តំបន់ទេសចរណ៍ធម្មជាតិចំនួនពីរកន្លែងនៅខេត្តព្រះសីហនុនឹងកំណត់មិនអោយមានការបំពុលបរិស្ថានដោយថង់ប្លាស្ទីក

Khmer Times Share:
AKP

រដ្ឋបាលខេត្តព្រះសីហនុកំពុងផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិចំនួនពីរកន្លែងនៅកោះកោះរ៉ុងដើម្បីអោយក្លាយជាគោលដៅទេសចរណ៍ដែលមិនមានបំពុលដោយថង់ផ្លាស្ទិច។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន និងចៅសង្កាត់កោះរ៉ុង លោក នួន ប៊ុនថុល បានជំរុញពីបញ្ហានេះនៅពេលទៅទស្សនកិច្ចតំបន់អេកូទេសចរណ៍ទាំងពីរនៅថ្ងៃទី២៣ ខែមករា។

តំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់ ស្ថិតនៅភូមិព្រែកស្វាយ និងសហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ដូចដែលបានមើលឃើញដោយលោកអភិបាលខេត្ត តំបន់ទេសចរណ៍ដែលមិនមានប្លាស្ទិចមិនត្រឹមតែរួមចំណែកដល់ការការពារបរិស្ថានដែលត្រូវបានលើកទឹកចិត្តដោយរាជរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែថែមទាំងនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានច្រើនផងដែរ។

លោកបានបន្ថែមថា ជាលទ្ធផលតំបន់អេកូទេសចរណ៍ទាំងពីរនេះបានផ្តល់បន្ថែមទៀតនូវធនធានធម្មជាតិនិងជីវចម្រុះដ៏សំបូរបែបនិងបង្កើតការងារដែលជួយបង្កើនសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយនិរន្តរភាព។

លោកអភិបាលខេត្តក៏បានគាំទ្រដល់ការរៀបចំសហគមន៍ទេសចរណ៍ដើម្បីគ្រប់គ្រងការអភិវឌ្ឍវិស័យនេះប្រកបដោយភាពស្រស់ស្អាតផងដែរ។ AKP-Lim Nary

Related Posts

Previous Article

កម្ពុជា​បដិសេធ​ការ​ចាត់​ថ្នាក់កម្ពុជាស្ថិតក្នុងក្រុមប្រទេសផ្តល់​ “ការ​គាំទ្រ​ផ្នែក​យោធានៅក្នុងសង្រ្គាម​នៅអ៊ុយក្រែន”

Next Article

ករណីជួញដូរមនុស្ស ៤៤៥ ករណីត្រូវបានស្រាវជ្រាងរកឃើញ