រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ និងជ្រើសរើសសមាជិកគណៈកម្មការ

Khmer Times Share:
AKP

រដ្ឋសភាបានអនុម័តយល់ព្រមលើពិធីសារទី៤ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន​ (ACIA)។

ការ​អនុម័ត​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៦ របស់​រដ្ឋសភា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។

សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​មាត្រា ត្រូវបាន​គាំទ្រដោយ​៩៦សំឡេងរបស់​សមាជិក​រដ្ឋសភា។

ក្នុង​អំឡុងកិច្ចប្រជុំនោះ លោក ចាន់ យឿន ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំងជាសមាជិកគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយមានសម្លេងគាំទ្រចំនួន​៩៨។

លោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដោយមានមានសម្លេងគាំទ្រចំនួន៩៨។

រដ្ឋសភាក៏បានទទួលស្គាល់អាណត្តិរបស់លោក ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលរតនគិរី ជំនួសលោក ប៊ូ ឡាំ ដែលបានទទួលមរណភាព និងលោក នុត ជា  ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស លោក ជៀប ស៊ីវន ដែលបានទទួលមរណភាព៕ AKP-Lim Nary

Related Posts

Previous Article

UNCTAD៖ កំហុសគោលនយោបាយអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាងវិបត្តិឆ្នាំ២០០៧

Next Article

FAO រំពឹង​ថា​ទិន្នផល​អង្ករ​កម្ពុជា​នឹង​ធ្លាក់​ចុះ ប៉ុន្តែ​​លើសពី​មធ្យម​ភាគក្នុង​ឆ្នាំ​នេះ