អាជីវកម្ម​នេសាទ៖ រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ បង្ក្រាប​បទល្មើស​នេសាទ

Khmer Times Share:
ក្រុមមន្ត្រី​ចុះ​រុះរើ​សំណាញ់​មួយ​កន្លែង​ និង​លែង​ត្រី។ Rasmei News

ខណៈដែលរដូវត្រីពង និងការហាមប្រាមនេសាទកំពុងតែបន្ត មន្ត្រីរដ្ឋបាលជលផលនៅតែបន្តការបង្រ្កាបបទល្មើសនេសាទ ដើម្បីទប់ស្កាត់ការនេសាទហួសកម្រិត និងការបំផ្លាញធនធាន។

ក្រុមការងារចុះអនុវត្តបទបញ្ញត្តិទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងបឹងទន្លេសាប ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្រ្កាបបន្ទាប់ពីចុះល្បាតតាមដងទន្លេ។

យោងតាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​សំណាញ់​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ មន្ត្រីក្រោមឱវាទលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ បានបង្ក្រាបបទល្មើស និងរុះរើសំណាញ់ទាំងនេះ។

ពួក​គេ​បាន​បន្ត​ចុះ​ត្រួត​ពិនិត្យ​តំបន់​ល្បាត​របស់​ខ្លួន និង​រុះរើ​សំណាញ់​នេសាទ​ខុស​ច្បាប់​បន្ថែម​ទៀត។ ពួក​គេ​បាន​រក​ឃើញ​បទល្មើស​នៅ​ភូមិ​ព្រែក​កប្បាស ​កំពីង​ត្រឡាច និង​ភូមិ​ពៅវើយ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។

យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលខេត្តកំពង់ធំ ពួកគេបានរុះរើសំណាញ់ប្រវែងសរុប ៤០០ ម៉ែត្រ ហើយបានលែងត្រីទៅក្នុងទន្លេវិញ។ ទោះជា​យ៉ាងណា ជនដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ៕

Related Posts

Previous Article

ផ្លូវល្បឿនលឿនដែលវិនិយោគដោយចិន ជួយអភិវឌ្ឍជំនាញសម្រាប់កម្ពុជា

Next Article

ខេត្តកំពតទទួលបានទិន្នផលអាហារសមុទ្រជាង ១២,០០០ តោននៅក្នុងឆមាសទី១ឆ្នាំនេះ