​នាយករដ្ឋមន្ត្រី​លើកឡើង​នូវ​ចំណុច​សំខាន់​ចំនួន​ប្រាំ​សម្រាប់​ការ​ស្តារ​ឡើងវិញ​ក្រោយ​កូ​វី​ដ​-​១​៩​ ​សម្រាប់​អាស៊ី​ ​និង​អឺរ៉ុប​

Share:

​ខណៈ​ដែល​ពិភពលោក​នៅតែ​ប្រឈមមុខនឹង​បញ្ហា​ដ៏​ស្មុគ​ស្មាញ​ផ្សេងទៀត​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​នូវ​ចំណុច​សំខាន់​ៗ​ចំនួន​ប្រាំ​ ​ដើម្បី​ស្តារ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​នៅ​សម័យ​ក្រោយ​កូ​វី​ដ​-​១​៩​។​

​ក្នុង​សុន្ទរកថា​បើក​វេទិកា​សេដ្ឋកិច្ច​ ​និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​ ​ក្រោម​ប្រធាន​បទ​ “​ការផ្លាស់ប្តូរ​ទៅ​រក​ប្រក្រតី​ភាព​ថ្មី​៖​ ​ការប្រើប្រាស់​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​សកល​ ​ពហុភាគី​និយម​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​៤​” ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​ ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​សកល​ ​និង​ច្រ​វ៉ា​ក់​ផលិតកម្ម​សកល​ ​ការ​លេចចេញ​នូវ​ប្រព័ន្ធ​ពហុ​ប៉ូល​ ​និង​ភាព​តានតឹង​ភូមិសាស្ត្រនយោបាយ​ ​ការ​ធ្លាក់ចុះ​នៃ​ផលិតភាព​សកល​ ​ការ​កើន​ឡើង​នៃ​វិសមភាព​សង្គម​ ​និង​ភាព​ក្រីក្រ​ ​សន្ទុះ​កាន់តែ​ខ្លាំង​ ​និង​លឿន​នៃ​ការ​ផ្លាស់​ទី​រោងចក្រ​ដែល​បណ្តាលមកពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ​និង​សង្គ្រាម​បច្ចេកវិទ្យា​។​ ​និង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​នៃ​បំរែបំរួល​អាកាសធាតុ​។​ល​។​

​ក្នុង​បរិ​បទ​នេះ​ ​នាយករដ្ឋមន្ត្រី​បាន​ឆ្លៀតឱកាស​នេះ​ដើម្បី​ចែករំលែក​ទ​ស្សនៈ​របស់​លោក​លើ​បញ្ហា​ដែល​អាស៊ី​អឺរ៉ុប​ត្រូវ​យកចិត្តទុកដាក់​។​

​លោក​​​មានប្រសាសន៍ថា​ “​ក្រោម​ក្របខណ្ឌ​ពហុភាគី​ ​យើង​បាន​សង្កេតឃើញ​ថា​ ​ប្រទេស​មួយ​ចំនួន​មាន​ភាព​ខុសប្លែក​គ្នា​លើ​ទ​ស្សនៈ​របស់​ពួកគេ​ ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​ក៏ដូចជា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក្នុង​តំបន់​ ​និង​ពិភពលោក​។​ ​ក្នុង​ន័យ​នេះ​ ​យើង​ត្រូវ​ពង្រឹង​ការ​រួបរួម​ ​និង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ផលប្រយោជន៍​របស់​ ​ប្រជាជន​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​យន្ត​ការ​ពហុភាគី​ ​ដើម្បី​ដោះស្រាយបញ្ហា​លើ​គ្រប់​វិ​ស​័​យ​ ​និង​ពន្លឿន​ការ​តភ្ជាប់​សេដ្ឋកិច្ច​-​សង្គម​ ​ដើម្បី​ជំរុញ​របៀបវារៈ​របស់យើង​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​ប​័ន្ន​»​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ ​ជាមួយគ្នា​នេះ​ ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​គឺជា​ក្បាលរថភ្លើង​ដ៏​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​បង្កើត​ការងារ​។​ “​ជាមួយនឹង​និន្នាការ​ថ្មី​នៃ​ការផ្លាស់ប្តូរ​នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​ ​និង​សកលលោក​ ​ខ្ញុំ​មាន​ទ​ស្សនៈ​ថា​ ​តំបន់​ទាំងពីរ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ ​ជាពិសេស​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​សេរី​ភា​វូប​នី​យ​កម្ម​ ​និង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការ​ដកចេញ​នូវ​របាំង​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​ដើម្បី​ចាប់​យក​សក្តានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អាស៊ី​-​អឺរ៉ុប​»​។​

​នៅ​ក្នុង​បរិ​បទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​លោក​បាន​មានប្រសាសន៍ថា​ ​ការ​សម្រប​ខ្លួន​ទៅ​នឹង​ប្រក្រតី​ភាព​ថ្មី​នឹង​ជំរុញ​បន្ថែម​ទៀត​ដល់​ការ​ទទួលយក​បច្ចេកវិទ្យា​ឌី​ជី​ថល​សម្រាប់​ការរស់នៅ​ ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​និង​ឧស្សាហូបនីយកម្ម​សេដ្ឋកិច្ច​។​ ​

ដូច្នេះ​ហើយ​ ​យើង​ត្រូវតែ​ធ្វើការ​រួមគ្នា​ ​ដើម្បី​ជំរុញ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ឱ្យ​ដល់ក​ម្រិ​ត​អតិបរមា​ ​ជាពិសេស​សម្រាប់​ប្រទេស​ដែល​មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​មាន​ក​ម្រិ​ត​ ​ដោយ​ភ្ជាប់​ជា​អាទិភាព​ដល់​ការ​អភិវឌ្ឍន៍​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដើម្បី​បង្កើត​សសរស្តម្ភ​កំណើន​ថ្មី​ប្រកបដោយ​ភាព​ធន់​។​

​លើស​ពី​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ក៏​ជា​អាទិភាព​សំខាន់​មួយទៀត​ដែរ​។​ ​សម្រាប់​បញ្ហា​នេះ​ ​គឺ​ទាមទារ​ឱ្យ​មានការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​វិ​ស​័​យ​សាធារណៈ​ ​និង​ឯកជន​ ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ​និង​ពហុភាគី​ ​ក្នុង​គោលបំណង​ទាក់ទាញ​ការ​វិនិយោគ​ ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​ជំរុញ​ការផ្ទេរ​ចំណេះ​ដឹង​ ​និង​បច្ចេកវិទ្យា​ស្របតាម​ប្រក្រតី​ភាព​ថ្មី​ ​ដោយ​ផ្តោត​លើ​ការ​ចាប់​យក​សក្ដានុពល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ក៏ដូចជា​ការ​លើក​ក​ម្ពស់​បរិវត្ត​កម្ម​ឌី​ជី​ថល​ ​និង​ការ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​តាមរយៈ​ការ​លើក​ក​ម្ពស់​ការ​គាំទ្រ​ទាំង​ផ្នែក​គោល​នយោបាយ​ ​និង​ហិរញ្ញវត្ថុ​។​

​ក្រៅពី​នេះ​ ​លោក​បាន​បន្ថែម​ថា​ ​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​បៃតង​ក៏​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​រយៈពេល​វែង​ ​ដែល​នឹង​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ ​និង​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ “​ក្នុង​ន័យ​នេះ​ ​យើង​ត្រូវ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​បៃតង​ ​ជាពិសេស​ការ​លើកទឹកចិត្ត​ដល់​វិ​ស​័​យ​ឯកជន​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​បៃតង​ ​ការ​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​វិនិយោគ​លើ​គ្រប់​វិ​ស​័​យ​ពាក់ព័ន្ធ​ ​និង​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​ ​និង​ការ​អនុម័ត​បច្ចេកវិទ្យា​បៃតង​”​។​ .

​លោក​នាយករដ្ឋមន្ត្រី​ ​ក៏បាន​លើកឡើង​ពី​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​។​ ​ហេង​ ​បញ្ញា​ – ​A​K​P​

Related Posts

Previous Article

​បុរស​ម្នាក់​ឈរ​នោម​ក្បែរ​ច​ម្រាក់​ភ្នំ​ក្រោម​ ​រអិល​ជើង​ធ្លាក់​ស្លាប់​

Next Article

​នៅសល់​តិច​ជាង​ ​៤​០​០​.​០​០​០​ ​នាក់​ ​ដើម្បី​សម្រេច​បាន ​៩​១​% ​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​