ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់

Khmer Times Share:
AKP

ដោយសារសីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន ជាពិសេសទាហាន និងប្រជាពលរដ្ឋដែលឈរជើង និងរស់នៅតំបន់ភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន ក៏ដូចជាប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់។

យោងតាម​ការព្យាករណ៍​អាកាសធាតុ​ថ្មី​របស់​ក្រសួង​ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ កម្ពុជា​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ចុះ​ដល់ ១៦ អង្សា​សេ នៅ​ចន្លោះ​ថ្ងៃទី ១៤ ដល់ ២០ ខែធ្នូ។

ខេត្ត​ដែល​ចុះត្រជាក់ខ្លាំង​ជាង​គេ​រួម​មាន បន្ទាយមានជ័យ ប៉ៃលិន សៀមរាប បាត់ដំបង មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ឧត្តរមានជ័យ។

ប្រភពដដែលបានបន្ថែមថា សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះពី ១៨ ទៅ ២០ អង្សាសេ ក្នុងអំឡុងពេលដូចគ្នានេះ។ AKP-Phal Sophanith

Related Posts

Previous Article

ក្នុងឱកាសបុណ្យណូអែល អង្គការសប្បុរសធម៌ Jesuit នៅប្រទេសអូស្ត្រាលីស្វែងរកជំនួយ សម្រាប់ជនក្រីក្រនៅកម្ពុជា

Next Article

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​វិបត្តិ​កូ​វីដ-១៩ ធ្វើ​​ ឱ្យ​ឌីជីថល ក្នុង​វិស័យ​អប់រំ​កម្ពុជា ដើរ​មុន​ផែនការ១០ឆ្នាំ