​កម្ពុជា​-​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ជិត​១​០​លាន​ដុល្លារ​

Share:

​ការផ្លាស់ប្តូរ​លិខិត​ប្តូរ​សារ​ ​និង​ឯកសារ​ពាក់ព័ន្ធ​ ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​១​.​៣​៣​៨​ ​លាន​យ៉េ​ន​ (​ប្រមាណ​ ​៩​,​៧​ ​លាន​ដុល្លារ​អាមេរិក​) ​ត្រូវ​បាន​ចុះហត្ថលេខា​ ​កាល​ពីម្សិលមិញ​។​

​ការផ្លាស់ប្តូរ​លិខិត​ប្តូរ​សារ​នេះ​ ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​លោក​ ​អ៊ូ​អិណុ ​អាត់​ស៊ូ​ស៊ី​ (U​e​no​ ​At​sus​h​i​) ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​ជំនួយ​ឥត​សំណង​នេះ​គឺ​សម្រាប់​ការ​អនុវត្ត​គម្រោង​សម្រាប់​ការដំឡើង​ស្ថានីយ​វាស់វែង​អ​ចិន្ត្រៃយ៍​ដោយ​ផ្កាយរណប​នៅ​ទូទាំង​ប្រទេស​។​

​គម្រោង​ខាងលើ​មាន​គោលបំណង​ពន្លឿន​ការ​អង្កេត​វាស់វែង​សុរិយោដី​ ​និង​ពង្រឹង​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ដីធ្លី​ ​តាមរយៈ​ការដំឡើង​ស្ថានីយ​វាស់វែង​អ​ចិន្ត្រៃយ៍ ​ដើម្បី​រួមចំណែក​លើក​ក​ម្ពស់​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​

​ខណៈ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ដីធ្លី​យ៉ាង​ឆាប់រហ័ស​ ​ការដំឡើង​ស្ថានីយ​វាស់វែង​អ​ចិន្ត្រៃយ៍​ដោយ​ផ្កាយរណប​(​COR​S) ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ណាស់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ ​ដែល​បាន​បន្ត​ពង្រីក​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (O​D​A​) ​ដល់​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (O​D​A​) ​របស់​ជប៉ុន​គ្របដណ្តប់​លើ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​រួម​ទាំង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ វិ​ស​័​យ​សុខាភិបាល​ ​អប់រំ​ ​ការ​ផ្គត់ផ្គង់​ទឹក​ ​និង​កា​រដោះ​មីន​ ​ជាដើម​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​គូស​បញ្ជាក់​ថា​ ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​ ​A​K​P​-​ហេង​ ​បញ្ញា​

Related Posts

Previous Article

កម្ពុជាជំរុញឱ្យសមាគមអ្នកផលិតសំបុកត្រចៀកកាំកម្ពុជាបង្កើនការផលិតរបស់ខ្លួន

Next Article

​កម្ពុជា​-​ឥណ្ឌា​ ​ពេញចិត្ត​នឹង​ទំនាក់ទំនង​ទ្វេភាគី​