៨​៣​ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ឯកជន​

R​ache​l​ ​D​avid​ / Khmer Times Share:

​ប្រជាជន​កម្ពុជា​រហូតដល់​ ​៨​៣​ ​ភាគរយ​បាន​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ឯកជន​ដែល​អាច​នាំ​ឱ្យ​ពួកគេ​ត្រូវ​ចំណាយ​ថវិកា​រ​កាន់តែ​ច្រើន​។​

​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ចំនួន​ប្រជាជន​កម្ពុជា​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ឯកជន​បាន​កើន​ឡើង​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ​។​ ​ក្នុង​ឆ្នាំ​២​០​០​៩​ ​៧​៦​,​៥​ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​បាន​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ឯកជន​ ​ហើយ​នៅ​ឆ្នាំ​២​០​២​១​ ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​៨​៣​,​៤​ ​ភាគរយ​។​

​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​Y​u​ant​a​ ​Securities​ (​Cam​bo​d​i​a​) ​សេវា​ថែទាំ​សុខភាព​ឯកជន​បាន​ប្រមូលផ្តុំ​នៅ​តាម​ទីក្រុង​ធំ​ៗ​ ​ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ​សៀមរាប​ ​ព្រះ​សី​ហ​នុ ​និង​បាត់​ដំបង​។​

​ប៉ុន្តែ​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ឯកជន​គឺ​មាន​តម្លៃ​ថ្លៃ​។​ ​ក្រុម​ហុ​ន​ ​Y​u​ant​a​ ​Securities​ ​បាន​អោយ​ដឹង​ទៀត​ថា​ ​ការ​ចំណាយ​លើ​ការថែទាំ​សុខភាព​គឺ​ខ្ពស់​រហូតដល់​ ​៥​៧​,​៥​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​១​៩​ ​ខ្ពស់​ជាងគេ​ទីពីរ​នៅ​អា​ស៊ាន​ ​បន្ទាប់ពី​មី​យ៉ា​ន់​ម៉ា​។​ ​ធនាគារ​ពិភពលោក​បាន​និយាយ​ថា​ ​នៅ​ឆ្នាំ​២​០​២​១​ ​ការ​ចំណាយ​លើ​ការថែទាំ​សុខភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​ ​៦​០​ភាគរយ​។​

​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​នៅ​កម្ពុជា​បាន​លើកឡើង​ថា​មធ្យោបាយ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​គឺ​ការ​ចុះឈ្មោះ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.) ​របស់​រដ្ឋាភិបាល​។​ ​លោក​ ​Josh​u​a​ ​W​on​g​ ​Y​e​o S​ion​g​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ CB ​Insurance​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ “​រដ្ឋាភិបាល​បាន​និង​កំពុង​ជួយ​បុគ្គលិក​/​កម្មករ​នៅ​ក្នុង​ប្រទេស​តាមរយៈ​ ​ប្រព័ន្ធ​គាំពារ​សង្គម​ប​.​ស​.​ស​.” ​។​

​ប​.​ស​.​ស​.​ត្រូវ​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២​០​២​២​ ​បន្ថែម​ពី​ការ​ផ្តល់​ប្រាក់​សោធន​និវត្តន៍​ ​ប​/​ស​/​ស​ ​ក៏មាន​គម្រោង​ធានា​រ៉ាប់រង​សុខភាព​សង្គម​សម្រាប់​កម្មករ​នៅ​កម្ពុជា​ ​ផង​ដែរ​។​ ​ពួកគេ​មាន​ធានា​រ៉ាប់រង​សុខភាព​ ​និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ​សម្រាប់​ការ​ឈប់​សម្រាក​ឈឺ​ ​គ្រោះថ្នាក់​ការងារ​ ​និង​លំហែ​មាតុភាព​។​ ​ប​.​ស​.​ស​.​ក៏​រ៉ាប់រង​នៅ​ក្នុង​ករណី​ស្លាប់​ ​ការ​​​ដឹកជញ្ជូន​សាកសព​ ​និង​សេវា​បញ្ជូន​អ្នកជំងឺ​ ​ឬ​ជនរងគ្រោះ​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​ “​ប្រសិនបើ​ក្រុមហ៊ុន​កាន់តែ​ច្រើន​អាចម​ក​ចុះឈ្មោះ​ ​និង​ផ្តល់​ការធានា​រ៉ាប់រង​ផ្នែក​សុខភាព​ ​ជាពិសេស​សម្រាប់​ការ​ចំណាយ​លើ​អ្នកជំងឺ​ ​វា​ពិតជា​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​និយោជិត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ ​ហើយ​ក្រុមហ៊ុន​នឹងបាន​បំពេញ​ទំនួល​ខុសត្រូវ​សង្គម​របស់​ខ្លួន​”​។​

​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​អោយ​ដឹង​ទៀត​ថា​ ​កាលណា​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះឈ្មោះ​សហការ​អោយ​មាន​ធានា​រ៉ាប់រង​ ​គឺជា​និន្នាការ​វិជ្ជមាន​ឆ្ពោះទៅ​រកការ​ទទួលយក​ការធានា​រ៉ាប់រង​សុខភាព​កាន់តែ​ទូលំទូលាយ​ ​ខណៈ​ដែល​ក្រុមហ៊ុន​ទាំងនោះ​ ​មាន​ស្តង់​ដារ​អន្តរជាតិ​ ​ដែល​ពួកគេ​បាន​អនុវត្ត​នៅ​រាល់​ពេល​ប្រតិបត្តិការ​ទាំងអស់​។​ ​ដូច្នេះ​ ​ប្រសិនបើ​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​សុខភាព​ជា​ផ្នែក​នៃ​បទបញ្ជាផ្ទៃក្នុង​ស្តីពី​អភិបាល​កិច្ច​សាជីវកម្ម​ ​នោះ​ពួកគេ​ក៏​អាច​អនុវត្ត​សម្រាប់​ក្រុមហ៊ុន​នៅ​កម្ពុជា​ផង​ដែរ​។​

​ធនាគារ​ពិភពលោក​និយាយ​ថា​ ​មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ឯកជន​គឺ​ដោយសារតែ​គុណភាព​នៃ​ការថែទាំ​សុខភាព​ ​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​នៅ​សេ​វានេះ​។​ “​ការ​មិនសូវ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​រដ្ឋ​គឺ​បណ្តាលមកពី​ចម្ងាយ​នៃ​ការធ្វើដំណើរ​ទៅកាន់​មណ្ឌលសុខភាព​ដែល​នៅ​ជិត​បំផុត​ ​ការ​ផ្តល់​សេវា​ឯកជន​ដ៏​ស​ម្បូ​បែប​និង​រហ័ស​ ​ការយល់​ឃើញ​អំពី​គុណភាព​សុខភាព​សេវា​រដ្ឋ​ក្នុងចំណោម​ប្រជាពលរដ្ឋ​” ​។​

Related Posts

Previous Article

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​រាល់​សារធាតុ​ប្លាស្ទិក​អោយ​បានជា​អតិបរមា​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

Next Article

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​រៀបចំ​វេទិកា​អន្តរជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​