​កម្ពុជា​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ជាមួយ​​ប្រទេស​និយាយ​ភាសាបារាំង​

​ស​ ​សុជាតិ​ / Khmer Times Share:
លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ ​L​ou​i​s​e​ ​Mush​i​k​i​w​a​bo ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ឡាហ្វ្រង់កូហ្វូ​នី​ (O​IF​) ​កាល​ពីម្សិលមិញ​។​  ​ខ្មែរ​ថា​ម​ស៍/ខឹ​ម​ សុ​វណ្ណា​រ៉ា​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​លោកស្រី​ ​L​ou​i​s​e​ ​Mush​i​k​i​w​a​bo ​អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​នៃ​អង្គការ​ឡាហ្វ្រង់កូហ្វូ​នី​ ​L​a​ ​Franc​o​p​h​on​i​e​ (O​IF​) ​ក្នុង​កិច្ចប្រជុំ​កាល​ពីម្សិលមិញ​ថា​ ​ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​បន្ថែម​ទៀត​ជាមួយ​ប្រទេស​និយាយ​ភាសាបារាំង​ ​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​ជំនួយ​ការ​របស់​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​មានប្រសាសន៍ថា​៖​ ​«​ ​នៅ​ក្នុង​ជំនួប​នោះ​ ​សម្តេច​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​គឺជា​បេះដូង​នៃ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​កម្ពុជា​ ​និង​តំបន់​ប្រទេស​និយាយ​ភាសា​បារាំ​អ​(​Franc​o​p​h​on​i​e​)​»​។​

​លោក​ សុ​ផ​ល្លែ​ត​ ​បាន​បន្ថែម​ថា​៖​ ​«​លោក​ថា​កម្ពុជា​ ​និង​ប្រទេស​ ​Franc​o​p​h​on​i​e​ ​មាន​សក្តានុពល​ ​ប៉ុន្តែ​មិន​មានឱកាស​ ​ហើយ​គួរតែ​រួមគ្នា​បង្កើត​ឱកាស​ ​ដើម្បី​ស្វែងរក​សក្តានុពល​ណាមួយ​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​»​។​

​លោក​បន្ត​ថា​ ​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​លោកស្រី​ ​Mush​i​k​i​w​a​bo ​ថា​ ​នៅពេលដែល​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​មាន​ភាព​ល្អ​ ​កិច្ច​សហប្រតិបត្តិការ​នយោបាយ​នឹង​កាន់តែ​ជិតស្និទ្ធ​ផង​ដែរ​។​

​សម្តេច​ ​ហ៊ុន​ ​សែន​ ​ក្នុងនាម​ជា​ប្រធាន​អា​ស៊ាន​ ​ក៏បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​នៃ​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ ​L​a​ ​Franc​o​p​h​on​i​e​ ​លើកដំបូង​នៅ​អាស៊ី​អាគ្នេយ៍​ ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃចន្ទ​ ​ដោយ​មានប្រសាសន៍ថា​ ​នេះ​ជា​ចំណុច​ស្នូល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​ប្រទេស​និយាយ​ភាសាបារាំង​ផ្សេងទៀត​ ​ក៏ដូចជា​រវាង​ ​អា​ស៊ាន​ ​និង​ O​IF​ ​។​

​លោក​ក៏បាន​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​ (​AFT​A​) ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​ច្រក​របៀង​ទេសចរណ៍​អា​ស៊ាន​ជូន​ភ្ញៀវ​របស់​លោក​ផង​ដែរ​។​
​លោកស្រី​ ​Mush​i​k​i​w​a​bo ​គឺជា​អគ្គលេខាធិការ​ទី​៤​ ​របស់​ O​IF​ ​ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃសៅរ៍​ដល់​ថ្ងៃនេះ​ ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​លោក​ ​ប្រាក់​ សុ​ខុន​។​

​កាលពី​ថ្ងៃ​ច​័ន្ទ ​លោកស្រី​ ​Mush​i​k​i​w​a​bo ​និង​លោក​ ​ប្រាក់​ សុ​ខុន​ ​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​បេសកកម្ម​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​លើកដំបូង​របស់​ ​L​a​ ​Franc​o​p​h​on​i​e​ ​នៅ​អាស៊ី​អាគ្នេយ៍​ ​និង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​ពាណិជ្ជកម្ម​អាជីព​ ​និង​សេដ្ឋកិច្ច​។​

​នៅ​ថ្ងៃ​ដដែល​នោះ​ ​លោកស្រី​ ​និង​លោក​ សុ​ខុន​ ​ក៏បាន​ជួប​ពិភាក្សាគ្នា​ក្នុង​គោលបំណង​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​ O​IF​ ​ផង​ដែរ​។​

​លោក​ សុ​ខុន​បាន​មានប្រសាសន៍ថា​៖​ ​«​ ​ពិតជា​ថ្ងៃ​ដ៏​រីករាយ​មួយ​ ​នៅពេលដែល​ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោកស្រី​ ​L​ou​i​s​e​ ​Mush​i​k​i​w​a​bo ​មកកាន់​ប្រទេស​កម្ពុជា​ ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី​ ​ក្នុង​អំឡុង​ពេល​ដែល​យើង​ទើប​តែ​បានឃើញ​បេសកកម្ម​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​លើកដំបូង​របស់​ ​L​a​ ​Franc​o​p​h​on​i​e​ ​នៅ​អាស៊ី​អាគ្នេយ៍​ ​និង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ពាណិជ្ជកម្ម​អាជីព​ ​»​។​

​លោក​បន្ត​ថា​៖​ ​«​ O​IF​ ​បង្កប់​នូវ​ស្មារតី​នៃ​ពហុភាគី​និយម​ ​ដែល​ពិភពលោក​ត្រូវការ​ឥឡូវនេះ​ច្រើនជាង​ពេលណា​ទាំងអស់​។​ ​យើង​សង្ឃឹម​ថា​វា​នឹង​មាន​ភាព​ជោគជ័យ​ជានិច្ច​ក្នុងពេលដែល​មាន​រយៈពេល​នៃ​ភាព​មិន​ប្រាកដប្រជា​និង​ភាព​ប្រែប្រួល​»​។​

O​IF​ ​គឺជា​អង្គការ​អន្តរជាតិ​តំណាង​ឱ្យ​ប្រទេស​ ​និង​តំបន់​ដែល​ភាសាបារាំង​ជា​ភាសា​ទំនៀមទម្លាប់​ ​ដែល​ចំនួន​ប្រជាជន​ភាគច្រើន​ជា​អ្នក​និយាយ​ភាសាបារាំង​ ​ឬ​ជា​កន្លែង​ដែល​មានការ​ពាក់ព័ន្ធ​គួរ​ឱ្យ​កត់​សម្គាល់​ជាមួយ​វប្បធម៌​បារាំង​។​ ​អង្គការ​នេះ​មាន​រដ្ឋ​សមាជិក​ចំនួន​ ​៨​៨​ ​ក្នុង​នោះ​រដ្ឋ​ ​និង​រដ្ឋាភិបាល​ចំនួន​ ​៥​៤​ ​ជា​សមាជិកពេញសិទ្ធិ​ ​៧​ ​ជា​សមាជិក​សហការី​ ​និង​ ​២​៧​ ​ជា​អ្នក​សង្កេតការណ៍​។​

​ដោយសារ​ប្រទេស​កម្ពុជា​ជា​អតីត​អាណាព្យាបាល​បារាំង​ពី​ឆ្នាំ​១​៨​៦​៣​ ​ដល់​ឆ្នាំ​១​៩​៥​៣​ ​ព្រះរាជាណាចក្រ​បាន​ក្លាយ​ជា​សមាជិក​នៃ​ O​IF​ ​នៅ​ឆ្នាំ​ ​១​៩​៩​៣​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

ប្រជាជនកម្ពុជាចំនួន ១៤ លាននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ ដង

Next Article

​អាជ្ញាធរ​មីន​ចុះ​ M​oU ​ជាមួយ​អង្គការ​អាមេរិក​លើ​ការបោ​សំអាត​មីន​