ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅចេញពីតំបន់អង្គរ ទទួលបានបណ្ណក្រីក្រប្រភេទ១ និងយកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា

Khmer Times Share:
អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ផ្លាស់ទីលំនៅ​ពី​តំបន់​អង្គរ​ទៅតំបន់​រុនតាឯក។ Facebook

គ្រួសារដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅចេញពីឧទ្យានបុរាណអង្គរទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្នុងខេត្តសៀមរាប នឹងទទួលបានបណ្ណក្រីក្រប្រភេទ១ និងយកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។

នេះបើតាមចំណារដែល​ត្រូវ​បាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៨ តុលា ដោយលោក​នាយក​រដ្ឋមន្ត្រី​ឆ្លើយតបទៅនឹងរបាយការណ៍​របស់​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។

លើសពីនេះ លោក ហ៊ុន សែន ក៏បានយល់ព្រមតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចក្នុងការផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង«ជនបទ»ទៅជា«ទីប្រជុំជន» និងទីតាំងទាំងឡាយដែលពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទៅតាមកំណត់របស់រាជរដ្ឋាភិបាលត្រូវបានកំណត់ជា «ទីតាំងប្រជុំជន»។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឱ្យពន្លឿនការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារស្ម័គ្រចិត្តពីអាត្រាក្នុងទីជនបទ មកអាត្រាក្នុងទីប្រជុំជនវិញ។

យោងតាមរបាយការណ៍ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ រដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ៦០២,៥៤៤,០០០ រៀល (ជិត ១៥០,០០០ ដុល្លារ) សម្រាប់គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់ និងបើកប្រាក់បាន ចំនួន ៣ ១៥៧គ្រួសារ។ លើសពីនេះទៅទៀត គ្រួសារកំពុងទទួលផល ដែលប្តូរបណ្ណថ្មីចំនួន ១០២១បណ្ណ។ ពួកគេនឹងត្រូវបានផ្ទៀងផ្ទាត់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនេះចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភខែកញ្ញា៕ AKP-C.Nika

Related Posts

Previous Article

ការ​នាំ​ចេញ​ផ្លែ​មៀនប៉ៃលិន​ដំបូង​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​កំណត់​គោល​ដៅ​ក្នុង​ខែ​នេះ

Next Article

រដ្ឋ​ Tamil Nadu ធ្វើការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីជួយសង្គ្រោះយុវជនដែលត្រូវគេបង្ខំឱ្យធ្វើសកម្មភាពខុសច្បាប់