលជ្រៅបំផុតរបស់ពួកគេនៅក្នុងឳកាសដ៏សោកសង្រេងនេះ ដោយបានលើកឡើងថា ប្រជាជនគុយបានឹងដឹងពីរបៀបដើម្បីស្តារស្ថានការណ៍ឡើងវិញ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការចុងក្រោយបំផុតរបស់អាជ្ញាធរគុយបា ការផ្ទុះដែលបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅសណ្ឋាគារ Saratoga អំឡុងពេលប្រតិបត្តិការផ្គត់ផ្គង់ហ្គាសដល់សណ្ឋាគារនេះបានបណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់ និង ៨៥នាក់ បានរងរបួស៕ Prensa Latina

Related Posts

Previous Article

អាស៊ីត្រៀមខ្លួនជាស្រេចសម្រាប់តួនាទីឈានមុខគេក្នុងការអភិបាលកិច្ចជាសកល

Next Article

​រដ្ឋសភា​កម្ពុជា​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​