អភិបាលក្រុងភ្នំពេញសុំជំនួយបារាំងសាងសង់រោងចក្រសម្អាតទឹកស្អុយថ្មី

Share:

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើប្រទេសបារាំង ជួយសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយមួយទៀត នៅភាគពាយព្យនៃរាជធានីភ្នំពេញ ដែលនឹងធ្វើប្រព្រឹត្តិកម្មទឹក (សម្អាតទឹកកខ្វក់ឱ្យទៅជាទឹកល្អ) មុនពេលហូរចូលទន្លេសាប។

លោកអភិបាលបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet នៅរសៀលថ្ងៃទី១៨ ខែឧសភា នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយជាច្រើននៅក្នុងរាជធានីភ្នំពេញ។

ដោយសារនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ មិនទាន់មានស្ថានីយ៍លូនៅឡើយ លោកអភិបាល បានស្នើឱ្យប្រទេសបារាំងជួយរាជធានីភ្នំពេញសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយសម្រាប់កូនចៅជំនាន់ក្រោយបានប្រើប្រាស់។ លោកក៏បានស្នើឲ្យប្រទេសបារាំងជួយដោះស្រាយការកកស្ទះចរាចរណ៍ក្នុងទីក្រុងផងដែរ។

លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Related Posts

Previous Article

នាយករដ្ឋមន្ត្រីឥណ្ឌា​និង​កម្ពុជា​ពិភាក្សាគ្នា​អំពី​បញ្ហា​ទ្វេភាគី​តាម​អ៊ី​ន​ធឺ​ណិ​ត​

Next Article

អាស៊ាន និងឥណ្ឌា នឹងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា