​នាយករដ្ឋមន្ត្រី​បង្កើត​គណៈកម្មាធិការ​ថ្មី​ជំរុញ​ការដោះស្រាយបញ្ហា​របស់​វិ​ស័​យ​ឯកជន​

C​h​e​a​ ​Van​y​u​t​h​ / Khmer Times Share:

​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​មាន​ភារកិច្ច​ដោះស្រាយបញ្ហា​ដែល​វិ​ស័​យ​ឯកជន​កំពុង​ប្រឈម​និង​ជំរុញ​ការ​វិនិយោគ​ ​និង​បរិយាកាស​ធុរកិច្ច​ក្នុង​ប្រទេស​។​

​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មេសា​ ​បាន​ឱ្យ​ដឹង​ថា​ ​គណៈកម្មាធិការ​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ​ដែល​មាន​មន្ត្រី​ជាន់ខ្ពស់​បួន​រូប​ជា​អនុប្រធាន​ ​និង​មន្ត្រី​ចំនួន​១​២​រូប​ទៀត​ជា​សមាជិក​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​ដោះស្រាយបញ្ហា​វិ​ស័​យ​ឯកជន​ ​មាន​ភារកិច្ច​ដឹកនាំ​ ​សម្របសម្រួល​ ​និង​ជំរុញ​ការដោះស្រាយបញ្ហា​ប្រឈម​ ​ឬ​សំណូមពរ​របស់​វិ​ស័​យ​ឯកជន​លើ​ទិដ្ឋភាព​ច្បាប់​ ​បច្ចេកទេស​ ​ឬ​ ​ផ្សេងទៀត​ ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ដោះស្រាយ​ដោយ​ ​អន្តរ​ក្រសួង​ ​និង​/​ឬ​ ​អន្តរ​ស្ថាប័ន​ ​និង​ ​ដែល​លើស​ពី​ដែន​សមត្ថកិច្ច​ ​ឬ​ ​លទ្ធភាព​សម្រេច​របស់​គណៈកម្មាធិការ​គោល​នយោបាយសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​ក្រុម​ការងារ​តាម​វិ​ស័​យ​សម្រាប់​ធ្វើជា​ដៃគូ​ពិភាក្សា​ការងារ​ជាមួយ​វិ​ស័​យ​ឯកជន​ ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ ​ឯកជន​ ​និង​ ​យន្ត​ការ​ដទៃទៀត​។​

​ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ “​គណៈកម្មាធិការ​មាន​ភារកិច្ច​ពិនិត្យ​ ​តាមដាន​ ​វាយ​តម្លៃ​ ​និង​ ​រាយការណ៍​ជូន​នាយករដ្ឋមន្ត្រី​ចំពោះ​រាល់​បញ្ហា​ប្រឈម​ ​និង​ ​សំណូមពរ​ ​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​ ​និង​/​ឬ​ ​លើក​ក​ម្ពស់​បរិយាកាស​វិនិយោគ​ ​និង​ ​ធុរកិច្ច​។​ ​គណៈ​កម្ម​ធិ​ការ​នេះ​ ​មាន​ភារកិច្ច​ដោះស្រាយបញ្ហា​ប្រឈម​ ​ឬ​ ​សំណូមពរ​របស់​វិ​ស័​យ​ឯកជន​ ​តាម​ករណី​នីមួយៗ​ ​តាម​ការ​បញ្ជា​ផ្ទាល់​ ​ពីសំណាក់​នាយករដ្ឋមន្ត្រី​ ​បំពេញ​ភារកិច្ច​ដទៃទៀត​។​

​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ចំណាត់​ការ​នេះ​ ​ដោយ​បាន​លើកឡើង​ថា​ ​គណៈកម្មាធិការ​ដែល​ទើប​បង្កើត​ថ្មី​នឹង​មាន​យន្ត​ការ​បន្ថែម​ទៀត​សម្រាប់​ដោះស្រាយបញ្ហា​ដែល​វិ​ស័​យ​ឯកជន​ជួបប្រទះ​។​

​លោក​បាន​បន្ថែម​ថា​ “វិ​ស័​យ​ឯកជន​ត្រូវការ​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយបញ្ហា​ដែល​ធុ​រ​ជន​ ​និង​វិនិ​យោគិន​ជួបប្រទះ​ ​ហើយក៏​ចូលរួម​លើក​ក​ម្ពស់​ភាព​ងាយស្រួល​នៃ​ការ​ធ្វើអាជីវកម្ម​នៅ​ក្នុង​ប្រទេស​ផង​ដែរ​”​។​

​បច្ចុប្បន្ន​ វិ​ស​័​យ​ឯកជន​លើក​បញ្ហា​ ​និង​សំណូមពរ​ដល់​រដ្ឋាភិបាល​ ​តាមរយៈ​ក្រុម​ការងារ​វិ​ស​័​យ​ឯកជន​ចំនួន​១​៦​ ​ក្រោម​វេទិកា​រដ្ឋ​-​ឯកជន​ (​G​-​P​S​F​)​។​

​G​-​P​S​F​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​៧​ ​ដើម្បី​ផ្តល់​នូវ​វេទិកា​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​ពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​លើ​បញ្ហា​ទាក់ទង​នឹង​ការ​វិនិយោគ​ចាប់ពី​គោល​នយោបាយ​រយៈពេល​វែង​រហូតដល់​បញ្ហា​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។​

​លោក​បាន​បន្ត​ថា​៖​ ​«​គណៈកម្មាធិការ​ថ្មី​រំពឹង​ថា​នឹង​ដោះស្រាយបញ្ហា​ដែល​វិ​ស​័​យ​ឯកជន​កំពុង​ប្រឈម​បាន​ភ្លាម​ៗ​»​។​

​ក្រោម​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (​I​D​P​) ​រដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ប្រកបដោយ​គុណភាព​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្ទេរ​បច្ចេកវិទ្យា​ ​អភិវឌ្ឍ​ ​និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​កែ​លម្អ​ការ​សម្របសម្រួល​គោល​នយោបាយ​។​

​រដ្ឋាភិបាល​ក៏បាន​ផ្តល់​អាទិភាព​ដល់​វិធានការ​លើក​ក​ម្ពស់​ភាព​ងាយស្រួល​នៃ​ការ​ធ្វើអាជីវកម្ម​នៅ​ក្នុងស្រុក​ ​តាមរយៈ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ ​និង​ថែរក្សា​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ដែល​ជួយ​លើក​ក​ម្ពស់​អាជីវកម្ម​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គម​។

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​បង្កើន​ការ​បណ្ដុះ​កូនឈើ​ដើម្បី​ទុក​ដាំ​នា​រដូវវស្សា​ខាងមុខ​

Next Article

​ក្រសួង​បរិស្ថាន​កំពុង​ពិចារណា​វិនិយោគ​ជាមួយ​ជប៉ុន​ដើម្បី​ឱ្យ​កម្ពុជា​ស្អាត​ដោយ​កាត់បន្ថយ​កាកសំណល់​ប្លាស្ទិក​