នាយក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​ធានា​ដល់​ការ​អប់រំ​សម្រាប់​ទាំងអស់គ្នា

Khmer Times Share:
AKP

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួន ណារ៉ុន ធានាការអប់រំសម្រាប់ទាំងអស់គ្នា។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន ២,១១៥នាក់ នាព្រឹកមិញនេះ លោក ហ៊ុន សែន បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលការអប់រំរបស់កុមារដែលមានឪពុកម្តាយជាពលករចំណាកស្រុក។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដថាមិនត្រូវទុកនរណាម្នាក់ឲ្យ​នៅ​ក្រៅ​​ចរន្តនៃការអប់រំ​នោះ​ឡើយ​»​។

ប្រព័ន្ធអប់រំនៅកម្ពុជារួមមាន មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។ ហើយក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍន៍កីឡា ការអប់រំផ្នែកព័ត៌មានវិទ្យា ការអភិវឌ្ឍន៍ការស្រាវជ្រាវ និងការអប់រំបច្ចេកទេស។ AKP-Heng Panha

Related Posts

Previous Article

ជំងឺរាតត្បាត កូវីដ-១៩ មិនប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន និងការអភិវឌ្ឍន៍ជាតិទេ

Next Article

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ វេ​ង​ ​សា​ខុន​ ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​