លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​សម្ពោធ​ផ្លូវជាតិ​លេខ​៩​ប្រវែង​៩៣​គីឡូម៉ែត្រ​តម្លៃ​៣៣​លាន​ដុល្លារ​អាមេរិកនៅ​ព្រឹក​នេះ​

Khmer Times Share:
កំណាត់ផ្លូវ និងស្ពានទើបសាងសង់ថ្មីលើផ្លូវជាតិលេខ៧។ Rasmei News

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិយាយថា កំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៩៣.៥៦ គីឡូម៉ែត្រ បានសាងសង់ម្តងរួចហើយ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) កាលពីឆ្នាំ២០០៤ ដល់ ២០០៧។  កំណាត់ផ្លូវនេះត្រូវបានសាងសង់កែរសម្រួលគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ (  AC) ដោយផ្អែកលើការសិក្សាជាថ្មី ពាក់ព័ន្ធនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

ផ្លូវមានប្រវែង ៣៩.៣៥ គីឡូម៉ែត្រ ក្រាលបេតុង AC កម្រាស់ ៩ សង់ទីម៉ែត្រ សម្រាប់កំណាត់ផ្លូវប្រវែង ៥៤.២១ គីឡូម៉ែត្រ។ ទទឹងផ្លូវមានប្រវែង១១ម៉ែត្រចែកជា២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន២គន្លង គន្លងនីមួយៗមានទទឹង១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង០.៥០ម៉ែត្រ។

គម្រោង​នេះ​គម្រោងនេះ បានក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់សរុប ៤០សង់ទីម៉ែត្រ ជួសជុលស្ពានចំនួន ៨កន្លែង ប្រវែងសរុប ៥៧៧,៣២ម៉ែត្រ ស្ពានធំ ៣កន្លែង ដែលមានប្រវែង ៣៦៨,១២ម៉ែត្រ, ស្ពានទំហំមធ្យម ៣កន្លែង ប្រវែង១៥០,១២ម៉ែត្រ, ស្ពានខ្លី ២កន្លែង ប្រវែង ៥៩,០៨ម៉ែត្រ មានលូគ្រប់ប្រភេទចំនួន ១៣៩កន្លែង (លូមូល ចំនួន៧២ លូប្រអប់ ចំនួន៣ និងលូមានគម្របចំនួន ៦៤) និងសាងសង់ប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវ និងបង្គោលភ្លើង។

លោកទេសរដ្ឋមន្ត្រី ចាន់ថុល បានបន្តទៀតថា គម្រោងកែលម្អគុណភាពផ្លូវជាតិលេខ៧ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិលេខ៧ គឺជាផ្លូវដ៏មានសក្ដានុពល តភ្ជាប់រាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅកាន់ប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា នៅភាគឦសាននៃប្រទេស។

វាក៏នឹងបម្រើអោយចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងប្រទេសផងដែរ។ លើសពីនេះ ផ្លូវនេះគឺជាផ្នែកមួយនៃហាយវ៉េអាស៊ាន 11 (AH11) ឬច្រករបៀងមហាអនុតំបន់មេគង្គ (GMS) ដែលតភ្ជាប់ទីក្រុងគុនមីងភាគខាងត្បូងប្រទេសចិន កាត់តាមទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឆ្លងកាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុ។

ផ្លូវជាតិលេខ៧ ក៏ជាផ្លូវជាតិដ៏សំខាន់មួយ នៃផ្លូវជាតិជាច្រើនទៀត ដើម្បីជួយជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA)៕

Related Posts

Previous Article

​នាយ​ឧត្តមសេនីយ៍​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​

Next Article

ស្របពេលដែលការឆ្លងវីរុស Omicron ក្នុងសហគមន៍កំពុងកើនឡើង រដ្ឋាភិបាលពង្រឹងសិទ្ធិក្នុងការដាក់ពិន័យអ្នកដែលមានករណីវិជ្ជមាន ហើយព្យាយាមលាក់បាំង