​កម្ពុជា​រកចំណូល​បាន​ ​៣​,​៩​ប៊ី​លាន​ដុល្លារ​ ​ពី​ការនាំចេញ​កសិផល​ក្នុងរយៈពេល​ ​១​១​ខែ​

Share:
រូបភាព​៖​ ​ក្រសួង​កសិកម្ម​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៣​,​៩​ ​ប៊ី​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុងរយៈពេល​ ​១​១​ខែ​ដំបូង​ ​នៃ​ឆ្នាំ​២​០​២​៣​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​ ​បាន​នាំចេញ​កសិផល​ចំនួន​ ​៧​,​៣​១​ ​លាន​តោន​ទៅកាន់​ប្រទេស​ ​និង​តំបន់​ចំនួន​ ​៧​៥​ ​ក្នុង​អំឡុង​ពេល​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ ​ដែល​ធ្លាក់ចុះ​ ​៤​,​៦​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​

​មុខ​ទំនិញ​កសិកម្ម​សំខាន់​ៗ​សម្រាប់​ការនាំចេញ​រួម​មាន​ ​អង្ករ​ ​កៅស៊ូ​ ​ដំឡូងមី​ ​ស្វាយ​ ​ចេក​ស្រស់​ ​ម្រេច​ ​គ្រាប់ស្វាយ​ចន្ទី​ ​មៀន​ ​ពោត​ ​ប្រេងដូង​ ​ជាដើម​។​

​លោក​ ងិ​ន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​មានប្រសាសន៍ថា​ “​បើ​ទោះបីជា​ការនាំចេញ​ទំនិញ​ធ្លាក់ចុះ​បន្តិច​ ​ក្នុងរយៈពេល​ ​១​១​ខែ​ ​ដើម​ឆ្នាំនេះ​ក្តី​ ​យើង​មាន​សុទិដ្ឋិនិយម​ថា​ ​កំណើន​នេះ​នឹង​ងើបឡើង​វិញ​នា​ពេល​ឆាប់ៗ​ ​ដោយសារ​ការនាំចេញ​ក្នុង​ខែវិច្ឆិកា​ ​ឃើញ​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​

​លោក​បាន​បន្ថែម​ថា​ ​ព្រះរាជាណាចក្រកម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​១​,​០​៣​ ​លាន​តោន​ក្នុង​ខែវិច្ឆិកា​ឆ្នាំនេះ​ ​កើន​ឡើង​ជិត​ ​៥​០​ភាគរយ​ ​ពី​ ​០​,​៦​៩​ ​លាន​តោន​ ​ក្នុង​ខែ​ដូចគ្នា​កាលពីឆ្នាំមុន​។​

​ប្រទេស​ចិន​ ​វៀតណាម​ ​និង​ថៃ​ ​ជា​អ្នកនាំ​ចូល​ចម្បង​នៃ​ទំនិញ​កសិកម្ម​របស់​កម្ពុជា​។​ X​in​h​u​a

Related Posts

Previous Article

​អូស្ត្រាលី​គាំទ្រ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​បរិ​យា​ប​ន្ន ​និង​សមធម៌​នៅ​កម្ពុជា​

Next Article

អ្នក​បកប្រែ​ជនជាតិ​វៀតណាម​ត្រូវ​បាន​ជាប់ពន្ធនាគារ​រយៈពេល​១​៦​ឆ្នាំ​ ​ពី​បទ​សន្យា​ផ្តល់​ការងារ​ក្លែងក្លាយ​