​កម្ពុជា​-​ជប៉ុន​ ​ពិភាក្សាគ្នា​លើ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​

Share:

​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ពិភាក្សាគ្នា​អំពី​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​លើ​វិ​ស័​យ​មួយ​ចំនួន​។​

​កិច្ចពិភាក្សា​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ ​កាលពី​រសៀល​ម្សិលមិញ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​លោក​ អឹអិណុ ​អា​ហ្សឹហ្ស៉ី (U​E​NO​ ​At​sus​h​i​) ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិ​ស​័​យ​វិនិយោគ​ ​ការ​តភ្ជាប់​ ​បច្ចេកវិទ្យា​ ​ការអប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សន្តិសុខ​និង​ការពារ​ជាតិ​។​ល​។​ ​ក្នុង​វិ​ស​័​យ​ការពារ​ជាតិ​ ​នា​ពេលថ្មីៗនេះ​ ​លោក​បាន​សម្តែង​នូវ​សេចក្តីរីករាយ​ ​ដោយ​កងកម្លាំង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន​ ​បាន​រៀបចំ​កិច្ចប្រជុំ​លើកដំបូង​នៃ​ក្រុម​ការងារ​កងទ័ព​កម្ពុជា​-​ជប៉ុន​។​

​ក្រៅពី​នេះ​ ​លោក​ឯកអគ្គរាជទូត​បាន​ស្នើ​ឱ្យ​មាន​សម​យុទ្ធ​ទ្វេភាគី​រួមគ្នា​រវាង​កងទ័ពជើងទឹក​កម្ពុជា​ ​និង​ជប៉ុន​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាងប្រទេស​ទាំងពីរ​ ​សន្តិសុខ​ ​និង​វិបុលភាព​ទាំង​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ទិសដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ​ ​និង​លើកទឹកចិត្ត​ជប៉ុន​ឱ្យ​បង្កើន​ការ​វិនិយោគ​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន​ពិនិត្យមើល​លទ្ធភាព​នៃ​ការ​បង្កើត​សួន​ឧស្សាហកម្ម​កម្ពុជា​-​ជប៉ុន​ ​និង​ជួយ​កម្ពុជា​ក្នុង​ការ​រៀបចំផែនការ​មេ​លើ​វិ​ស​័​យ​ភស្តុភារ​កម្ម​ ​ជាពិសេស​ការ​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ​ទៅជា​ច្រក​ទ្វារ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​។​

​ចំពោះ​វិ​ស​័​យ​សន្តិសុខ​ ​និង​ការពារ​ជាតិ​ ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​គំនិត​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ ​តាមរយៈ​ការ​អនុ​វត្តសកម្មភាព​ជាក់ស្តែង​ ​ដូចជា​កិច្ចប្រជុំ​រវាង​ក្រុម​ការងារ​នៃ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ ​ដំណើរ​ទស្សនកិច្ច​របស់​កងកម្លាំង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន​មកកាន់​កម្ពុជា​នៅ​ឆ្នាំ​២​០​២​៤​ ​ការរៀបចំ​សម​យុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​ ​តាម​សំណើ​របស់​ភាគី​ជប៉ុន​ ​និង​ការ​បោស​ស​ម្អា​ត​មីន​ជាដើម​។​ ​A​K​P​-C.N​i​k​a​

Related Posts

Previous Article

​សហរដ្ឋអាមេរិក​និយាយបំផ្លើស​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ជា​ធម្មតា​រវាង​កងទ័ពជើងទឹក​ចិន​ ​និង​កម្ពុជា​ ​ដែល​នេះ​លាតត្រដាង​ពី​គំនិត​អនុត្តរភាព​

Next Article

នាយករដ្ឋមន្ត្រី​កម្ពុជា​ ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ​នៅដើម​ស​ប្តាហ៍​ក្រោយ​