ចំណូល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ធ្លាក់ចុះ​ ​១​៤​ភាគរយ​ក្នុងរយៈ​៤​ខែ​ឆ្នាំនេះ​

A​d​ur ​P​rade​e​p​ / Khmer Times Share:
ទោះបីជា​មានការ​ថយ​ចុះ​នៃ​ប្រាក់ចំណូល​ពី​ប្រតិបត្តិការ​កំពង់ផែ​ក៏ដោយ​ ​ក៏​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​កត់ត្រា​កំណើន​នៃ​ប្រាក់​ចំណូល​​ពី​អាជ្ញាធរ​កំពង់ផែ​ ​និង​ប្រាក់ចំណូល​ផ្សេងទៀត​​ដែរ​។​  ​ខ្មែរ​ថា​ម​ស៍៖​ ទេព​ ​សូ​នី​

 

​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ( ​P​PAP​ ) ​បាន​រកចំណូល​បាន​ ​១​០​,​៧​៧​ ​លាន​ដុល្លារ​ក្នុងរយៈពេល​៤​ខែ​ឆ្នាំនេះ​ ​ពោល​គឺ​ធ្លាក់ចុះ​ ​១​៤​ភាគរយ​ ​នៃ​ប្រាក់​ចំណូល​ ​១​២​, ​៥​៣​ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​២​២​។​

​P​PAP​ ​បាន​រាយការណ៍​ពី​ការ​ថយ​ចុះ​ ​២​៤​ ​ភាគរយ​នៃ​ប្រាក់ចំណូល​ពី​ប្រតិបត្តិការ​កំពង់ផែ​សម្រាប់​រយៈពេល​៤​ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ​២​០​២​៣​។​ ​ស្ថាប័ន​នេះ​រក​ប្រាក់​ចំណូល​បាន​ ​៧​,​៩​៣​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​នេះ​ ​ពោល​គឺ​ធ្លាក់ច​ុះ​ពី​ ​១​០​,​៣​០​ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ​្នាំមុន​។​

​ប្រាក​់ចំណូល​ស្ថាប័ន​ពី​ប្រតិបត្តិ​កំពង់ផែ​​នៅ​ក្នុង​ខែ​មេសា​ឆ្នាំនេះ​ធ្លាក់ចុះ​ ​២​០​ភាគរយ​គិតជា​ទឹក​ប្រាក់​ ​២​, ​០​២​ ​លាន​ ​ពោល​ពី​ ​២​,​៥​១​ ​លាន​ដុល្លារ​ ​សម្រាប់​ខែ​ដូចគ្នា​កាល​ពីឆ​្នាំមុន​។​

​បើ​ទោះ​បីជា​មានការ​ធ្លាក់ចុះ​ប្រាក់​ចំណូល​ពី​ប្រតិបត្តិការ​កំពង់ផែ​ ​ក៏​ ​P​PAP​ ​បាន​កត់ត្រា​កើន​ឡើង​ប្រាក់ចំណូល​ពី​អាជ្ញាធរ​កំពង់ផែ​ ​និង​ ​ចំណូល​ផ្សេងទៀត​។​

​ប្រាក់ចំណូល​របស់​ខ្លួន​ពី​អាជ្ញាធរ​កំពង់ផែ​បាន​កើន​ឡើង​បី​ភាគរយ​ដល់​ ​៣​៣​៦​,​១​៨​៥​ ​ដុល្លារ​ក្នុង​ខែ​មេសា​ ​គឺ​កើន​ឡើង​ពី​ ​៣​២​៧​,​៧​៥​២​ ​ដុល្លារ​ក្នុង​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

​ស្រដៀងគ្នា​នេះ​ ​ប្រាក់ចំណូល​ពី​កំពង់ផែ​ទន្លេ​ក្នុង​វិ​ស​័​យ​សាធារណៈ​ពី​អាជ្ញាធរ​កំពង់ផែ​បាន​កើន​ឡើង​ ​១​២​ភាគរយ​ ​គិតជា​ទឹកប្រាក់​ ​១​, ​៤​៩​ ​លាន​ដុល្លារ​នៅ​ក្នុងរយៈពេល​៤​ខែ​ឆ្នាំ​ ​២​០​២​៣​ ​ពោល​គឺ​កើន​ឡើង​ពី​ទឹកប្រាក់​ ​១​,​៣​៣​ ​លាន​ដុល្លារ​សម្រាប់​រយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ​។​

​ប្រាក់​ចំណូល​របស់​ស្ថាប័ន​ពី​ចំណូល​ផ្សេង​ទៀត​កើន​ឡើង​ ​៣​ភាគរយ​ ​គិត​ជា​ទឹកប្រាក់​ ​១​៧​៥​,​៥​៤​៦​ ​ដុល្លារ​នៅ​ក្នុង​ខែ​ ​មេសា​ឆ្នាំនេះ​ ​បើ​ប្រៀបធៀប​នឹង​ប្រាក​់ចំណូល​គិត​ជា​ទឹក​ប្រាក់​ ​១​៧​០​,​៨​៨​៩​ ​ដុល្លារ​ ​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។​

​ក្នុងរយៈពេល​ពេញ​ ​១​ឆ្នាំ​ ​នៅ​ឆ្នាំ​២​០​២​២​កន្លងមក​នេះ​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​រកចំណូល​បាន​សរុប​ប្រមាណ​ជិត​១​៣​០​ ​លាន​ដុល្លារ​។​ ​ក្រសួង​សាធារណការ​បាន​បង្ហាញ​ថា​ ​ការ​​​ដឹកជញ្ជូន​ទំនិញ​តាមរយៈ​កំពង់ផែ​ ​បាន​កើន​​ឡើង​ ​២​,​៤​៥​ភាគរយ​ ​ដល់​៨​៦​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​ ​ហើយ​កំពង់ផែ​បាន​កើន​ឡើង​ ​១​៧​,​១​០​ភាគរយ​ដល់​ ​៤​០​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​ ​២​០​២​១​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​មានប្រសាសន៍​កាលពី​ថ្មីៗ​នេះ​ថា​ ​ការ​កើន​ឡើង​ដឹកជញ្ជូន​គឺ​ការ​ការនាំចេញ​កសិកម្ម​ ​ក៏ដូចជា​ផលិតផល​ ​ស​ម្លៀ​ក​បំពាក់​ ​និង​ធ្វើ​ដំណើរ​ផង​ដែរ​។​

​ក្រសួង​បាន​ ​និង​កំពុង​សិក្សា​ ​សមិទ្ធ​លទ្ធភាព​សាងសង់​ផែ​កុងតឺន័រ​ ​ជំហាន​ទី​២​ ​និង​ជំហាន​ទី​៣​ ​ក្នុង​នោះ​ ​ជំហាន​ទី​២​ ​ប្រវែង​៤​០​០​ម៉ែត្រ​ ​ជម្រៅ​ទឹក​ ​១​៦​ម៉ែត្រ​ (​២​០​២​៥​-​២​០​២​៨​) ​និង​ជំហាន​ទី​៣​ ​ប្រវែង​ ​៤​៣​០​ម៉ែត្រ​ ​ជម្រៅ​ទឹក​ ​១​៧​,​៥​ម៉ែត្រ​
(​២​០​២​៦​-​២​០​៣​០​)​ផង​ដែរ​។​

​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ក៏បាន​ដាក់​ឱ្យ​ដំណើរការ​នូ​វប្រ​ព​័ន្ឋ​ផ្លាស់ប្តូរ​ទិន្នន័យ​
អេ​ឡិច​ត្រូនិ​ក​កំពង់ផែ​ ​Port​ ​Electronic​ ​Data​ ​Interchange​ (​Port​ ​E​D​I​) ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រទេស​ជប៉ុន​ផង​ដែរ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍន៍​ប្រ​សិទ្ឋ​ភាព​ ​តម្លា​ភាព​ ​និង​ ​កាត់​បន្ថយ​តម្លៃ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

ប្រជាពលរដ្ឋ​ត្អូញត្អែរ​​ពី​រថយន្ត​ដឹក​ដី​បង្ក​ឲ្យ​មាន​ខ្សាច់​ ​និង​ ​ធូលី​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ ​៣​៧​១​

Next Article

វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​អន្តរជាត ​I​RR​I​ ​ស្នើ​កម្ពុជា​សិក្សា​អំពី​ពូជស្រូវ​មាន​ជាតិ​ស្ករ​ទាប​នៅ​កម្ពុជា​